បុរសម្នាក់បានកំពុងបង្ករលកកំហឹងយ៉ាងខ្លាំង ចំពោះទង្វើដ៏កំណាចកំពុងធ្វើបាបសត្វឆ្កែដែលគ្មានការការពាររបស់គាត់ ដើម្បីទទួលបានលុយពីអ្នកដែលស្រលាញ់អាណិតសត្វ ។
នៅក្នុងវីដេអូដ៏រន្ធត់ បានបង្ហាញឲ្យឃើញបុរសអត់ពាក់អាវម្នាក់ មកពី Jilin ប្រទេសចិន បានកំពុងប្រើប្រាស់ដំបងវាយដុំ និងទាត់ធាក់លើសត្វឆ្កែចិញ្ចឹមរបស់គាត់ ដែលត្រូវបានចងភ្ជាប់នឹងបង្គោល ។
សម្រែកដ៏ឈឺចាប់របស់ឆ្កែ បានទាក់ទាញក្តីអាណិតអាសូរ ពីសំណាក់អ្នកលេងអ៊ីនធើរណេតជាច្រើន ដែលបានព្យាយាមបញ្ឈប់សកម្មធ្វើបាបសត្វ របស់ម្ចាស់ចិត្តព្រៃផ្សៃរូបនេះ ។
ទោះយ៉ាងណា បុរសរូបនេះបានបដិសេធបញ្ឈប់សកម្មភាពនេះ និងនិយាយថា៖ «ខ្ញុំអាចនឹងសម្លាប់ឆ្កែនេះ, ព្រោះតម្លៃរបស់វាកាន់តែយ៉ាប់ទៅៗហើយ» ។
អ្នកស្រលាញ់សត្វម្នាក់ ដែលបញ្ជាក់ឈ្មោះ Niu បាននិយាយថា នេះគឺជាគោលបំណងមួយផ្នែក ដែលកំពុងធ្វើឲ្យអ្នកស្រលាញ់ខកចិត្តយ៉ាងខ្លាំង ។
Niu បានពន្យល់ថា នេះជាលើកទី៣ហើយ ដែលបុរសរូបនេះបានវាយធ្វើបាបសត្វឆ្កែ១ក្បាលនេះ និងបានអះអាងថា គាត់កំពុងសម្លាប់សម្លាប់វា ដើម្បីទទួលបានអ្នកស្រលាញ់សត្វដូចនាង ចំណាយលុយមួយចំនួន ដើម្បីទិញវាពីគាត់ ។
Niu ទន់ចិត្តទៅនឹងគ្រោងការណ៍នេះ និងបានចំណាយលុយ ៣,៥០០ យ័ន (ជាង ៥០០ ដុល្លារ) ដើម្បីទិញសត្វឆ្កែរងគ្រោះនេះ ។
នាងក៏បានដឹងច្បាស់ថា ការចំណាយលុយលោះបែបនេះ នឹងគ្រាន់តែជាទង្វើលើកទឹកចិត្តបុរសចិត្តបិសាចរូបនេះ បន្តធ្វើបាបសត្វបន្ថែមទៀត ។ ទោះយ៉ាងណា នាងបានពន្យល់ថា នាងពុំអាចទ្រាំមើលសត្វឆ្កែរងការឈឺចាប់ ដោយពុំបានធ្វើអ្វីដើម្បីបញ្ឈប់ទង្វើព្រៃផ្សៃនេះ ។
សត្វឆ្កែដ៏ធំនេះ ត្រូវបានត្រួតពិនិត្យដោយពេទ្យសត្វ ។ សំណាងណាស់ ដែលវាពុំទទួលរបួសធ្ងន់ធ្ងរ ហើយឥឡូវនេះ វាកំពុងត្រូវបានព្យាបាលដោយម្ចាស់ថ្មីរបស់វាយ៉ាងយកចិត្តទុកដាក់បំផុត ។
ទន្ទឹមនេះផងដែរ មនុស្សជាច្រើនក៏បានកំពុងអំពាវនាវប៉ូលីស ចាប់ខ្លួនបុរសរូបនេះ ដើម្បីគាត់ឈប់ប្រព្រឹត្តទង្វើធ្វើទុក្ខទោសលើសត្វបែបនេះតទៅទៀត ៕ ឧត្តម (worldwideweirdnews)