Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លែឈើ ៧ ប្រភេទ​ដែល បរិភោគ​កាន់តែច្រើន​កាន់តែ​ស្រក​ទម្ងន់​

ផ្លែឈើ​ស្រស់​ផ្ទុក​ជាតិ​សរសៃ​ច្រើន​, ស្ករ​ធម្មជាតិ និង​ជួយ​បន្ថយ​អារម្មណ៍​ឃ្លាន ។ ប៉ុន្តែ​ពុំមែន​ផ្លែឈើ​ណា​ក៏​អាចជួយ​អ្នក​បញ្ចុះទម្ងន់​បាន​នោះឡើយ គឺ​មានតែ​ផ្លែឈើ​មួយចំនួន​ទើប​ជួយ​អ្នក​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​, ខ្លាញ់​លើស​ក្នុង​សរីរាង្គ និង​បង្កើន​ការ​បំប្លែង​ជំនួយ​ដល់​ការបញ្ចុះ​ទម្ងន់ ។​

១- ឪឡឹក​
​ឪឡឹក​ផ្ទុក​តែ​ប្រមាណ ៣០ កាឡូរី ក្នុង​១០០​ក្រាម និង​រក្សា​ឲ្យ​រាងកាយ​មានទឹក​គ្រប់គ្រាន់ ។ ឪឡឹក​សម្បូរ arginine amino អាស៊ីត ជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​សរីរាង្គ ។​

២- ត្របែក​
​ត្របែក​សម្បូរ​ជាតិ​សរសៃ​, មា​នស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ទាប និង​ជួយ​ទប់ស្កាត់​ទល់លាមក (​ចោល​គ្រាប់​ពេល​បរិភោគ​), ទន្ទឹម​នោះ រំញោច​ដំណើរការ​បំប្លែង​សារជាតិ​ជួយ​សម្រក​ទម្ងន់​ប្រសិទ្ធភាព ។​

៣- ផ្លែ​សារី​
​សារី​មាន​ផ្ទុក​វីតាមីន C ច្រើន​គួរសម ហើយក៏​សម្បូរ​ជាតិ​សរសៃ ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​យូរ និង​រក្សា​កូ​ឡេ​ស្តេ​រ៉ូ​ល​នៅ​កម្រិត​តុល្យភាព ។​

៤- ក្រូច​
​ក្នុង ១០០ ក្រាម គឺ​ផ្គត់ផ្គង់​តែ ៤៧ កាឡូរី ។ ទន្ទឹម​នោះ​វីតាមីន C និង​សារជាតិ​ផ្សេងៗ​មាននៅ​ក្នុង​ក្រូច​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ស្បែក​ភ្លឺ និង​បំបាត់​ស្នាម​ជាំ ។​

៥- ប្ល៊ូ​បឺ​រី​
​ប្ល៊ូ​បឺ​រី ត្រូវបាន​ដឹងថា កំពូល​អាហារ​មួយ​ជួយ​បញ្ចុះទម្ងន់ ។ ប្ល៊ូ​បឺ​រី មាន​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន ជួយ​បង្កើន​ការ​បំប្លែង​សារជាតិ ។ ប្រសិន​បរិភោគ​រាល់ថ្ងៃ វា​នៅ​អាចជួយ​ស្ថិរភាព​ជាតិ​ស្ករ​ក្នុង​ឈាម​, លើសឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល ។

៦- ស្ត្រ​បឺ​រី​
​ស្ត្រ​បឺ​រី សម្បូរ​ជាតិ​សរសៃ និង​វីតាមីន ជំរុញ​ដំណើរការ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​លើស​ក្នុង​រាងកាយ ។​

៧- ផ្លែ Peach
​ទឹក​ដណ្តើម​ដល់ ៨៩% នៃ​ទម្ងន់​ផ្លែ Peach ហេតុនេះ អ្នក​អាច​បរិភោគ​វា​ដោយ​សេរី ដោយ​មិន​ដើម្បី​បញ្ចុះទម្ងន់ ។ ផ្លែ Peach ផ្ទុក​ជាតិ​សរសៃ​ច្រើន ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​យូរ និង​បន្ថយ​ភាព​ឃ្លាន ។​

​ផ្លែឈើ​ទាំង​ប៉ុន្មាន​ខាងលើនេះ អ្នក​អាច​បរិភោគ​រាល់ថ្ងៃ ដោយ​មិន​បារម្ភ​ពី​ការឡើង​ទម្ងន់ ៕

លី​សា​

×