តាម Reuters ឲ្យដឹងថា នៅថ្ងៃទី ១៨/១១នេះ ពលរដ្ឋ Zimbabwe រាប់ម៉ឺននាក់បានកាន់ទង់ជាតិ និងបដាធ្វើព្យុះហយាត្រាតាមដងវិថីនៅរដ្ឋធានី Harareទាមទារឲ្យប្រធានាធិបតីវ័យ ៩៣ឆ្នាំ Robert Mugabe ចុះចេញពីតំណែង។ ពួកគេក៏បានលើករូបថតរបស់អគ្គមេបញ្ជាការកងទ័ព Constantino Chiwenga និងអនុប្រធានាធិបតី Zimbabwe ទើបត្រូវទម្លាក់ដោយលោក Mugabe កាលពីថ្ងៃទី ៦/១១ ហើយស្រែកថា “នេះជាមេដឹកនាំថ្មីរបស់យើងខ្ញុំ។ បំណងប្រាថ្នារបស់យើង គឺបានឃើញទឹកដី Zimbabwe ប្តូរថ្មីហើយ”។
“សំភារៈកំណត់លើស្មារតី” ជាទ្រឹស្តីទស្សនៈវិជ្ជា១ ពុំអាចប្រកែកបាន។ អាចនិយាយថា ពេលខ្លះទោះបីប្រទេសនេះ មានសម្បត្តិមហាសាលជាអាទិ៍ តំបន់រ៉ែពេជ្រ មានតម្លៃ ១.០០០ប៊ីលានដុល្លារក្តី តែមេដឹកនាំពុំបានចុះភ្ជាប់មហាជន ពុំយល់ដឹងនិងភាពក្រីក្រលំបាក ដឹងសុខទុក្ខរបស់ពួកគេ គិតគូរតែក្រុមគ្រួសារខ្លួន…។ល។ បានធ្វើឲ្យកលយុគកើតមានទាល់តែបាន។ នេះក៏ជាប្រទេសបរានុម័តចៀសពុំបាន។
ព្រោះថា ទោះបីមានទ្រព្យធម្មជាតិមហាសាលក្តី តែប្រទេសនេះស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុត នៅទ្វីបអាហ្វ្រិក។ បច្ចុប្បន្នក្រុមហ៊ុនអាជីវកម្មរ៉ែត្បូងពេជ្រចំនួន៤ កំពុងប្រតិបត្តិការរុករកនៅទីនោះដោយបំពាក់នូវឧបករណ៍បច្ចេកទេសទំនើបៗ។ ពួកគេបានប្រើប្រាស់ដល់ទៅយន្តហោះគ្មានអ្នកបើកបរ ដើម្បីត្រួតពិនិត្យខ្លាចក្រែងមានការលួចយកចេញ។ Munashe Shava នាយកក្រុមហ៊ុន១ ដែលមានរោងចក្រ៣ និយាយថា “រោងចក្រទាំង៣ របស់យើងផលិតបានយ៉ាងតិចត្បូងពេជ្រ 200.000 ការ៉ាត់ ក្នុង១ថ្ងៃ!”។
ជាទូទៅ ពិសេសក្នុងក្រុមហ៊ុន Anjin ដែលសហការជាមួយចិននោះគឺ “សុទ្ធសឹងមានភាគហ៊ុនរបស់មេដឹកនាំរដ្ឋាភិបាលនិងមេទាហានកំពូលៗ”។
លោកប្រធានាធិបតី Robert Mugabe ក៏មានចំណែកក្នុងបណ្តាក្រុមហ៊ុនរ៉ែទាំងនោះ ហើយមានច្រើនជាងគេផង។
បែបនេះសួរថា តើភាពក្រីក្ររបស់ប្រទេសដែលធម្មជាតិអំណោយផល១នេះ បែជាប្រទេស១ស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតរបស់ទ្វីបអាហ្វ្រិក ដោយសារមូលហេតុអ្វីទៅ?