Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីក​គ្រឹះ​នៅ​ការដ្ឋាន​សំ​ណង់ កម្មករ​ប្រទះឃើញ «វត្ថុ​ពណ៌បៃតង» មួយ​ល្អាង អ្នកជំនាញ​បញ្ជាក់​ថា​ជា​កំណប់ទ្រព្យ​មាន​ប្រវត្តិ​ជាង១០០០ឆ្នាំ

ជាច្រើនឆ្នាំមុន នៅឯការដ្ឋានសំណង់មួយក្នុងសង្កាត់ Huazhou ក្រុង Weinan ខេត្ត Shaanxi ប្រទេសចិន ខណៈដែលកម្មករកំពុងប្រើប៉ែលដើម្បីជីកដី ស្រាប់តែឮសំឡេងចម្លែកមួយ ដូចជាសំឡេងដែកប៉ះគ្នា។ កម្មករទាំងនោះក៏បានបញ្ឈប់ការងារភ្លាមៗ ហើយពិនិត្យមើលដីដែលពួកគេទើបតែជីក នៅពេលនោះពួកគេបានរកឃើញអ្វីមួយដែលនឹកស្មានមិនដល់។

នៅកន្លែងដែលមានសំឡេងចម្លែកៗ កម្មករជាច្រើនបានចូលទៅជិត ហើយប្រទះឃើញវត្ថុតូចៗ រាងមូល និងពណ៌បៃតងជាច្រើននៅរាយប៉ាយ។ ដោយមានការចង់ដឹងចង់ឃើញ កម្មករពីរបីនាក់បានយកប៉ែលមកជីកដីបន្ថែមទៀតនៅក្បែរនោះ ក៏ស្រាប់តែលេចចេញ «រូង» ដែលពោរពេញទៅដោយវត្ថុពណ៌បៃតងនៅចំពោះភ្នែក ធ្វើឱ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កម្មករជាច្រើនគិតថា ប្រហែលជាពួកគេជីកបាន “កំណប់” ហើយ ព្រោះវត្ថុដែលពួកគេបានរកឃើញមើលទៅដូចជាកាក់បុរាណ។

ដំណឹងនេះរីករាលដាលយ៉ាងលឿនគ្រប់ទីកន្លែង អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ទទួល​ដំណឹង​នេះ ហើយ​បាន​បញ្ជូន​អ្នក​ជំនាញ​ទៅ​ពិនិត្យ​ភ្លាមៗ។ ប៉ូលិស​ក៏​មាន​វត្តមាន និង​បាន​បិទ​កន្លែង​កើតហេតុ ដើម្បី​ងាយស្រួល​ដល់​អ្នកជំនាញ​វាយតម្លៃ​។

តាម​ការ​ប៉ាន់​ស្មាន «​ល្អាង​» នេះ​មាន​ផ្ទៃដី​ប្រហែល ១ ​ម៉ែត្រ​ការ៉េ មាន​កាក់​ជាច្រើន​ស្ថិតនៅក្នុងនោះភ្ជាប់​ជា​ច្រវាក់។ បន្ទាប់ពីមួយថ្ងៃនៃការជីក វាពិបាកសម្រាប់អ្នកជំនាញក្នុងការផ្តល់ចំនួនពិតប្រាកដនៃកាក់នៅក្នុង “ធនាគារក្រោមដី” នេះ។ ទោះជាយ៉ាងណា តាមការប៉ាន់ប្រមាណ ចំនួនកាក់កាក់ដែលបានរកឃើញមានលើសពី 10,000 ហើយទម្ងន់សរុបរហូតដល់ទៅ ២-៣ តោន។

បន្ទាប់ពីការស្រាវជ្រាវ និងវិភាគ អ្នកជំនាញបានសន្និដ្ឋានថា កាក់ទាំងនេះជាកាក់បុរាណពីរាជវង្សសុង ក្នុងប្រទេសចិន។ ទោះបីជាវាបានឆ្លងកាត់ប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំ និងមានសភាពច្រេះក៏ដោយ ក៏អក្សរនៅលើវានៅតែអាចមើលឃើញ។ អ្នកជំនាញក៏បាននិយាយផងដែរថា កាក់ភាគច្រើននៅក្នុងកំណប់នេះមានតម្លៃ ៣០ សេន និង ៥០ សេន។ កាក់ទាំងនោះ​ត្រូវ​បាន​ចង​ជា​មួយ​នឹង​ខ្សែ​​មើល​ទៅ​ស្អាត​ណាស់។

យោងតាមអ្នកជំនាញក្នុងស្រុកដ៏ល្បីល្បាញលើវត្ថុបុរាណ កាក់នីមួយៗដែលបានរកឃើញនាពេលនេះ គឺមានសារៈសំខាន់ និងមានអត្ថន័យខ្លាំងណាស់។ ដូច្នោះហើយ គំរូ និងពាក្យដែលបានបោះពុម្ពនៅលើកាក់ គឺជារូបភាពតូចៗនៃដំណើរការអភិវឌ្ឍន៍របស់ប្រទេស នៅសម័យកាលប្រវត្តិសាស្ត្រជាក់លាក់មួយ។

ថ្វីត្បិតតែកាក់ទាំងនេះមានតម្លៃណាស់ក៏ដោយ ប៉ុន្តែបន្ទាប់ពីការចរចាជាមួយអ្នកជំនាញ កម្មករនៅការដ្ឋានសំណង់បានយល់ព្រមប្រគល់ “កំណប់ទ្រព្យ” នេះទៅរដ្ឋ។ យោងតាមច្បាប់របស់ចិន វត្ថុបុរាណវប្បធម៌ដែលនៅសេសសល់ទាំងអស់នៅក្នុងក្រោមដី និងដែនទឹករបស់ប្រទេស គឺជាកម្មសិទ្ធិរបស់រដ្ឋចិន។ ដូច្នេះហើយ នៅពេលដែលមនុស្សរកឃើញវត្ថុទាំងនោះដោយចៃដន្យ ជំនួសឱ្យការរក្សាវាទុកសម្រាប់ខ្លួន ចូររាយការណ៍ទៅអ្នកជំនាញ ឬនាយកដ្ឋានពាក់ព័ន្ធ ដើម្បីជួយកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់ អំពីប្រភពដើមនៃវត្ថុទាំងនោះ។

ការចូលរួមចំណែករបស់កម្មករខាងលើនេះ ពិតជាមានអត្ថន័យខ្លាំងណាស់ ចំពោះសហគមន៍បុរាណវិទ្យាចិន ជាពិសេសវប្បធម៌ និងប្រវត្តិសាស្ត្រចិន ជាទូទៅរួមចំណែកក្នុងការអភិរក្ស និងថែរក្សាតម្លៃនៃភស្តុតាងវប្បធម៌៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×