ថ្មីៗនេះ មាន Clip មួយបង្ហាញពីទិដ្ឋភាពមនុស្សប្រុស ២នាក់ជាមិត្តភក្តិនៅក្នុងមន្ទីរពេទ្យវិកលចរិកមួយជាមួយគ្នា ហើយបានលួចផ្លោះរបងរត់ចេញពីមន្ទីរពេទ្យនោះ ។
អ្វីៗប្រព្រឹត្តទៅពិតជាគួរឲ្យ… អស់សំណើច! ។ មានអ្វីប្លែកបើវាទាំង២នោះ… “ឆ្កួត” ទៅហើយ! ។ ប៉ុន្តែអ្វីដែលជាអត្ថន័យបង្កប់យ៉ាងជ្រាលជ្រៅក្នុង Clip នេះ ទើបជាបញ្ហា… ?
តួអង្គ ២នាក់ ក្នុង Clip ។
តាមមន្ទីរពេទ្យនោះនៅវេលាម៉ោងប្រហែល ៩ព្រឹក ពេលគ្រូពេទ្យប្តូរវេន ពួកគេទាំង ២ ឆ្លៀតឱកាសរត់ចេញ ហើយផ្លោះរបង ។ កាមេរ៉ាមន្ទីរពេទ្យបានផ្តល់ឲ្យទិដ្ឋភាពគួរឲ្យ… នេះ ។
មនុស្សមួយចំនួនក្រោយពេលទស្សនាគេនាំគ្នា… សើចសប្បាយ ! ។ ខណៈពេលដែលមនុស្សខ្លះបែរជាងឿងឆ្ងល់ទៅវិញទេ! ។ តាមនោះពួកគេថា ប្រសិនបើបុរសទាំង២នេះ ជាអ្នកដទៃ ប្រាកដជាយ៉ាងតិចមានម្នាក់បានរត់គេចខ្លួនរួច ។
ប៉ុន្តែវាគួរឲ្យរំភើបណាស់ ដែល ។ “ឆ្កួតប៉ុណ្ណឹងហើយ” នៅឡើយចេះជួយគ្នា មិនបោះបង់ចោលគ្នានៅគ្រា…ក្រទៀត ។
វាពិតជាមានអត្ថន័យណាស់សម្រាប់សង្គមមួយដែលមនុស្សភាគច្រើនបាន “ហោះរំលង” ភ្លេចអស់មនោសញ្ចេតនា គ្រាកំសត់ ព្រោះតែ… សម្ភារៈនិយម និងការរើសអើង ៕ បូព៌ា