Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណឹង​បឋម! មេ​ប៉ុស្តិ៍​រូប​នេះ នឹង​ត្រូវ​ទទួល​ចំណាត់ការ​ថ្នាក់​លើ ដកចេញ​នា​ពេល​ខាងមុខ​ហើយ ប្រហែលជា​មិន​លើស២៤ម៉ោ​ង

រឿងរ៉ាវលោកមេប៉ុស្តិ៍ស្រែចា​ ស្រុក​ស្នួល​ ខេត្តក្រចេះ ដែលប្រហែលទើបឡើងថ្មី និងសង្ស័យត្រូវស្រាស្រឿងៗ ចុះទៅបិទល្ខោនបាសាក់ ដែលកំពុងសម្តែងទាំងកណ្តាលទី ដោយថាគ្មានច្បាប់អនុញ្ញាតដ៏មិនសមទំនង បានកំពុងធ្វើឲ្យមហាជនផ្ទុះប្រតិកម្មរិះគន់ឡើងកក្រើកបណ្តាញសង្គមតែម្តង។

ជាការពិតណាស់ ហេតុផលដែលនាំឲ្យមហាជនផ្ទុះប្រតិកម្ម ព្រោះថាដូចយើងគ្រប់គ្នាបានដឹងហើយថា តាមវត្តនីមួយៗ បើមានល្ខោនមកលេង នោះគេផ្អើលមុនមួយអាទិត្យអីហើយ ចុះហេតុអ្វីលោកមេប៉ុស្តិ៍រូបនេះទៅដេកសម្ងំនៅឯណា បានជាអត់ដឹងថាល្ខោនគេមកសម្តែង ឬមុនមកសម្តែងត្រូវបង់លុយជូនលោកមែន???។

តែបើតាមការបញ្ជាក់ក្នុងវីដេអូពីក្រុមអ្នកល្ខោន គឺពួកគេបានមកសម្តែងនៅក្នុងកម្មពិធីបុណ្យកឋិនទាន នៅ​វត្តក្នុង​ភូមិ​ អូរលុង​ ឃុំ ​ស្រែចា​ ស្រុក​ ស្នួល​ ខេត្ត​ ក្រចេះ​ អស់រយៈពេល២យប់មកហើយ ប៉ុន្តែ ខណៈកំពុងសម្តែងនៅយប់ទី៣ថ្ងៃបញ្ចប់ ស្រាប់តែលោកមេប៉ុស្តិ៍រូបនេះដែលស្ថិតក្នុងស្ថានភាពស្រវឹងស្រា ចុះមកហាមឃាត់មិនឲ្យសម្តែងទាំងកណ្តាលទីតែម្តង និងសូម្បីរកទាញទូរស័ព្ទសមាជិកក្រុមល្ខោនបោកចោលទៀតផង បន្ទាប់ពីប៉ះពាក្យសម្តីដាក់គ្នា ដោយខាងក្រុមល្ខោនឲ្យទៅសួរច្បាប់អនុញ្ញាត ពីសំណាក់គណៈកម្មការអាចារ្យវត្ត ឬព្រះចៅអធិការវត្តទៅ​ ព្រោះពួកគេមិនដែលជួបច្បាប់អាជ្ញាធរណារបៀបនេះ ហើយក៏មិនមកលបលួចចូលមកសម្ដែងតាមតែចិត្តឯងនោះទេ ពោលគឺទាល់តែមានការទំនាក់ទំនងជួលច្បាស់លាស់ ទើបអាចមកសម្ដែងបាន។

ទោះជាយ៉ាងណា ក្រោយមហាជនផ្ទុះការរិះគន់ឡើងកក្រើក និងស្នើឲ្យថ្នាក់លើមេត្តាពិនិត្យមើលមេប៉ុស្តិ៍ទើបឡើងថ្មីរូបនេះផង បើអត់ចេះស្អីទេ ដកចោលខ្លះទៅ គេអ្នកចេះច្រើនណាស់រង់ចាំធ្វើរួចមក នៅពេលនេះ បានលេចឮលដំណឹងបឋមមកថា មេប៉ុស្តិ៍ចេះដឹងជ្រុលរូបនេះ នឹងប្រឈមដកចេញពីមុខតំណែងក្នុងពេលឆាប់ៗខាងមុខនេះហើយ។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Chea Chanboribo បានបញ្ជាក់ឲ្យដឹងថា៖ «ដំណឹងបឋម ! មេប៉ុស្តិ៍រូបនេះ ត្រូវទទួលចំណាត់ការនិងដកចេញ នាពេលខាងមុខ ប្រហែលជាមិនលើស២៤ម៉ោងឡើយ។ ត្រូវដកបុគ្គលរូបនេះមកខេត្ត ហើយត្រូវទទួលវិធានការវិន័យ និងវិធានការរដ្ឋបាល។ សូមបញ្ជាក់ថា បុគ្គលរូបនេះថ្នាក់លើបានអប់រំច្រើនលើកហើយចំពោះការអនុវត្តន៍ការងារខុសពីគោលការណ៍រាជរដ្ឋាភិបាល។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×