Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ម្ចាស់​រី​សត២កន្លែងនៅ​វាលវែង ខេត្តពោធិ៍សាត់ ភ្នំ១៥០០ ប្រកាស​មិន​ទទួលស្វាគមន៍​លោកស្រី ទ្រី ដា​ណា ជា​ភ្ញៀវ​ឡើ​យ ព្រោះតែ​ហេតុផលមួយនេះ

ដូចដែលប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អ្នកជំនួញអនឡាញដ៏ល្បីលោកស្រី ទ្រី ដាណា បានបង្កឲ្យមានការរិះគន់ឡើងកក្រើកជាថ្មី ពីគ្រប់មជ្ឈដ្ឋានមហាជននៅលើបណ្តាញសង្គម ជុំវិញរឿងរ៉ាវដែលលោកស្រី បានបោះពាក្យសម្តីហាក់មើលងាយដ៏ជ្រុលហួសហេតុបំផុត ទៅកាន់ក្រុមអ្នកបម្រើសេវារត់តុ ឬហៅថា (អ្នក Service) និងបានហាមកូនចៅរបស់ខ្លួនកុំឲ្យ «លុយធីប» ដល់ពួកគេថែមទៀតផង ខណៈប្តីប្រពន្ធទើបរៀបការថ្មីថ្មោងមួយគូនេះកំពុងអង្គុយឡាយវីដេអូប្រូម៉ូតលក់ផលិតផល នៅរីសតមួយកន្លែង ស្ថិតនៅក្នុងខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា រឿងរ៉ាវនេះបានផ្ទុះឡើង គឺនៅពេលដែលលោកស្រី ទ្រី ដាណា និងប្តីក្មេង កំពុងអង្គុយហូបបាយថ្ងៃត្រង់ ខណៈឡាយវីដេអូប្រូម៉ូតលក់ផលិតផល ប៉ុន្តែ ដោយសារតែមិនពេញចិត្តនឹងបុគ្គលិករត់តុ មិនឃើញមានអ្នកមកប្រចាំការបម្រើសេវាកម្មដល់ពួកខ្លួនឲ្យបានដិតដល់ លោកស្រី ទ្រី ដាណា ក៏បានបោះសម្តីនៅចំពោះការមុខការឡាយបែបនេះថា «កុំឲ្យលុយធីបពួកវាអ្ហាស! ម៉ោងលុយធីបម៉ោ ដល់ពេលម៉ោងធ្វើការអត់មានទេ ១រយក៏អត់អោយដែរ កុំអោយ! វាមិនដែលម៉ែឪអាណា ភ្ញៀវមកអង្គុយចាំគ្មាន Service មួយទេ! អ៊ីចឹង ដល់ពេលម៉ោងលុយធីប កុំអោយ ស្អប់ណាស់អញ!…»។

ពិតណាស់ ក្រោយពីបានឃើញអ្នកជំនួញមានងារជាជំទាវរូបនេះ ចេញមកនិយាយដ៏ហាក់ជ្រុលហេតុពេក មហាជនអ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការរិះគន់ដាក់ឲ្យបែបៗនេះថា៖ «គាត់ចេញមកមើលងាយគេអ្នករត់តុម៉ង ហៅសុទ្ធតែពួកវា ចេះយាយចេញរួច, អត់មាននរណាបង្ខំយើងឱ្យលុយធីបទេ។ បើមានចិត្តជ្រះថ្លាអាណិតឱ្យទៅចាំនិយាយក្នុងពេល live ។ មនុស្សអត់ដឹងរបៀបរបបកន្លែងគេវាភ្លាវអញ្ចឹងឯង, គាត់ប្រហែលធ្លាប់តែចូលហាងគុយទាវ មិនធ្លាប់ចូលកន្លែងលំដាប់ទេដឹងទើបបានមិនដឹងថានៅក្នុងអូតែលលំដាប់បុគ្គលិកគេធ្វើការយ៉ាងមិច។ ដឹងអ្នករត់តុណាមកសុំធីបទេបង បើឱ្យគ្នាយកហើយអរគុណជាទឹកចិត្តភ្ញៀវ ពាក្យខ្លះយាយមកធ្វើឱ្យគេឈឺចាប់,…»។

តែយ៉ាងណាមិញ ស្របពេលរឿងរ៉ាវលោកស្រី ទ្រី ដាណា​ ត្រូវមហាជនផ្ទុះការរិះគន់មិនសំចៃមាត់ ថ្មីៗនេះ នៅលើបណ្តាញសង្គមពិតមានការភ្ញាក់ផ្អើល និងពេញចិត្តខ្លាំងតែម្តង នៅពេលបានឃើញម្ចាស់រីសត២កន្លែង នៅក្នុងខេត្តពោធិ៍សាត់ បានប្រកាសមិនទទួល​​ស្វាគមន៍លោកស្រី ទ្រី​ ដាណា​ ជាភ្ញៀវ​ឡើយ ក្រោយពេលលោកស្រីនិយាយមាក់ងាយដល់អ្នករត់តុ នៅសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ (រឿងលុយធីប)។

ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០២៣ លោក ថៃ​ ថេរាគុណ ជាម្ចាស់ resorts 2កន្លែង​ នៅស្រុកវាលវែង​ភ្នំ1500 ផ្លូវអន្ទង់អាំង ក្នុងខេត្តពោធិ៍សាត់​ បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ «សូមប្រកាសមិនទទួលភ្ងៀវ ​(អ្នកស្រី​ ទ្រី​ ដាណា​Try Dana) ឬហៅ​អ្នកស្រីកំពូលល្បីម្នាក់នោះជាដាច់ខាត ចាប់ពីថ្ងៃនេះ(៣០. ១២. ២០២៣) តទៅជារៀងរហូត​ កិច្ចសន្មត់នេះបានបោះត្រាដោយខ្ញុំជាម្ចាស់រីសតដោយគ្មានការ​កែ្រប្រែឡើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×