កាលពីពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណេតក្នុងខេត្ត Guizhou ប្រទេសចិន បានបង្ហោះវីដេអូដែលថតបានទិដ្ឋភាពបុរសជាកូនប្រសាម្នាក់ ត្រូវបានម្តាយក្មេក និងប្រពន្ធដេញចេញពីផ្ទះ ហើយគាត់បានបង្ខំចិត្តចាកចេញទៅជាមួយកូនប្រុសស្រី២នាក់របស់គាត់ ដែលឃើញហើយពិតជាគួរឲ្យសង្វេគជាខ្លាំង។
គេបានដឹងថា បុរសម្នាក់នេះបានរួមរស់នៅជាមួយប្រពន្ធអស់រយៈពេល១២ឆ្នាំមកហើយ ។ ក្រោយរៀបការរួច គាត់និងប្រពន្ធមានកូនប្រុសស្រី២នាក់ជាមួយគ្នា។ កូនស្រីពួកគេរៀនថ្នាក់ទី២ រីឯកូនប្រុសពៅអាយុជាង៣ឆ្នាំ។
ទោះបីជាពួកគេបានរួមរស់ជាមួយគ្នាជាច្រើនឆ្នាំក៏ដោយ ក៏ជម្លោះនៅតែកើតមានក្នុងគ្រួសារគាត់ជារឿយៗ។ ប្រពន្ធ និងឪពុកម្តាយ តែងតែនិយាយពាក្យប្រមាថមើលងាយរូបគាត់ជាកូនប្រសា តាមតែអំពើចិត្ត ដោយមិនទុកឱ្យបុរសនោះមានភាពថ្លៃថ្នូរសោះឡើយ។
តាំងពីចូលផ្ទះប្រពន្ធមក បុរសនោះខំប្រឹងប្រែងធ្វើការរកស៊ីខ្លាំងណាស់ ដែលធ្វើឲ្យអ្នកជិតខាងប្រៀបធៀបគាត់ថាធ្វើការដូចក្របី ឬសេះ អ៊ីចឹង។ បន្ទាប់ពីការខិតខំប្រឹងប្រែងធ្វើការរកស៊ីអស់រយៈពេលជាង ១០ ឆ្នាំ ដើម្បីប្រពន្ធកូន នៅទីបំផុតពួកគេបានសាងសង់ផ្ទះមួយ។ ដោយគិតថាជីវិតនឹងប្រសើរឡើងបន្តិចម្តងៗ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺម្តាយក្មេកចិត្តអប្រិយមិនជួយលើកទឹកចិត្តទេ តែបែរជាបាននិយាយពាក្យមើលងាយជាច្រើនបែបនេះថា គាត់ជា «កូនប្រសាគ្មានសមត្ថភាព»។
បុរសនោះមិនអាចស៊ូទ្រាំបានទៀតទេ ហើយទីបំផុត ក៏សម្រេចចិត្តចាកចេញពីផ្ទះ ដោយមិនបានយកទ្រព្យសម្បត្តិអ្វីមកជាមួយទេ គឺសុំត្រឹមយកកូនទៅជាមួយប៉ុណ្ណោះ។ នោះជាចេតនារបស់គាត់ ប៉ុន្តែគាត់ក៏គោរពទាំងស្រុងនូវគំនិតរបស់កុមារផងដែរ។ ពួកគេទាំងពីរនាក់ ថាចង់នៅជាមួយឪពុក ដូច្នេះគាត់ក៏ចាកចេញទៅជាមួយកូនៗដោយមិនមើលក្រោយ។ គាត់បានពរកូនប្រុសតូចរបស់គាត់ ខណៈកូនស្រីច្បងរបស់គាត់ដែលស្តាប់បង្គាប់ បានអូសវ៉ាលីចាកចេញពីផ្ទះ ដែលពួកគេរស់នៅអស់រយៈពេលជាច្រើនឆ្នាំ យ៉ាងកំសត់បំផុត។
បើតាមអ្នកដែលបានថតរូបនេះបាននិយាយថា បុរសម្នាក់នេះមានចិត្តល្អគួរសម។ អ្នកជិតខាងនិយាយជាទូទៅថា គាត់ជាមនុស្សចិត្តល្អ មិនដែលមានជម្លោះជាមួយអ្នកជិតខាងឡើយ។ ពួកគេបាននិយាយថា មូលហេតុដែលគាត់ត្រូវនៅជាមួយម្តាយក្មេក គឺដោយសារគ្រួសារគាត់ក្រីក្រ។ គ្រួសារនេះមានបងប្អូន៤នាក់ ឪពុកម្តាយមិនអាចមានលទ្ធភាពមើលថែទាំកូនក្នុងបន្ទុកបាន ដូច្នេះក្នុងនាមជាកូនច្បង គាត់យល់ព្រមមកទីនេះដើម្បីរស់នៅផ្ទះខាងម្តាយក្មេក។
ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំមកនេះ គ្រួសាររបស់ប្រពន្ធគាត់ ហាក់ដូចជាមិនចាត់ទុកគាត់ជាគ្រួសារនោះទេ ទោះបីជាភាគច្រើនគាត់អ្នករកប្រាក់ផ្គត់ផ្គង់គ្រួសារក៏ដោយ។ កាលពីឆ្នាំមុន ប្តីប្រពន្ធពួកគាត់ទើបតែសង់ផ្ទះ ហើយម្ដាយក្មេក និងប្រពន្ធបានជេរប្រមាថគាត់ដោយម្នាក់ៗថា គាត់អសមត្ថភាព។
ក្រោយពីរូបភាពឪពុកនិងកូនត្រូវបានគេចែករំលែក អ្នកលេងអ៊ីនធឺណិតបានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង។ គ្រប់គ្នាមិនអាចជួយអ្វីបានទេ ប៉ុន្តែអាណិតដល់បុរសជាកូនប្រសាម្នាក់នេះយ៉ាង។ ក្នុងនោះ ពួកគេបានបញ្ចេញមតិផ្សេងៗគ្នាថា៖ “ទោះបីជាគាត់មិនមែនជាអ្នកខាងក្នុងក៏ដោយ ក៏កូនប្រសានេះពិតជាមិនមែនជាមនុស្សគ្មានតម្លៃនោះទេ។ បើគាត់ជាមនុស្សដែលដូចគ្រួសារប្រពន្ធគាត់និយាយមែន នោះអ្នកជិតខាងមិនស្រឡាញ់គាត់ខ្លាំងទេ ហើយកូនៗរបស់គាត់ក៏មិនជ្រើសរើសទៅជាមួយឪពុកដែរ, គាត់ត្រូវរងទុក្ខជាខ្លាំង គាត់បានព្យាយាមអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យគ្រួសារប្រសើរឡើង ប៉ុន្តែនៅទីបំផុត លទ្ធផលគឺបែបនេះ ពិតជាគួរឲ្យអាណិតគាត់ខ្លាំងណាស់!, កូនអាយុ ៣ ឆ្នាំ មិនដឹងអ្វីទេ ប៉ុន្តែកូនស្រីច្បងត្រូវតែមានហេតុផលសម្រាប់ជម្រើសរបស់នាង។ ការដែលពួកគេទាំងពីរចង់ចាកចេញជាមួយឪពុក គឺគ្រប់គ្រាន់ដើម្បីយល់ច្បាស់ពីដំណើររឿងយ៉ាងម៉េចហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង