បាតុភូតចន្ទគ្រាសលើកនេះ នឹងប្រព្រឹត្តទៅពីម៉ោង ០០និង ១៤នាទី ព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨ ដែលគ្រានោះព្រះចន្ទគោចរ ចូលតំបន់ស្រមោលខ្មៅ ហើយបញ្ចប់នៅម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី ២៨ ខែកក្កដា ។
រយៈពេលចន្ទគ្រាសទាំងស្រុងគឺប្រព្រឹត្តទៅនៅចន្លោះម៉ោង ៣និង២១នាទី ដល់ម៉ោង ៤និង១៣នាទី (ប្រមាណជិត១ម៉ោង) ។
នៅក្នុងវេលានោះក៏មានបាតុភូតភ្លៀងអាចម៍ផ្កាយ Delta Aquarids ដែលចំណុចកំពូលរបស់វាស្ថិតនៅថ្ងៃទី ២៨-២៩ ខែកក្កដា ។ នេះក៏ជាបាតុភូតធម្មជាតិ គួរឲ្យចាប់អារម្មណ៍ពិសេសពួកតារាវិទូ ។
ចន្ទគ្រាសគឺជាបាតុភូតតារាសាស្ត្រ គ្រាដែលព្រះចន្ទគោចរចូលក្នុងស្រមោលនៃផែនដីទល់មុខគ្នានឹងព្រះអាទិត្យ ។ បាតុភូតនេះកើតឡើងគ្រាដែលព្រះចន្ទ និងព្រះអាទិត្យស្ថិតនៅលើបន្ទាត់តែ១ ហើយមានផែនដីស្ថិតនៅកណ្តាល ។
ហេតុនេះចន្ទគ្រាសកើតឡើងតែវេលា ខែពេញបូរមីប៉ុណ្ណោះ ។ ចន្ទគ្រាសទាំងស្រុងគឺខណៈពេលព្រះអាទិត្យត្រូវស្រមោលផែនដីបាំងជិតតែម្តង ៕ ចន្ទ្រា