Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ខ្លាំង! ស្រ្តី​អ្នកមើល​ថែ នាំ​ម្ចាស់ផ្ទះ​ពិ-ការ-ភ្នែក មក​ផ្ទេរ​កម្មសិទ្ធិ «ផ្ទះ» ផ្អើល​ដល់​ប៉ូលិស​មក​ស៊ើបអង្កេត ហើយ​ការពិត​ធ្វើឲ្យ​មនុស្ស​គ្រប់គ្នា​នឹកស្មាន​មិនដល់

ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅការិយាល័យអចលនទ្រព្យ ក្នុងទីក្រុងសៀងហៃ ប្រទេសចិន នោះគឺនៅពេលដែលបុរសចំណាស់ពិការភ្នែកម្នាក់ ត្រូវបានស្រ្តីអ្នកមើលថែ នាំមកផ្ទេរកម្មសិទ្ធិផ្ទះរបស់គាត់ទៅឲ្យនាង ដែលធ្វើឲ្យមនុស្សគ្រប់គ្នាព្រួយបារម្ភថា ​បុរស​ចំណាស់នោះច្បាស់ជា​ត្រូវ​អ្នក​មើល​ថែ​បោកបញ្ឆោតហើយៗ ពួកគេក៏បានហៅប៉ូលីសមកស៊ើបអង្កេត។

ជាក់ស្តែង រូបភាព និងឃ្លីបវីដេអូ​ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​ពេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនឡាញ​របស់​ចិន បានបង្ហាញ​បុរស​ចំណាស់​ និង​ស្ត្រី​ជា​អ្នក​មើល​ថែ បានកំពុងការចរចាជាមួយមន្ត្រីនៅកន្លែងផ្តល់សេវា ខណៈអ្នកផ្សេងទៀតបានព្យាយាមបញ្ចុះបញ្ចូលបុរសចំណាស់មិនឱ្យប្រគល់ផ្ទះរបស់គាត់ទៅឱ្យអ្នកមើលថែនោះទេ។ តែទោះជាយ៉ាងណា ​បុរស​ចំណាស់​នោះមិនបានបង្ហាញការ​អើពើ​នឹង​មនុស្ស​ដែល​មក​ដាស់តឿន​គាត់ឡើយ ខណៈស្ត្រីរូប​នោះ​បាន​និយាយអះអាង​ថា “គាត់​ចង់​ប្រគល់ផ្ទះ​មក​ខ្ញុំ។ តើ​អ្នកទាំងអស់គ្នា​ចង់​អោ​យ​ខ្ញុំ​ធ្វើ​អ្វី? ខ្ញុំ​មិន​មែន​ជា​អ្នក​ចង់​បាន​វា​តាំងពី​ដំបូងទេ ប៉ុន្តែ​ពូ​ចង់​ប្រគល់​វា​ឲ្យ​ខ្ញុំ​ខ្លួន​ឯងគាត់ប៉ុណ្ណោះ»។

ខណៈនោះ បុរសពិការភ្នែកជាម្ចាស់ផ្ទះ ដែល​ពាក់​វ៉ែនតា​ការពារ​កំដៅ​ថ្ងៃ​នៅ​ស្ងៀម មិន​បាន​និយាយ​អ្វីមួយ​ម៉ាត់ ដោយ​ទុក​ឲ្យ​អ្នកមើល​នោះ​និយាយចរចាជាមួយប៉ូលិស​ជំនួស​វិញ។

ទោះយ៉ាង​ណា ក្រោយ​មក ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ហេតុការណ៍​នេះ​មិន​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​អ្វី​ទេ ប៉ុន្តែ​ បុរសម្ចាស់ផ្ទះ​បាន​ស្ម័គ្រ​ចិត្ត​ផ្ទេរ​ផ្ទះ​ទៅ​ឲ្យអ្នក​មើល​ថែ​ម្នាក់​នេះ ដោយពុំមានការបង្ខិតបង្ខំ ឬគំរាមកំហែងណាមួយនោះទេ។

ហេតុការណ៍​នេះ​បាន​ទាក់ទាញ​អ្នក​សារព័ត៌មាន​ មកសួរនាំដើមហេតុ និង​បាន​ដឹង​ថា បុរស​ម្នាក់​នេះ និង​ម្តាយ​បង្កើតរបស់​គាត់ ត្រូវ​ស្ត្រី​ម្នាក់​នេះ​ជា​អ្នក​មើលថែ​ពួកគេ។ ហើយបន្ទាប់ពីម្តាយរបស់គាត់បានទទួលមរណភាពកាលពី៣ឆ្នាំមុន អ្នកមើលថែម្នាក់នេះនៅតែបន្តរស់នៅ មើលថែបុរសជាកូន ដោយសារតែគាត់រស់នៅតែម្នាក់ឯង ហើយនៅតែពិការភ្នែក។

ទោះ​បី​ជា​យ៉ាង​ណា​ ក៏​មាន​សេចក្តី​រាយការណ៍​មក​ថា បន្ទាប់​ពី​មាន​នរណា​ម្នាក់​បញ្ចុះ​បញ្ចូល​ ​នៅ​ទី​បញ្ចប់ បុរសរូបនោះ​ក៏បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ការ​ណែនាំ​ពន្យារ​ការ​ផ្ទេរ​ផ្ទះនេះវិញ ហើយ​នឹង​ប្រគល់​វា​ទៅ​ឱ្យ​អាណាព្យាបាល​ក្នុង​ទម្រង់​ជា​ឆន្ទៈ​ជំនួស​វិញ ប៉ុន្តែ​បុរសរូបនេះ​មិន​បាន​ពន្យល់​ឱ្យ​ច្បាស់​ទេថា តើ​ហេតុ​អ្វី​បាន​ជា​គាត់​ចង់​ផ្ទេរ​ផ្ទះ​ទៅ​អ្នក​មើល​ថែ​ទៅវិញ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×