Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លែឈើ ៥ ប្រភេទ ល្អ​សម្រាប់​អ្នកជំងឺ​លើសឈាម គប្បី​បរិភោគ​

​លើសឈាម​ជា​ជំងឺ​មួយ​កំពុង​បង្ក​ការព្រួយបារម្ភ​ធំ​ចំពោះ​មនុស្ស​គ្រប់គ្នា ។ តាម WHO ជំងឺលើសឈាម​ដណ្តើម​អត្រា ១២,៨% ក្នុង​ចំនួន​ករណី​ស្លាប់​សរុប​លើ​ពិភពលោក ។​

​លើសឈាម ប្រសិន​មិនបាន​ព្យាបាល អាច​បង្ក​ស្ត្រូ​ក ឬ​ឈឺបេះដូង​, ករណី​អាក្រក់​បំផុត ពេល​សម្ពាធ​ឈាម​កើន​ខ្ពស់​ប្រថុចញ៉ុច​នឹង​បណ្តាល​ឲ្យ​ស្លាប់ ។​

​អ្នកជំងឺ​លើសឈាម​ត្រូវបាន​ទូន្មាន​ឲ្យ​យកចិត្តទុកដាក់​ដល់រ​បប​អាហារ​ប្រចាំថ្ងៃ ដោយ​គួរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​ចៀន​, ផ្ទុក​ខ្លាញ់​, ប្រេង​ច្រើន ឬ​អាហារ​ប្រៃ ។ ការបំពេញ​ផ្លែឈើ​សម្បូរ​ប៉ូ​តា​ស្យូ​ម ឬ វីតាមីន C អាច​ទប់ស្កាត់​ហានិភ័យ​លើសឈាម ។​

​ខាងក្រោម​នេះ ជា​ផ្លែឈើ​មួយចំនួន​អាច​ទប់ស្កាត់​ការ​លើសឈាម​៖

១- ចេក​
​ចេក​មាន​បរិមាណ​សូ​ដ្យូ​មយ៉ាង​ទាប​, ផ្ទុយ​មកវិញ​វា​សម្បូរ​ប៉ូ​តា​ស្យូ​ម ។ ចូរ​បរិភោគ​ចេក​១​ផ្លែ​រាល់ថ្ងៃ នៅពេល​ព្រឹក ឬ លាង​មាត់​ក្រោយ​ពេលបាយ ។​

២- ប៊័រ​
​ផ្លែ​ប៊័រ​មាន​ផ្ទុក​អាស៊ីត Oleic អាច​បន្ថយ​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល ។ ប៊័រ​ក៏​សម្បូរ​ប៉ូ​តា​ស្យូ​ម និង​ហ្វូ​លេ​ត​, ទាំង​២​នេះ​សុទ្ធតែ​ល្អ​បំផុត​សម្រាប់​សរសៃឈាម​បេះដូង ។​

៣- ឪឡឹក​
​ឪឡឹក​មាន​ផ្ទុក​អាស៊ីត​អាមីន​មួយ ហៅថា L-oitrulline មាន​ប្រសិទ្ធភាព​បញ្ចុះ​សម្ពាធ​ឈាម ។​

៤- មើម​យេន​
​មើម​យេន ជា​ប្រភព​ផ្គត់ផ្គង់​នីត្រាត​ធម្មជាតិ ។ នីត្រាត​ជួយ​សម្រួល​សរសៃឈាម និង​កែប្រែ​ឲ្យ​ប្រសើរ​បរិមាណ​ចរាចរណ៍​ឈាម ។ ទឹក​មើម​យេន អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​តែ​ប៉ុន្មាន​ម៉ោង​ក្រោយពេល​ផឹក ។​

៥- ក្រូច​
​ក្រូច​មាន​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយចំនួន​, វីតាមីន​ជាតិ​សរសៃ​មាន​ប្រយោជន៍​សម្រាប់​បេះដូង ហើយក៏​អាចធ្វើ​ឲ្យ​ចុះ​សម្ពាធ​ឈាម ។ ចូរ​ទទួលទាន​ទឹកក្រូច​រាល់ថ្ងៃ ដើម្បី​បញ្ចៀស​ស្ថានភាព​ឈាម​កើន​ខ្ពស់​ប្រថុចញ៉ុច ៕

លី​សា​

×