ខេត្តព្រះសីហនុ-កោះកុង៖ ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ និងកោះកុង បានឲ្យដឹងថា ស្ថានភាពធាតុអាកាស ក្នុងខេត្តទាំងពីរខាងលើ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ គឺផ្ទៃមេឃមានសភាពអួអាប់ និងមានភ្លៀងធ្លាក់តាំងពីព្រឹកព្រលឹម បន្តរហូតមកដល់ពេលនេះ គឺគ្របដណ្តប់ស្ទើទូទាំងខេត្តទាំងពីរ។
ចំពោះមូលដ្ឋានខេត្តព្រះសីហនុ គឺមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅតាមក្រុងស្រុកទាំង៤ ដោយផ្ទៃមេឃមិនមានពន្លឺថ្ងៃ មានខ្យល់បោកបក់ និងនៅលើលំហសមុទ្រ មានរលកផងដែរ។
ដោយឡែក ស្ថានភាពអាកាសធាតុ នៅខេត្តកោះកុង ក៏មានខ្យល់បោកបក់ រលកសមុទ្រ និងមានភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែង នៅក្នុងក្រុងខេមរភូមិន្ទ- ស្រុកកោះកុង- មណ្ឌលសីមា និងស្រុកបូទុមសាគរ៕ ដែន សីមា