បុរសជាប្តីម្នាក់ដែលធ្វើការឆ្ងាយពីផ្ទះ បានភ្ញាក់ស្រឡាំងកាំង បន្ទាប់ពីបើកកាមេរ៉ាឃើញប្រពន្ធចេញទៅក្រៅស្ទើររាល់យប់។ ហើយទោះបីណែនាំយ៉ាងណា ក៏នារីជាប្រពន្ធមិនស្តាប់ដែរ ទីបំផុត លេខចម្លែកមួយបានខលប្រាប់ រហូតទាល់តែដឹងការពិត បុរសជាប្តីលែងលះគ្នាភ្លាម មិនចាំស្អែក។
កាលពីបីឆ្នាំមុន លោក Zhang បានរៀបការជាមួយប្រពន្ធឈ្មោះ Yan ដែលមានអាយុ ២៧ ឆ្នាំ។ ប៉ុន្តែបន្ទាប់ពីរៀបការបានមួយរយៈពេលខ្លី គាត់ក៏ត្រូវធ្វើដំណើរទៅ Fujian ដើម្បីធ្វើការ ហើយអាចវិលត្រឡប់មកផ្ទះបានតែម្ដងក្នុងមួយឆ្នាំ ធ្វើឱ្យគាត់ព្រួយបារម្ភដល់ប្រពន្ធនៅផ្ទះតែម្នាក់ឯងជាខ្លាំង។ ដូច្នេះហើយបានដំឡើងកាមេរ៉ា CCTV ដើម្បីត្រួតពិនិត្យសុវត្ថិភាពនៅផ្ទះ។
ស្ថានភាពទាំងអស់ហាក់ដូចជាធម្មតា រហូតមកដល់ដើមខែតុលាឆ្នាំនេះ លោក Zhang ស្រាប់តែឃើញប្រពន្ធគាត់តែងចេញទៅក្រៅស្ទើររាល់យប់។ ហើយមិនបានត្រឡប់មកផ្ទះវិញរហូតដល់ព្រលឹម។ ពេលសួរនាំ ប្រពន្ធគាត់បានឆ្លើយថា៖ មួយរយៈចុងក្រោយនេះ នាងពិតជាលង់ទៅនឹងការរត់ហាត់ប្រាណយ៉ាងខ្លាំង។ ដូច្នេះ នាងក៏បានចេញទៅរត់នៅពេលយប់។
ដោយបានឮចម្លើយនោះ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនគាំទ្រទេ ព្រោះវាមិនមានសុវត្ថិភាពក្នុងការចេញពីយប់ជ្រៅបែបនេះ ហើយលោក Zhang ក៏បានព្រមានតាមទូរស័ព្ទជាច្រើនដង។ ប្រពន្ធសន្យាថាមិនទៅរត់យប់ទៀតទេ។ ទោះជាណា វាគ្រាន់តែជាការសន្យាដោយពាក្យសំដីប៉ុណ្ណោះ ប៉ុន្តែក្នុងការអនុវត្ត នាងនៅតែមានអាកប្បកិរិយាដដែល ដោយតែងតែចេញទៅខាងក្រៅនៅម៉ោង 9:00 យប់។
ទោះជាយ៉ាងណា នៅថ្ងៃទី២៧ ខែតុលា លោក Zhang ស្រាប់តែបានទទួលទូរស័ព្ទពីស្ត្រីអាថ៌កំបាំងម្នាក់ដោយនិយាយថា «ឯងទៅផ្ទះប្រពន្ធឯងភ្លាមៗទៅ មានរឿងគួរឲ្យអាម៉ាស់នៅក្នុងភូមិ។ ខ្ញុំមិនចង់ ទើស ហើយបំផ្លាញកេរ្តិ៍ឈ្មោះគ្រួសារទាំងពីរទេ តែពេលឯងមកដល់ផ្ទះ នឹងដឹងច្បាស់ហើយ»។ ក្រោយស្រ្តីរូបនោះនិយាយចប់ លោក Zhang ទូរស័ព្ទទៅប្រពន្ធ ប៉ុន្តែមិនអាចទាក់ទងបានទេ។
ពាក្យសម្ដីរបស់ស្រ្តីអាថ៌កំបាំងនោះបានធ្វើឱ្យលោក Zhang មានអារម្មណ៍នៅមិនស្រណុកសោះ ហើយគាត់ក៏សម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញនៅថ្ងៃទី២៩ ខែតុលា ហើយប្រញាប់ទៅពិនិត្យ និងសួរនាំអំពីរឿងទាំងមូល ហើយបានរកឃើញការពិតថា កន្លែងដែលប្រពន្ធគាត់ទៅជារៀងរាល់យប់នោះ គឺផ្ទះរបស់បុរសម្នាក់ ដែលរស់នៅផ្លូវចូលភូមិ ដើម្បីលួចលាក់មានស្នេហាជាមួយគ្នា។
ក្រោយការស៊ើបអង្កេតរហូតទទួលបានភស្តុតាងច្បាស់លាស់ ដោយមិនបន្ទន់ចិត្ត លោក Zhang បានប្តឹងលែងលះប្រពន្ធភ្លាមៗ ទោះបីជាប្រពន្ធមិនព្រមលែងលះក៏ដោយ។
អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញយោបល់លើបញ្ហានេះ «ស្ថានភាពនេះមិនធម្មតាទេ ស្ត្រីខ្លះពូកែនិយាយកុហកណាស់!, វាស្ទើរតែមិនអាចទៅរួចទេ ដែលស្ត្រីម្នាក់រត់ហាត់ប្រាណតែម្នាក់ឯងនៅពេលយប់ បើខ្ញុំវិញ បើទោះជាស្ត្រីអាថ៌កំបាំងមិនប្រាប់ ក៏ខ្ញុំនៅតែសង្ស័យប្រពន្ធខ្ញុំដែរ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង