Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កញ្ចប់​ថ្មី! រើស​អេតចាយ​មែនពិ​ត តែ​អង់គ្លេស​មិនធម្មតា តុង​វិញ​ឡើង​អស់ទា​ស់ welcome to find cans all night 24 hours!

បុរសរើសអេតចាយមានបញ្ហាសតិម្នាក់ បានកំពុងទទួលបានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសពីសំណាក់បណ្តាយុវវ័យ បន្ទាប់បានឃើញពីសមត្ថភាពភាសាអង់គ្លេសដ៏មិនធម្មតារបស់គាត់ ដែលអ្នកខ្លះមិនបានមួយចំណិតនោះទេ។

ជាក់ស្តែង តាមរយៈវីដេអូខ្លី ៣៣ វិនាទី បានបង្ហាញពីទិដ្ឋភាពដ៏គួរឲ្យអស់សំណើច ខណៈបុរសរើសអេតចាយរូបនេះ បាននិយាយភាសាអង់គ្លេសទៅកាន់យុវជនជាថតវីដេអូយ៉ាងដូច្នេះថា៖ «Lady and gentlemen welcome to Mr. Yim Theara, welcome to find cans all night 24 hours. Maybe you can guess together how many kilos you guess today?. Let’s go in the morning, now it’s 12 O’clock welcome to watch when i search cans, how many kilos can you guess together in the world?.» និងប្រែជាភាសាខ្មែរថា៖ «អស់លោក លោកស្រី សូមស្វាគមន៍ លោក យឹម ធារ៉ា ដើររើសសំបកកំប៉ុង ក្នុងមួយយប់ ២៤ម៉ោង! ប្រហែល​ជា​អ្នក​ទាំងអស់គ្នាអាច​ទាយ​ថា​តើអាច​ស្មានបាន​ប៉ុន្មាន​គីឡូ​ដែរថ្ងៃ​នេះ? តោះចេញដំណើរពេលព្រឹក ឥឡូវម៉ោង១២ហើយ សូមស្វាគមន៍ មកមើលពេលខ្ញុំស្វែងរកកំប៉ុង តើអ្នកអាចទាយទាំងអស់គ្នាបានទេថាប៉ុន្មានគីឡូ?»។

ក្រោយពីបានឃើញនិយាយភាសាអង់គ្លេសឡើងអស់ទាស់បែបនេះ មហាជនអ្នកលេងបណ្តាញសង្គម ជាពិសេសយុវវ័យបានចូលខមិនកោតសរសើរ និងគួរឲ្យសោកស្តាយជំនួសថា៖ «ស្តាយធនធានមនុស្ស មិនគួរទៅជាមនុស្សបែបនេះសោះ! មែនតាស អង់គ្លេសគាត់ល្អណាស់»។ រីឯអ្នកផ្សេងទៀតបានបង្អាប់គ្នាឯងឡើងព្រោងព្រាតបែបៗនេះថា៖ «កញ្ចប់ថ្មី, និយាយឡូយណាស់, ចុម អង់គ្លេសអញអត់បានមួយចំណិតទេវើយ, គ្រាន់បើជាងអ្ហែងទៀតអា ហាសហា, សំខាន់ អាវនាគ Justin baber ទៀត…»។

ជាការពិតណាស់ តាមរយៈការនិយាយភាសាអង់គ្លេសដ៏មិនធម្មតានេះ ត្រូវបានគេជឿថា បុរសរូបនេះកាលពីមិនទាន់មានបញ្ហាសតិ (ឬហៅថាបែក) គឺគាត់ប្រហែលជារៀនពូកែផ្នែកភាសាអង់គ្លេស ឬអាចនិយាយបាន មានដុងតែម្តង ប៉ុន្តែ ពិតជាគួរឲ្យសោកស្តាយជាខ្លាំង ដែលមិនគួរមានធនធានមនុស្សល្អ បែរជាក្លាយទៅជាមនុស្សបែបនេះសោះ នេះហើយដោយសារឥទ្ធិពលគ្រឿងញៀន៕ រក្សាសិទ្ធដោយ៖ លឹម ហុង

×