ថ្មីៗនេះ គណនីហ្វេសប៊ុកឈ្មោះ Namwan Panadda ដែលអះអាងថាជាម្ចាស់ផ្ទះជួល នៅក្នុងតំបន់ Ramkhamhaeng ប្រទេសថៃ បានបង្ហោះរូបភាពនៅលើបណ្តាញសង្គម ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញបន្ទប់ជួលរបស់គាត់ ពោរពេញដោយគំនរសំរាម ដែលឃើញហើយហួសថ្លែងតែម្តង។
រឿងនេះបានកើតឡើង គឺបន្ទាប់ពីមានការត្អូញត្អែរពីអ្នកជួលនៅជាន់ជាមួយគ្នា ដែលបានឃើញកណ្តុរ និងកន្លាត រត់ជុំវិញបន្ទប់ខាងក្រោយ និងធុំក្លិនស្អុយពុំបាកក្នុងការរស់នៅយ៉ាងខ្លាំង។ ហេតុដូច្នេះហើយ ក្នុងនាមជាម្ចាស់ផ្ទះជួល គាត់ក៏បានចុះមកពិនិត្យមើល។ ហើយអ្វីដែលគួរឲ្យរន្ធត់ចិត្តនោះ គឺនៅពេលបើកទ្វារ ស្រាប់តែឃើញក្នុងបន្ទប់ពោរពេញដោយសំរាមឡើងហៀរហូរតែម្តង។
លើសពីនេះ ក៏បានរកឃើញមានសំណល់ក្រណាត់ ប្រអប់ប្លាស្ទិក ខ្នើយ និងរបស់របរផ្សេងៗទៀតគរនៅទីនោះឡើងរញ៉េរញ៉ៃ។ សំរាមក្នុងបន្ទប់បញ្ចេញក្លិនស្អុយខ្លាំងដែលម៉ាស៣ស្រទាប់មិនអាចដោះស្រាយបានឡើយ។ ជាមួយគ្នានោះផងដែរ អ្នកជួលផ្សេងទៀតត្រូវបានប្រមូល មកជួយសម្អាត ខណៈដែលមនុស្សជាច្រើនបាននិយាយលេងសើចថា វាជាការប្រសើរហើយសម្រាប់ម្ចាស់បន្ទប់ជួល ក្នុងការជួល «ក្រុមហ៊ុនសម្អាត» សម្រាប់ការងារដ៏មិនធម្មតានេះ។ ដោយសារតែខ្លាចមានមេរោគ ហើយពេលសួរថា តើអ្នកជួលនោះចូលមកក្នុងបន្ទប់ដោយរបៀបណា ម្ចាស់បន្ទប់ជួលបាននិយាយថា បន្ទប់នោះមិនមានអ្នកស្នាក់នៅទេ ប៉ុន្តែសម្រាប់តែការប្រមូលសំរាមមកគរទុកប៉ុណ្ណោះ។
ម្ចាស់បន្ទប់ក៏បានបង្ហើបឲ្យដឹងថា អ្នកជួលរូបនោះបានស្នាក់នៅបន្ទប់នេះច្រើនឆ្នាំមកហើយ ប៉ុន្តែរយៈពេល២ឆ្នាំមកនេះ គាត់បានត្រឹមតែបង់ថ្លៃបន្ទប់ប៉ុណ្ណោះ ដោយមិនមកស្នាក់នៅអស់រយៈពេល៤-៥ខែមកហើយ។ ទោះជាយ៉ាងណា អ្នកជួលផ្សេងទៀតចាប់ផ្តើមធុំក្លិនស្អុយ ខណៈមាន «ទ័ព» កណ្តុរ កន្លាតនៅលើយ៉រព្រោងព្រាត។ ដូច្នេះហើយ ទើបពួកគេសម្រេចរាយការណ៍ទៅម្ចាស់បន្ទប់ជួលតែម្តង។ បន្ទាប់មក ម្ចាស់បន្ទប់ជួលបានព្យាយាមទូរស័ព្ទទាក់ទង ប៉ុន្តែអ្នកជួលនោះមិនលើកទូរស័ព្ទទេ។ ដូច្នេះ ម្ចាស់ផ្ទះក៏បានសម្រេចកាត់សោបន្ទប់ ហើយបើកទ្វារឃើញក្នុងបន្ទប់ពោរពេញដោយសំរាម ដែលបានបញ្ចេញក្លិនស្អុយដែលមិនអាចទប់ទល់បាន រួមជាមួយនឹងសត្វកន្លាត និងកណ្តុររត់គ្រប់ទីកន្លែង។
ទោះជាយ៉ាងណា ពេលទាក់ទងទៅម្តងទៀត អ្នកជួលបាននិយាយថា មានវត្ថុមានតម្លៃនៅក្នុងបន្ទប់រួមមានមាស កាបូបម៉ាកអាយហ្វូន ដែលគាត់ឃើញដូចជារបស់ពិតមែន ប៉ុន្តែបានបោះចោលក្នុងសម្រាម។ ហើយគិតថាវាប្រហែលជាមិនដំណើរការ គាត់មិនចង់បើកបន្ទប់ទេ ព្រោះគាត់តែងតែបង់ថ្លៃជួលរាល់ខែ ហើយជាសិទ្ធិរបស់អ្នកជួល ប៉ុន្តែនៅពេលដែលអ្នកជួលផ្សេងទៀតបានត្អូញត្អែរ ហើយមនុស្សជាច្រើនប្រាប់ថានឹងរើចេញ ខណៈស្ថានភាពគាត់ក៏ខ្វះប្រាក់ចំណូល និងរងផលប៉ះពាល់ ដូច្នេះវាចាំបាច់ត្រូវតែដោះស្រាយបញ្ហានេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង