ថ្មីៗនេះ ក្តីបារម្ភរបស់ឪពុកម្តាយ បានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សគ្រប់ៗគ្នា និងបានកក្រើកដល់ឪពុកម្តាយសិស្សមត្តេយ្យជាច្រើន។ នោះគឺនៅពេលដែលពួកគេបានឃើញរូបភាពត្រូវបានផ្ញើចូលគ្រុបឪពុកម្តាយពីសាលាមត្តេយ្យ ដែលសាលាបានរៀបចំឲ្យសិស្សលើកដៃ និងជើង នៅពេលដែលសិស្សកំពុងដេក។
ជាការពិតណាស់ សិស្សគ្រប់រូបត្រូវបានយកចិត្តទុកដាក់ពីអាណាព្យាបាលនៅផ្ទះ។ ហេតុនេះវិធីនៃការគេងបែបនេះ គឺមិនអាចទទួលយកបានសម្រាប់ឪពុកម្តាយជាច្រើន។ ឪពុកម្តាយជាច្រើនបាននិយាយដោយកំហឹងថា តើនេះជាវិធីតែឱ្យសិស្សដេក «ក្បាលនៅនឹងជើង» របស់មិត្តរួមថ្នាក់របស់ពួកគេអ៊ីចឹងមែន?»។
ប្រឈមមុខនឹងការសង្ស័យបែបនេះ ខាងសាលាមត្តេយ្យបានឆ្លើយតបភ្លាមៗ។ គ្រូបង្រៀនថ្នាក់មត្តេយ្យបាននិយាយថា វិធីសាស្ត្រនៃការគេងនេះត្រូវបានអនុម័តដោយអ្នកជំនាញមាតាបិតា ហើយអាចធានាបាននូវគុណភាពនៃការគេងរបស់សិស្សបានប្រសើរជាងការគេងពីក្បាលទៅក្បាលស្របគ្នា។
ជាដំបូង វិធីសាស្ត្រគេង «ដៃ និងជើងបញ្ច្រាស់គ្នា» នេះអាចការពារសិស្សពីការខ្សឹបប្រាប់គ្នាទៅវិញទៅមក។ ព្រោះថា កុមារដែលទើបចូលមត្តេយ្យនៅក្មេង ហើយងាយនឹងត្រូវរំខានដោយរឿងផ្សេង។
ប្រសិនបើកុមារគ្រប់រូបដេកទល់មុខគ្នា សិស្សខ្លះប្រហែលជាចង់បន្តលេង និងជជែកជាមួយមិត្តរួមថ្នាក់របស់ពួកគេ។ ពួកគេមិនត្រឹមតែមិនអាចគេងលក់ទាន់ពេលប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងជះឥទ្ធិពលដល់សិស្សផ្សេងទៀតនៅក្នុងថ្នាក់ផងដែរ។
ទីពីរ ជៀសវាងក្បាលសិស្សជិតពេកគ្នានឹងប្រឈមឆ្លងជំងឺ។ ឧទាហរណ៍ ក្នុងករណីប្រសិនបើសិស្សកើតផ្តាសាយ នោះវាងាយនឹងឆ្លងមេរោគដោយសារតែចម្ងាយជិតគ្នានេះ។ ហេតុនេះ ដើម្បីការពារសុខភាពសិស្ស វិធីនៃការងងុយគេងនេះ គឺត្រូវតែរក្សាចម្ងាយរវាងសិស្សដល់កម្រិតធំបំផុត និងខិតខំប្រឹងប្រែងដើម្បីការពារសិស្សពីការឆ្លងពីសិស្សដទៃ។
តាមពិត ក្តីបារម្ភរបស់ឪពុកម្តាយនេះអាចយល់បានល្អហើយ។ តែទោះជាយ៉ាងណា សិស្សគ្រប់រូប គឺជាទេវតាតូចរបស់ឪពុកម្តាយរបស់ពួកគេ ដែលត្រូវបានការពារយ៉ាងល្អនៅផ្ទះ។ ដូច្នេះ ឪពុកម្តាយក៏សង្ឃឹមថា នឹងត្រូវផ្តល់ការការពារដល់សិស្សដូចគ្នានៅពេលពួកគេទៅសាលា។
ប៉ុន្តែពេលខ្លះ ក្នុងនាមជាឪពុកម្តាយ យើងប្រហែលជាមិនមានវិជ្ជាជីវៈដូចគ្រូបង្រៀនទេ នៅពេលនិយាយអំពីវិធីដែលកូនទទួលបានការអប់រំ។ ពេលយើងរកឃើញអ្វីមួយដែលយើងមិនអាចទទួលស្គាល់ យើងគួរតែប្រាស្រ័យទាក់ទងជាមួយគ្រូបន្ថែមទៀត។ រឿងខ្លះប្រហែលជាមិនដូចយើងគិតទេ។ ការប្រាស្រ័យទាក់ទង និងការយល់ដឹងរវាងឪពុកម្តាយ និងគ្រូរបស់សិស្ស គឺមានសារៈសំខាន់ណាស់។
សិស្សជាច្រើនមានការលំបាកក្នុងការងងុយគេងដោយខ្លួនឯងបន្ទាប់ពីចូលមត្តេយ្យ។ ដូច្នេះហើយ ប្រសិនបើសិស្សានុសិស្សចង់គេងជាមួយមិត្តរួមថ្នាក់បានយ៉ាងរលូនក្រោយពេលចូលរៀន មាតាបិតាគួរប្រុងប្រយ័ត្នមុនពេលចូលរៀន ដោយព្យាយាមណែនាំ និងបង្ហាត់បង្រៀនកូនឱ្យចេះបង្កើតទម្លាប់ងងុយគេងបន្តិចម្ដងៗ។
ធ្វើឱ្យម៉ោងគេងឱ្យបានទៀងទាត់ ព្រោះកូនក្មេងជាច្រើនមិនមានម៉ោងគេងថេរនៅផ្ទះទេ ហើយពួកគេមិនមានពេលកំណត់សម្រាប់គេងនៅពេលពួកគេងងុយគេងផងដែរ។ ដូច្នេះនៅពេលដែលពួកគេមកដល់សាលាមត្តេយ្យ ពួកគេនឹងមិនស៊ាំនឹងការមានម៉ោងគេងថេរជារៀងរាល់ថ្ងៃនោះទេ។ ដូច្នេះហើយ ឪពុកម្តាយនៅតែត្រូវជួយសិស្សបង្កើតកាលវិភាគនៃការគេងឱ្យបានទៀងទាត់ជាមុន។
ដំណាក់កាលមត្តេយ្យរបស់សិស្ស គឺជាលើកដំបូងក្នុងជីវិតរបស់ពួកគេ ដែលពួកគេចាកចេញពីឪពុកម្តាយរបស់ពួកគេ ហើយចាប់ផ្តើមរស់នៅជាក្រុម។ ដូច្នេះហើយ ឪពុកម្តាយគួរតែយកចិត្តទុកដាក់លើដំណាក់កាលនេះរបស់កូនរបស់ពួកគេ ហើយជួយពួកគេសម្របខ្លួនទៅនឹងអត្តសញ្ញាណថ្មីរបស់ពួកគេ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប៉ុន្តែឪពុកម្តាយមិនចាំបាច់ព្រួយបារម្ភទេ។ ជ្រើសរើសសាលាមត្តេយ្យដែលមានសុវត្ថិភាព ទំនាក់ទំនងជាមួយគ្រូមត្តេយ្យឱ្យបានញឹកញាប់ និងយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការលូតលាស់ និងការផ្លាស់ប្តូររបស់សិស្ស។ សង្ឃឹមថា កូនៗសិស្សគ្រប់រូបអាចចំណាយពេលនៅថ្នាក់មត្តេយ្យរបស់ពួកគេដោយរីករាយ បង្កើតមិត្តថ្មី និងរៀនអ្វីថ្មីៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង