Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោគសញ្ញា​ទាំង ៦​នេះ​អាច​បញ្ជាក់​ថា អ្នក​ប្រហែល​មាន​ជំងឺ​មហារីក​ហើយ​

​មហារីក​គឺជា​ជំងឺ​ដ៏​គួរឲ្យខ្លាច ដែល​គ្មាន​នរណា​ម្នាក់​ចង់​លឺ​ពី​វា​នោះ​ទេ ប៉ុន្តែ បើ​អ្នក​ទទួល​បាន​ការ​​ព្យាបាល​ទាន់ពេល អ្នក​នឹង​អាច​យក​ជីវិត​របស់​អ្នក​ត្រឡប់មកវិញ​បាន​។​

​ការស្វែងយល់​ពី​រោគសញ្ញា​នៃ​ជំងឺមហារីក គឺជា​វិធី​ដ៏​ល្អ ដែល​អាច​ធ្វើឲ្យ​យើង​ទទួលបាន​ការព្យាបាល​​ទាន់ពេលវេលា បើ​យើង​សង្ស័យ​ថា​វា​កំពុង​ចូលក្នុង​ជីវិត​របស់​យើង​។ ខាងក្រោម​នេះ​ជា​រោគសញ្ញា ៦​យ៉ាង​ដែល​សង្ស័យ​ថា អ្នក​កំពុង​មាន​ជំងឺមហារីក​៖

១. ស្រក​ទម្ងន់​ខុសប្លែក​ធម្មតា​

​ប្រសិន​ជា​អ្នក​មាន​ការ​ស្រក​ទម្ងន់​ខុសប្លែក​ធម្មតា ក្នុង​រយៈពេល ២ ឬ ៣​សប្តាហ៍ ទោះបី​អ្នក​បរិភោ​គ ​អាហារ​ទៀងទាត់​ធម្មតា អ្នក​គួរតែ​ទៅ​ជួប​ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ ព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​​មហារីក​។​

២. មានការ​ឈឺ​ចុកចាប់​ខ្លាំង​

​វា​អាស្រ័យ​ទៅលើ​ប្រភេទ​នៃ​ជំងឺមហារីក ហើយ​អ្នក​នឹង​មាន​ការឈឺ​ចុកចាប់​ខ្លាំង​ក្នុង​រយៈពេល​វែង នៅ​កន្លែង​ណា​មួយ​នៅ​ខ្លួនប្រាណ​របស់​អ្នក​។ ជំងឺមហារីក​មាន​ច្រើន​ប្រភេទ​ដូចជា ជំងឺមហារីក​ឆ្អឹង ខួរក្បាល ស្បែក ជាដើម​។​

៣. ស្បែក​មានការ​ប្រែ​ពណ៌​

​វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​សម្គាល់​ពី​ស្ថានភាព​ស្បែក​របស់​អ្នក ដូចជា​ការប្រែប្រួល​​របស់​ប្រជ្រុយ​ជាដើម​។ ជារឿយៗ បើ​ស្បែក​ប្រែ​ទៅ​លឿង ក្រហម ឬក៏​ខ្មៅ វា​អាច​ជា​សញ្ញា​អាក្រក់ ព្រោះ​វា​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​ស្បែក​។​

៤. មាន​ស្នាមរបួស ឬ​ដំបៅ មិន​ងាយ​ជា​

​មាន​របួស ឬ​ដំបៅ​មិន​ងាយ​ជាសះស្បើយ ដូចជា​មាន​ដំបៅ​ក្នុង​មាត់ ហើយ​វា​មិន​ងាយ​ជា​បាត់​​ទៅវិញ​សោះ​។ សញ្ញា​ទាំងនេះ​បញ្ជាក់ថា ប្រព័ន្ធ​ការពារ​របស់​អ្នក​កំពុង​ធ្វើ​ការខុសប្លែក​ធម្មតា ហើយ​វា​អាច​ជា​ស​ញ្ញ​នៃ​ជំងឺមហារីក​មាត់​។​

៥. មាន​ហូរ​ឈាម មិន​ដឹង​ហេតុផល​

​ប្រសិន​ជា​អ្នក​ក្រោក​ពី​គេង​មក ស្រាប់តែ​មាន​ហូរ​ឈាម ឬក៏​ការហូរ​ទឹករងៃ​របស់​អ្នក ខុសប្លែក​ធម្មតា​ ​វា​គឺជា​សញ្ញា ដែល​អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ហើយ ព្រោះ​អ្នក​ប្រហែល​មាន​ជំងឺមហារីក​សួត​។​

៦. ការ​បត់ជើងធំ មាន​ការប្រែប្រួល​

​ការ​បត់ជើងធំ អាច​ប្រែប្រួល​ទៅតាម​ចំណី​អាហារ​ដែល​អ្នក​បរិ​ភោគ ហើយ​ប្រសិន​ជា​អ្នក​សម្គាល់​​ឃើញថា វា​ផ្លាស់ប្តូរ​លឿនៗ ឬក៏​បន្ទោ​របង់​មក​លាមក​រឹង ទៅ​ជា​រាគ ឬ​មាន​ការឈឺចាប់ វា​អាច​ជា​សញ្ញា​ដែល​បញ្ជាក់ថា ពោះវៀន និង​ការ​បន្ទោរ​បង់​របស់​អ្នក ធ្វើការ​ខុសប្លែក​ពី​ធម្មតា​៕ សុភ័ក្ត្រ

​ប្រភព​៖ signsyou​

×