Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកជំនន់​ទន្លេមេគង្គ​លើ បន្ត​កើនឡើង​លិច​ចូល​តំបន់​មួយចំនួន​ទៀត​ក្នុង​ខេត្ត​ស្ទឹងត្រែង​

​ស្ទឹងត្រែង​ ៖ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាស​ថា មក​ដល់​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹក​ទន្លេមេគង្គ​លើ​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​បន្ត​កើនឡើង​ដល់​កម្ពស់ ១០,៨៤ ម៉ែត្រ (​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ​) ។ តំបន់​ទំនាប​ដែល​នៅ​តាម​ដង​ទន្លេ ត្រូវ​បាន​ទឹក​លិច​ចូល​ជា​បន្តបន្ទាប់ ។​

​លោក​លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានប្រកាសថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​នៅក្នុង​អាង​ទន្លេមេគង្គ ក្នុង​ប្រទេស​ថៃ​និង​ឡាវ បាន​បង្ក​ឱ្យ​ទឹក​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា បន្ត​កើនឡើង​២​ឬ​៣​ថ្ងៃ​បន្តទៀត​។ លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​ដែនដី ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​។​ ​

​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ ៖​

  

ដោយ​៖​កូឡាប​

×