ក្រៅពីព្យាបាលជំងឺអសមត្ថភាពផ្លូវភេទនោះ Viagra ទើបត្រូវបានរកឃើញថាអាចបន្ថយយ៉ាងច្រើននូវហានិភ័យមហារីកពោះវៀនធំ ។
ពួកអ្នកវិទ្យាសាស្ត្រអាមេរិក បានរកឃើញថា Viagra អាចធ្វើឲ្យថយចុះហានិភ័យកើតមហារីកពោះវៀនធំ ។ ពួកគេបានពិសោធន៍ឲ្យសត្វកណ្តុរកើតមហារីកលេប Viagra បន្តិចរាល់ថ្ងៃ ។ លទ្ធផលបង្ហាញថា បរិមាណដុំគីសមហារីកពោះវៀនរបស់វាបានថយចុះនៅ ៥០% ។
ពួកគេឲ្យដឹងថា សត្វកណ្តុរបានលេប Viagra ជាប្រចាំនឹងចម្រើនខាងក្នុងស្រទាប់ភ្នាសរបស់ពោះវៀនធំ ។ វាមាននិន្នាការក្លាយជាដុំសាច់មហារីកទៅថ្ងៃក្រោយ ។
ជំហានបន្តទៀត ពួកអ្នកវិទ្យាសាស្ត្រគ្រោងនឹងពិសោធន៍ផ្ទាល់លើមនុស្ស ។
ពួកអ្នកស្រាវជ្រាវឲ្យដឹងថា «លទ្ធផលនេះ គួរជាទីគាប់ចិត្ត ហើយអាចត្រូវបានសាកល្បងលើមនុស្សមានហានិភ័យកើតមហារីកពោះវៀនខ្ពស់ ដូចជាអ្នកមានប្រវត្តិគ្រួសារកើតជំងឺ, អ្នកធ្លាប់មាន polyp, រលាកពោះវៀន» ។
តាមតួលេខបានបង្ហាញថា មហារីកពោះវៀនធំជាប្រភេទមហារីកទូទៅទី៣ លើពិភពលោក ។ ក្នុង១ឆ្នាំៗមានមនុស្សជាង១លាននាក់ ត្រូវបានវិនិច្ឆ័យថាកើតជំងឺ និងជាង ៥០.០០០ នាក់ ត្រូវស្លាប់ ។ វិទ្យាស្ថានសុខភាពជាតិអាមេរិក ឲ្យដឹងថា អាយុមធ្យមកើតមហារីកពោះវៀនធំ គឺ ៣៩ ឆ្នាំ ។
ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា លទ្ធផលជាទីសង្ឃឹមនេះ នឹងអាចជួយកាត់បន្ថយតួលេខខាងលើ ៕
លីសា