ការស្រាវជ្រាវទើបប្រកាសរបស់ពួកអ្នកវិទ្យាសាស្ដ្រអាមេរិកឱ្យដឹងថា សមាជិកក្នុងក្រុមអាកាសចរណ៍លើយន្ដហោះប្រឈមមុខនឹងហានិភ័យខ្ពស់ខុសប្រក្រតីអំពីជំងឺមហារីក ដូចជាមហារីកសុដន់, មហារីកមាត់ស្បូន, មហារីកក្រពេញទីរ៉ូអ៊ីដ, មហារីកស្បែក។
ការស្រាវជ្រាវត្រូវបានដំណើរការលើអ្នកបម្រើការលើយន្ដហោះ ៥៣៦៦នាក់ នៃបណ្ដាក្រុមហ៊ុនអាកាសចរណ៍អាមេរិក។
លទ្ធផលបង្ហាញថា ចំពោះប្រភេទមហារីកទាំងអស់ត្រូវបានពិនិត្យមើល នោះអត្រាកើតរបស់អ្នកបម្រើលើយន្ដហោះសុទ្ធតែខ្ពស់ជាងកម្រិតធម្មតា។
បណ្ឌិត Irina Mordukhorvich សហអ្នករៀបរាងការស្រាវជ្រាវបានឱ្យដឹងថា មូលហេតុអាចដោយសារការប្រាស្រ័យជាមួយ សារជាតិវិទ្យុសកម្មអ៊ីយ៉ូដខ្ពស់បំផុតក្នុងបណ្ដាមុខរបរនៅអាមេរិក, កាំរស្មីអ៊ុលត្រាវីយូឡេ, គួបផ្សំនឹងភាពអាក់សង្វាក់ជីវសាស្ដ្រ- ដោយសារគេងមិនគ្រប់និងកម្មវិធីហោះហើរខុសធម្មតា -ទាំងនៅផ្ទះនិងកន្លែងធ្វើការ។
ក្នុងពេលបម្រើការ ស្រីមានហានិភ័យខ្ពស់ជាងមនុស្សធម្មតាអំពីមហារីកសុដន់, នោះអ្នកបម្រើការប្រុសមានហានិភ័យខ្ពស់អំពីស្បែក។
ការស្រាវជ្រាវទើបតែពិនិត្យមើលឥទ្ធិពលដល់សុខភាពរបស់អ្នកបម្រើការលើយន្ដហោះ តែពុំទាន់វាយតម្លៃឥទ្ធិពលសុខភាពរបស់អ្នកដំណើរដែលជិះយន្ដហោះជាប្រចាំ៕
លីសា