នៅចុងឆ្នាំ ២០២៣ ប៉ូលីសស្រុក Tianhe ខេត្ត Guangzhou ប្រទេសចិន បានទប់ស្កាត់អំពើក្លែងបោកប្រាស់តាមប្រព័ន្ធអ៊ីនធើរណែត ដោយជោគជ័យ ដែលបានជួយជនរងគ្រោះឱ្យរួចផុតពីល្បិច «ដ៏មិននឹកស្មានដល់» របស់មនុស្សអាក្រក់ និងការពារលុយមួយចំនួនធំរបស់ជនរងគ្រោះ។
យោងតាម Baidu ប្រហែលម៉ោង 3:00 រសៀល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ មជ្ឈមណ្ឌលប្រឆាំងការក្លែងបន្លំស្រុក Tianhe បានទទួលការព្រមានជាបន្ទាន់ ពីមជ្ឈមណ្ឌលប្រឆាំងការក្លែងបន្លំ Guangzhou ប្រទេសចិន។ យោងតាមការព្រមាននេះ ស្ត្រីក្នុងស្រុកម្នាក់ឈ្មោះ Ha កំពុងជាប់ក្នុង “អន្ទាក់” របស់ពួកក្រុមបោកប្រាស់ទូរគមនាគមន៍ ដោយពួកគេបានប្រើល្បិចក្លែងបន្លំធ្វើជា «ប៉ូលីស» ហើយបង្គាប់ឱ្យជនរងគ្រោះផ្ទេរប្រាក់ឲ្យពួកគេ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ ប៉ូលិសពីមជ្ឈមណ្ឌលប្រឆាំងការក្លែងបន្លំស្រុក Thien Ha បានទូរស័ព្ទទៅរារាំងស្ត្រីរងគ្រោះភ្លាមៗ។ យ៉ាងណាមិញ ក្រោយពីព្យាយាមភ្ជាប់ជាច្រើនដងមក គេនៅតែមិនអាចទាក់ទងអ្នកស្រី Ha បានទេ ព្រោះបណ្តាញទូរស័ព្ទជាប់រវល់រហូត។
ដោយផ្អែកលើជំនាញវិជ្ជាជីវៈ ប៉ូលិសបានវិនិច្ឆ័យថា ជនឆបោកបានជំរុញស្ត្រីរងគ្រោះ ឱ្យបង្កើត (set up) មុខងារបញ្ជូនការហៅ (call forward) ដើម្បីការពារស្ថានភាពព្រមានពីប៉ូលិស។ ប្រឈមមុខនឹងស្ថានភាពបន្ទាន់ខ្លាំង ពួកគេបានស្វែងរកព័ត៌មានទំនាក់ទំនងមិត្តប្រុសរបស់អ្នកស្រី Ha ភ្លាមៗ ហើយបានសុំជំនួយពីបុរសនេះ។ ជាមួយគ្នានេះ ពួកគេក៏បានបន្តផ្ញើសារព្រមានអ្នកស្រី Ha ថា នាងកំពុងធ្លាក់ចូលទៅក្នុងអន្ទាក់របស់ក្រុមជនអ្នកបោកប្រាស់ហើយ។
ពេលដឹងថា ស្ត្រីរូបនេះនៅផ្ទះ ភ្លាមៗនោះ មជ្ឈមណ្ឌលប្រឆាំងការក្លែងបន្លំ ក៏បានបញ្ជាឱ្យនគរបាលប៉ុស្តិ៍ Sa Ha នៃអធិការដ្ឋាននគរបាលស្រុក Thien Ha ចុះមកដល់កន្លែង ដើម្បីព្រមាន និងអន្តរាគមន៍។
ប៉ូលីសបាននិយាយថា «យើងបានទៅដល់ផ្ទះ ហើយបានឮអ្នកស្រី Ha និយាយទូរស័ព្ទជាមួយជនឆបោក។ ប្រសិនបើយើងមិនបញ្ឈប់វាឱ្យទាន់ពេលវេលាទេ អ្នកស្រី Ha នឹងទទួលរងនូវការខាតបង់យ៉ាងច្រើនហើយ»។
រៀបរាប់ពីហេតុការណ៍ទាំងភ័យស្លន់ស្លោ អ្នកស្រី Ha បាននិយាយថា៖ «ខ្ញុំបានទទួលទូរស័ព្ទពីជនចម្លែក គាត់បានណែនាំខ្លួនគាត់ជាប៉ូលិសមូលដ្ឋាន ហើយចង់ចាប់ខ្ញុំមកស៊ើបអង្កេត ព្រោះគាត់សង្ស័យថា ខ្ញុំបានប្រព្រឹត្តល្មើសនឹងច្បាប់ តាមរយៈការដាក់ប្រាក់នៅធនាគារ។ ដំបូងឡើយ ខ្ញុំមានការសង្ស័យ ប៉ុន្តែបន្ទាប់ពីជននោះបង្ហាញកាតជាប៉ូលិសមកខ្ញុំ ហើយចង់បានដីកា ខ្ញុំក៏ជឿថាប្រហែលជាមានអ្វីខុស»។
ក្នុងអំឡុងពេលនោះ ក៏មានមនុស្សផ្សេងទៀតបានស្នើឱ្យអ្នកស្រី Ha កំណត់មុខងារកុំរំខាន (don’t disturb mode) នៅលើទូរស័ព្ទដៃរបស់នាង ដោយទាញយកកម្មវិធី និងបើកមុខងារជជែកតាមវីដេអូអនឡាញ ដើម្បី «ធ្វើការ»។
ខណៈកំពុងច្របូកច្របល់ ស្ត្រីរូបនេះបានធ្វើតាមជំហានៗដែលមនុស្សផ្សេងបានស្នើដោយគ្មានការសង្ស័យ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានជឿជាក់លើភាគីម្ខាងទៀត ជាមួយនឹងព័ត៌មានអំពីកាតធនាគារចំនួន ១០ របស់នាង ដែលមានទឹកប្រាក់សរុបនៅក្នុងកាតចំនួន 1.5 លានយ័ន (ស្មើជាង ២០ ម៉ឺនដុល្លារអាមេរិក)។
ក្នុងពេលដ៏សំខាន់មួយ នៅពេលដែលអ្នកស្រី Ha បានចូលទៅក្នុងកម្មវិធីដែលផ្ញើដោយគូប្រជែងរបស់នាង ដើម្បីរៀបចំបញ្ចូលលេខគណនីធនាគារ និងលេខសម្ងាត់របស់នាង ប៉ូលីសក៏បានមកដល់ ហើយរារាំងនាងភ្លាមៗពីការ «បង់ប្រាក់» ទៅកាន់ក្រុមជនឆបោកដ៏អាក្រក់ទាំងនោះ។
ប៉ូលីសបាននិយាយថា៖ «ពេលយើងទៅដល់ អ្នកស្រី Ha កំពុងនិយាយជាមួយអ្នកឆបោក។ យើងបានដកទូរស័ព្ទចេញភ្លាមៗ ហើយសួរអ្នកក្នុងវីដេអូថាតើ រូបគេជានរណា និងកំពុងធ្វើអ្វី។ ម្នាក់ទៀតនៅតែឆ្លើយដោយស្ងប់ស្ងាត់ថា រូបគេមកពីក្រសួងសន្តិសុខសាធារណៈរបស់ចិន។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីដឹងថាយើងជាប៉ូលីស ភាគីម្ខាងទៀតបានជំរុញឱ្យអ្នកស្រី Ha បញ្ចូលលេខសម្ងាត់កាតធនាគារឱ្យលឿន ហើយផ្ទេរប្រាក់ទៅឱ្យពួកគេ»។
ដំបូងឡើយ អ្នកស្រី Ha មានការច្របូកច្របល់ខ្លាំង មិនដឹងថា ខាងណាជាប៉ូលិសពិតប្រាកដនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីសមត្ថកិច្ចចុះទៅដល់ផ្ទះរបស់នាង បានបង្ហាញកាតប៉ូលីស ដើម្បីបញ្ជាក់អត្តសញ្ញាណ និងប្រាប់រឿងនេះដោយអត់ធ្មត់ ស្ត្រីរូបនេះក៏បានជឿថា អ្នកដែលទូរស័ព្ទមកនាង គឺជាជនឆបោក។
បន្ទាប់មក ប៉ូលីសបានណែនាំអ្នកស្រី Ha ឱ្យរាយការណ៍ពីហេតុការណ៍នេះទៅធនាគារជាបន្ទាន់ ហើយប្តូរលេខសម្ងាត់គណនីរបស់នាង ដើម្បីការពារការរឹបអូសយកទ្រព្យសម្បត្តិ ពីជនខិលខូច។
ជាសំណាងល្អ ដោយសារការជួយអន្តរាគមន៍ទាន់ពេលវេលារបស់ប៉ូលីសចិន អ្នកស្រី Ha អាចរក្សាទុកចំនួន 1.5 លានយ័ន នៅក្នុងគណនីរបស់នាង។ នាងបានអរគុណជាច្រើនដងដល់ក្រុមប៉ូលិស ដែលបានជួយអន្តរាគមន៍ភ្លាមៗ។
ក្រោយហេតុការណ៍នេះ ប៉ូលិសចិនក៏បានចែករំលែកដល់អ្នកស្រី Ha នូវចំណេះដឹងចាំបាច់ដើម្បីទទួលស្គាល់ និងចៀសវាងល្បិចបោកប្រាស់បែបនេះ។ នេះមិនមែនគ្រាន់តែជារឿងផ្ទាល់ខ្លួនរបស់អ្នកស្រី Ha ប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនទូទៅសម្រាប់អ្នករាល់គ្នា។ ប្រសិនបើយើងមិន «បំពាក់» ខ្លួនយើងយ៉ាងសកម្មជាមួយនឹងចំណេះដឹងចាំបាច់ និងជំនាញការពារការក្លែងបន្លំទេ នោះថ្ងៃណាមួយយើងនឹងក្លាយជាជនរងគ្រោះដូចក្នុងករណីនេះអ៊ីចឹង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង