តាម SCMP ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ បានបណ្តើរឆ្កែប្រមាញ់រោមលឿង ដើរលេងតាមចិញ្ចើមថ្នល់នៅទីក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន កាលពីថ្ងៃទី ១៧ ខែកក្កដា កន្លងមក ស្រាប់តែវាកន្ត្រាក់របូតខ្សែពីដៃ ហើយរត់ឆ្លងថ្នល់ក៏ទៅបុករថយន្តទំនើប Lamborghini ។
ឆ្កែប្រមាញ់រោមលឿងរងរបួសស្រាលពេលរត់បុករថយន្ត ។
ឆ្កែរងរបួសស្រាលទេ ប៉ុន្តែរថយន្តតម្លៃ ១,១៧លានដុល្លារ បានរបើកប្រឡោះស្រូបខ្យល់ ដែលចំណាយសម្រាប់ជួសជុលគឺ ៤៥០.០០០យ៉េន (ប្រមាណ ៦៦.២០០ USD) ។ អ្នកបើកបររថយន្តនេះ បានស្នើចេញលុយ ២០០០យាន់ (៣០០ USD) សម្រាប់ព្យាបាលរបួសឆ្កែ ប៉ុន្តែបានឲ្យក្មេងស្រីវ័យ ១៣ឆ្នាំនោះ ទូរស័ព្ទប្រាប់ម្តាយ ស្របពេលដែលគេទូរស័ព្ទប្តឹងប៉ូលិស ។
តាមច្បាប់ស្តីពីកម្មសិទ្ធិឆ្កែរបស់ចិន នារីត្រកូល Chu (ម្តាយរបស់នាងតូចអាយុ ១៣ឆ្នាំ) ត្រូវទទួលខុសត្រូវទាំងស្រុងលើការចំណាយជួសជុល ព្រោះតែពុំគ្រប់គ្រងសត្វចិញ្ចឹមបាន ។ ប៉ុន្តែដោយបានប៉ូលិសជួយសម្រុះសម្រួលចុងក្រោយម្ចាស់រថយន្តត្រកូល Wang ក៏យល់ព្រមទទួលសំណងស្មើនឹង ១/១០ នៃថ្លៃជួសជុល ។
ម្ចាស់រថយន្តដែលជាអ្នកមានត្រកូល Wang រូបនោះពោលថា ៖ “វាជាឧប្បទ្ទវហេតុ ខ្ញុំមិនចង់ឲ្យគ្រួសារពួកគេ ត្រូវរ៉ាប់រងសំណងទាំងអស់ទេ ទើបខ្ញុំទទួលយកជម្រើសស្រុះស្រួល ។ អ្នកស្រី Chu និងកូនស្រីរបស់គាត់ទទួលបាននូវមេរៀនមួយ ក្រោយការចំណាយអស់លុយ ៤៥.០០០យាន់ ៕ ចន្ទ្រា
បរិក្ខារបានបាក់ធ្លាក់ ។