Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំជប៉ុន និង ចិន ជួបគ្នាដ៏កម្រ អះអាងអំពីទំនាក់ទំនងជាយុទ្ធសាស្រ្ដ

រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋាភិបាលក្រុងប៉េកាំង និង រដ្ឋាភិបាលក្រុងតូក្យូ បានកើតមានជម្លោះការទូតយ៉ាងច្រើនជាមួយគ្នា ដោយរាប់បញ្ចូលទាំងការហាមឃាត់នូវការនាំចូលអាហារសមុទ្រ មកពីប្រទេសជប៉ុន និង ការឃុំខ្លួនសេដ្ឋីរបស់ជប៉ុន…ជាដើម ប៉ុន្ដែឥឡូវនេះ មេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ច នៅអាស៊ីទាំង២នេះ បានជួបចរចាទល់មុខគ្នា ជាលើកដំបូង នៅឆ្នាំនេះ ដើម្បីបន្ធូរបន្ថយនូវភាពតានតឹង និង ស្វែងរកទំនាក់ទំនងជាយុទ្ធសាស្រ្ដ រវាងប្រទេសចិន និង ជប៉ុន។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍ Channel News Asia មានមូលដ្ឋាន នៅសិង្ហបុរី បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) និង នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) បានបញ្ជាក់ ថា ពួកគាតទាំង២នាក់ នឹងបន្តទំនាក់ទំនង ដែលផ្ដល់នូវផលប្រយោជន៍ទៅវិញទៅមក នៅក្នុងកិច្ចពិភាក្សាទល់មុខគ្នា ជាលើកដំបូង នៅក្នុងរយៈពេលមួយឆ្នាំ។ ជាមួយគ្នានេះ មេដឹកនាំទាំង២ សង្កត់ធ្ងន់លើផលប្រយោជន៍សេដ្ឋកិច្ចរួមគ្នា ចំពេលមានជម្លោះការទូតជាបន្តបន្ទាប់រួចមក។

មេដឹកនាំប្រទេសមានសេដ្ឋកិច្ចទាំង២របស់អាស៊ី បានពិភាក្សាគ្នា អំពីបញ្ហាដ៏ចម្រូងចម្រាសជាច្រើន ដូចជា ការហាមឃាត់របស់ចិន លើអាហារសមុទ្រជប៉ុន និង ករណីអ្នកជំនួញជប៉ុនម្នាក់ ត្រូវបានឃុំខ្លួន នៅក្នុងប្រទេសចិន ពីបទសង្ស័យចារកម្ម នៅក្នុងអំឡុងពេលកិច្ចពិភាក្សា រយៈពេលមួយម៉ោង នៅក្នុងសណ្ឋាគារមួយ នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា)។

លោកប្រធានាធិបតីចិន បានប្រាប់ដល់លោក គីស៊ីដា ខណៈមេដឹកនាំទាំង២ កំពុងតែអង្គុយទល់មុខគ្នា នៅតុជាប់គ្នា ដោយមានគណៈប្រតិភូចិន និង ជប៉ុន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីអំឡុងឆ្នាំ២០០៨ ប៉ុន និង ចិន បានព្រមព្រៀងគ្នា នៅក្នុងការបន្តទំនាក់ទំនង ប្រកបដោយផលប្រយោជន៍ទៅវិញទៅមក ហើយផ្អែកលើផលប្រយោជន៍ជាយុទ្ធសាស្រ្តរួម ត្រូវបានរចនាឡើង ដើម្បីធានាឱ្យមានការផ្លាស់ប្តូរអ្នកដឹកនាំជាញឹកញាប់ លើបញ្ហាជាច្រើន ដូចជា សន្តិសុខ និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ប៉ុន្តែឃ្លានេះ ត្រូវបានគេប្រើតិចតួច នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារគូប្រជែងជាប្រវត្តិសាស្ត្រ បានប៉ះទង្គិចគ្នា ជុំវិញបញ្ហាជាច្រើន ជាបន្តបន្ទាប់ ដូចជា ជម្លោះទឹកដី ភាពតានតឹងខាងពាណិជ្ជកម្ម និង តៃវ៉ាន់ ជាកោះគ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យ ហើយត្រូវក្រុងប៉េកាំង អះអាងថា ជាដែនអធិបតេយ្យភាពរបស់ចិន៕ រក្សាសិទ្ធដោយ ៖ សារាយSN

×