Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទង្វើ​ដ៏​​មិន​គប្បី​របស់​នារី​ក្មេង​ម្នាក់ មក​លើ​បុរស​ចំណាស់​សុំទា​ន​អាយុជាង ៨០ ឆ្នាំ បាន​ធ្វើឲ្យ​គ្រប់គ្នា​ស្ទើរ​ទប់ចិត្ត​ពុំ​បាន ដោយសារតែ…

យោងតាមប្រភពព័ត៌មាន Sohu បានឲ្យដឹងថា បុរសអាយុ ៨០ ឆ្នាំម្នាក់ បានចូលទៅជិតនារីវ័យក្មេងពាក់អាវពណ៌ស ដើម្បីសុំលុយមួយចំនួន ស្ថិតនៅផ្លូវមួយកន្លែង ក្នុងខេត្ត​ Jiangsu ប្រទេសចិន។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺមិនត្រឹមតែមិនអោយលុយទេ សកម្មភាពបន្ទាប់របស់នារីវ័យក្មេងរូបនេះមកលើអ្នកសុំទានចាស់ជរា បានធ្វើអោយគ្រប់គ្នាដែលឃើញហេតុការណ៍កាន់តែខឹងសម្បារជាខ្លាំង។

ដោយ​មិនដឹង​មូលហេតុអ្វី ស្រាប់តែនារីវ័យក្មេង​រូបនោះ​បានចាប់​បុរស​ចំណាស់​នោះ ហើយ​ទះកំផ្លៀង​គាត់ ៧-៨ ដង​ ក្នុង​មួយ​ដង្ហើម ដែលរហូតបណ្តាលឲ្យគាត់​ត្រូវ​ដួល​បោក​ក្បាលទៅនឹងដី។ មិនត្រឹមប៉ុណ្ណឹងទេ ​នារីវ័យក្មេងរូបនេះ​នៅ​តែ​មិន​ព្រម​លែង ហើយ​ចង់​វាយ​គាត់ថែម​ទៀត។ នៅពេលនោះ មាន​មនុស្ស​ពីរ​នាក់​កំពុង​ឈរ​មើល បុរស​ម្នាក់​បាន​ស្តីបន្ទោស​នារីក្មេងរូបនេះដោយ​កំហឹង​ថា​៖ «​ឈប់​សិន​! តើ​អ្នក​ជា​មនុស្ស​ទេ​? គាត់​មាន​អាយុ​គ្រប់គ្រាន់​ធ្វើជា​ឪពុក ​និង​ជីតា​របស់​អ្នក​ហើយ ហេតុអ្វីបានជានាងប្រព្រឹត្តបែបនេះមកលើគាត់!!​»​។

ទន្ទឹមនឹងនោះផងដែរ ស្ត្រីជាបុគ្គលិកការិយាល័យដែលកំពុងធ្វើដំណើរ ក៏បានទៅបញ្ឈប់សកម្មភាព ហើយចង្អុលទៅនារីក្មេងរូបនោះ ដោយបានស្រែកទាំងកំហឹងថា «អ្នកជាមនុស្សអាក្រក់ បើអ្នកឯងល្អ ចូរនៅស្ងៀមណ៎ា! ខ្ញុំនឹងហៅប៉ូលីសឥឡូវ ពួកគេនឹងមកទីនេះឆាប់ៗនេះ»។

ទោះជាយ៉ាងណា នៅពេលឮដូច្នេះ នារីក្មេងពាក់​អាវ​សរូបនេះ កាន់តែបញ្ចេញ​ឥរិយាបទខឹងកាន់ខ្លាំង ហើយនាង​បាន​ចង្អុល​ទៅ​បុគ្គលិក​ការិយាល័យ​ស្រី ហើយ​បន្ត​ជេរ​នាង​ដោយ​ពាក្យ​ដ៏អាក្រក់ៗ។

អាកប្បកិរិយា​ហួសហេតុ និង​ពាក្យ​សម្ដី​ឈ្លើយ​របស់​យុវតី​រូប​នេះ ​បាន​ទាក់ទាញ​មហាជនមកចោមរោមឡើងព្រោងព្រាត។ មនុស្ស​ជា​ច្រើន​បាន​រិះ​គន់ពី​ទង្វើ​របស់​នាង ​ចំពោះ​បុរស​វ័យ​៨០​ឆ្នាំយ៉ាងខ្លាំង។ ទោះជាយ៉ាងណា ក្រោមសម្ពាធពីហ្វូងមនុស្ស និងព័ត៌មានដែលថាប៉ូលីសហៀបនឹងមកដល់ នារីក្មេងរូបនេះក៏បានប្រែជាអៀនខ្មាស់ ហើយចាប់ផ្តើមប្រែអាកប្បកិរិយាដ៏ឆេវឆាវរបស់នាង។

បើតាមអ្នកបង្ហោះវីដេអូ នារីក្មេងរូបនោះបាននិយាយលេសថា បុរសចំណាស់ម្នាក់នេះ “ជាមនុស្សសំណាងអាក្រក់” ហើយមកសុំលុយ ខណៈនាងកំពុងមានសតិអារម្មណ៍មិនល្អ។ នារីរូបនេះក៏បានអះអាងថា នាង​មិន​សប្បាយ​ចិត្ត​ទេ​ ក្នុង​ថ្ងៃ​នោះដែលមានអ្នកមក​រំខាន។ ដោយ​មាន​អារម្មណ៍​តានតឹង និង​ត្រូវ​អ្នក​សុំទាន​ចំណាស់​រំខាន នាង​ក៏បាន​ចាត់វិធានការ​ដើម្បី​បំបាត់​កំហឹង​របស់​នាងទៅ​។

រឹតតែមិនអាចយល់បាន នាងក៏ធ្វើពុតជាចង់បានតែអ្វីដែលល្អបំផុត សម្រាប់បុរសចំណាស់ប៉ុណ្ណោះ។ នាង​ធ្វើ​បែប​នេះ​ធ្វើ​ឱ្យ​គាត់ ​«​យល់​ថា​ជីវិត​មិន​ងាយ​ស្រួល​ទេ ​ត្រូវ​រក​ការងារ​រក​ប្រាក់​» លុយកាក់ មិនគួរ​ពឹង​លើ​ទាន​ពី​អ្នក​ដទៃ​ឡើយ។

ជាមួយគ្នានោះផងដែរ បុរសវ័យកណ្តាលម្នាក់ទៀត ដែលកំពុងមើល ទ្រាំមិនបានទៅនឹងទង្វើ​និងលេសរបស់នារីក្មេងរូបនេះ ក៏និយាយឡើងថា «តើគាត់ជាអ្វីទៅ​​ បានជាអ្នកហ៊ានវាយគាត់បែបនេះ? អ្នក​មាន​អាយុ​ត្រឹម​តែ​២១​ឆ្នាំ​ទេ តែចិត្តរបស់នាងពិតជាកាចសាហាវ ​ធ្វើ​បាប​អ្នក​ដទៃបែបនេះ! គាត់អាយុជាង ៨០ ឆ្នាំហើយ តើអ្នកចង់ឱ្យគាត់ធ្វើអ្វីដើម្បីរកលុយទៅ?»។

ដោយឡែក ស្ត្រី​ជាអ្នកអនាម័យ​វ័យ​កណ្តាល​ម្នាក់ ​ក៏​បាន​និយាយ​ដាស់តឿននារី​ក្មេងរូបនេះ​ឱ្យចេះ​គោរព​អ្នក​ចាស់​ទុំ​។ ហើយយ៉ាងណាមិញ អ្នកសុំទានវ័យចំណាស់ម្នាក់នោះ ស្ថិតក្នុងវ័យដែលគាត់ស្ទើរតែបាត់ទៅវិញហើយ គាត់គ្មានកម្លាំងអ្វីដើម្បីធ្វើការរកប្រាក់ចិញ្ចឹមជីវិតបន្តទេ ទើបគាត់ចេញទៅសុំលុយបែបនេះ។ បើ​អ្នក​មានចិត្ត សូម​ឲ្យ​គាត់លុយ​កាក់​មួយ​ចំនួនទៅ។ ប៉ុន្តែ ប្រសិនបើអ្នកមិនចង់ឱ្យ អ្នកអាចជ្រើសរើសបដិសេធទៅ កុំវាយគាត់បែបនេះ។ ទោះជាយ៉ាងណា នារី​ក្មេង​រូបនេះមិនត្រចៀកស្តាប់ទេ គឺថែមឆ្លើយតប​ខ្លាំងរកប្រើហឹង្សាដាក់គាត់ទៀត។ ហួសចិត្តខ្លាំងពេក បុគ្គលិកបោសសម្អាត ក៏បានត្រឹមតែនិយាយថា៖ «តើអ្នកចង់វាយខ្ញុំដូចអ្នកវាយគាត់មែនទេ?»។

ទោះជាយ៉ាងណា ការរិះគន់ពីអ្នកដទៃទាំងអស់ មិនអាចធ្វើឱ្យនារីក្មេងរូបនេះយល់ថា អាកប្បកិរិយារបស់នាងហួសហេតុ និងមិនសមរម្យនោះទេ ហេតុដូច្នេះ ហ្វូង​មនុស្ស​មានតែនាំគ្នា​រង់ចាំ​ប៉ូលិស​មក​ដោះស្រាយ​ប៉ុណ្ណោះ ហើយទីបំផុត ប៉ូលិសក៏បានមកដល់ ហើយនាំយកនារីក្មេងរូបនេះទៅប៉ុស្តិ៍តែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×