Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Hacker ក្នុង​គុក​លួច​បាន​លុយ​… ជាង​ម្ភៃ​ម៉ឺន​ដុល្លារ !

​រកឃើញថា ម៉ាស៊ីន iPad ប្រើ​ប្រព័ន្ធ Jpay ដែល​ពន្ធនាគារ​បំពាក់​ឲ្យមាន​ចំណុចខ្សោយ​មួយ ក្រុម​ទណ្ឌិត​មាន​គ្នា ៣៦៤​នាក់ នៅ​ពន្ធនាគារ នា​រដ្ឋ Idaho អាមេរិក បាន​រៀបចំ​ផែនការ hack ចូល​ម៉ាស៊ីន iPad ប្រើ​ប្រព័ន្ធ Jpay នេះ រួច​ធ្វើការ​លួច និង​ផ្ទេរ​លុយ​ចូល​គណនី​យ​របស់​ពួកគេ ។​

​ទឹកប្រាក់​ដែល hack បាន​សរុប​ពី ២២៥.០០០ USD ។​

ក្រុម​ទណ្ឌិត​រកឃើញ​ចំណុចខ្សោយ​របស់ Jpay រួច hack យក​លុយ​បាន 225.000 USD ។​

​ករណី​នេះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត ព្រោះ​គេ​ពុំ​ដឹង​ថា តើ Jpay មាន​លូកដៃ​ជួយ​ផ្ទេរ​លុយ​ដែរឬទេ ព្រោះ​មាន​ទណ្ឌិត​ដល់​ទៅ​រាប់រយ​នាក់ បានដឹង​ពី​ចំណុចខ្សោយ​នេះ ។​

​គួររំលឹកថា នៅ​រដ្ឋ Idaho ម៉ាស៊ីន iPad ដែល​ផ្តល់​ឲ្យ​ទណ្ឌិត ប្រើប្រាស់​គឺ​តាមរយៈ​កិច្ចសន្យា​ជាមួយ Centrylink និង Jpay វា​ពុំ​មាន Internet ទេ គឺ​ប្រើប្រាស់​តាមរយៈ​សេវា​របស់ Jpay ទាំងអស់ ។​

Jpay ប្រមូល​បាន​លុយ 65.000 USD វិញ ក្នុងចំណោម​នោះ ហើយ​មុខងារ​ឥណទាន​នៃ​ប្រព័ន្ធ​នេះ បាន​ផ្អាក​សកម្មភាព ទាល់តែ​ទឹកប្រាក់​នៅសល់​ប្រមូល​មក​វិញ​អស់ ទើប​ដំណើរការ​ឡើងវិញ ៕ លី​សា​

×