រូបថតរាលដាលរបស់ស្ត្រីអាក្រាតម្នាក់ ដើរនៅក្នុងផ្សារទំនើបមួយ ដែលគេចោទថាបានកើតឡើងនៅក្នុងប្រទេសសិង្ហបុរី ត្រូវបានគេនិយាយថាជាព័ត៌មានមិនពិត ព្រោះវាមិនបានកើតឡើងនៅទីនោះ ។
មនុស្ស២នាក់ឈ្មោះ Christopher និង Dennis បានជូនដំណឹងនេះទៅកាន់សារព័ត៌មាន Stomp នូវរូបថត១សន្លឹករបស់ស្ត្រីម្នាក់ ដោយអមជាមួយសារមួយអះអាងថា ហេតុការណ៍នេះបានកើតឡើងនៅកន្លែងលក់ Sheng Siong នៅ Woodlands ។
ស្ត្រីនេះត្រូវបានឃើញដើរឆ្លងកាត់ផ្នែកទំនិញគ្រឿងបរិភោគធ្វើពីទឹកដោះគោ ស្ថិតក្នុងស្ថានភាពអាក្រាតខ្លួន ដោយគ្រាន់តែស្លៀកអាវក្រៅ ជាមួយកាបូបខ្សែពាក់កាត់ទ្រូងរបស់នាង ។
បើយោងតាមអត្ថបទចុះផ្សាយនៅលើគេហទំព័រចិនមួយ នោះរូបថតនេះត្រូវបានគេរាយការណ៍ថាបានរីករាលដាលលើអ៊ីនធើរណេតកាលពីឆ្នាំ២០១៦ មកម្លេះ ។ ចំណែកគេទំព័រផ្សេងទៀតថា ហេតុការណ៍នេះត្រូវបានចោទប្រកាន់ថាបានកើតឡើងនៅក្នុងខេត្ត Taizhou ប្រទេសចិន ។
អ្នកលេងអ៊ីនធើរណេតជាច្រើន ក៏បានរិះគន់ស្ត្រីរូបនេះយ៉ាងខ្លាំង ចំពោះឥរិយាបទមិនសមរម្យបែបនេះរបស់នាង ។
ខមិនមួយសរសេរថា៖ «អីក៏សាហាវហ្មេស! ននលគកទាំងព្រលឹមបែបនេះ មិនត្រជាក់ទេអី នាង?» ។
ខណៈម្នាក់ទៀតនិយាយថា៖ «នេះជាទង្វើធ្វើឲ្យអាម៉ាស់បំផុតមួយ សម្រាប់ស្ត្រីដទៃ» ៕ ចន្ទី (asiaone)