មកទល់ពេលនេះ លើពិភពលោកទើបមានឱសថទប់ស្កាត់សកម្មភាពរបស់ Virus រលាកថ្លើម B ប៉ុណ្ណោះពុំទាន់រកឃើញឱសថសម្លាប់បាន virus នេះទេ ។ ថ្មីៗនេះ ឱសថ២ប្រភេទ របស់អ្នកវិទ្យាសាស្ត្ររុស្ស៊ីរកឃើញ គឺមានប្រសិទ្ធភាពសម្លាប់បាន Virus នេះនៅក្នុងបណ្តាកោសិកាថ្លើម អាចព្យាបាលជាទាំងជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ ទៀតផង ។
ឱសថ Ridus ។
ឱសថដែលមានលក្ខណៈ “បដិវត្ត” អាចជួយដល់មនុស្សប្រមាណ ២៥០លាននាក់ កំពុងមានជំងឺនេះ លើពិភពលោក ត្រូវបានស្រាវជ្រាវផលិតដោយវិទ្យាស្ថានជំងឺឆ្លង ចំណុះមូលធិនិវិទ្យាសាស្ត្ររុស្ស៊ី ។ យ៉ាងនេះក្តីគេត្រូវវិការពេលវេលា ៥ឆ្នាំទៀត ដើម្បីអាចដាក់លក់ លើទីផ្សារពិភពលោក ។
អ្នកស្រាវជ្រាវ Vladimir Chulanov បកស្រាយថា បកស្រាយថា ឱសថនេះវាធ្វើការវាយលុកលើ ADN របស់ Virus ។ លោកបកស្រាយថា Virrus បង្កការរលាកបានដោយសារសំណុំហ្សែន Vinus ហេតុនេះការបំផ្លាញចោលសំណុំហ្សែននេះ វាធ្វើឲ្យគេជាសះស្បើយពីជំងឺ ។ ផលិតផលរបស់ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ីនេះ បានបញ្ជាក់ប្រសិទ្ធភាពខ្ពស់ ព្រោះបានឆ្លងកាត់ ការសាកពិសោធន៍បែបថ្មី ដោយការចិញ្ចឹមក្លូនកោសិការក្នុងបន្ទប់ពិសោធន៍ ៕ ចន្ទ្រា