ការស្រាវជ្រាវមួយរបស់សកលវិទ្យាល័យ Queenland នៅអូស្ត្រាលី បោះពុម្ពលើទស្សនាវដ្តីចិត្តសាស្ត្រសង្គម បានបង្ហាញថា ការផ្អាកប្រើហ្វេសប៊ុក(Facebook )មិនដល់១សប្តាហ៍ផង អាចបញ្ចុះទាបកម្រិត Cortisol (បង្កតានតឹងក្នុងសរីរាង្គរបស់មនុស្ស) ។
លោក Eric Vanman – អ្នកដឹកនាំការស្រាវជ្រាវឲ្យដឹងថា ផ្អាកប្រើហ្វេសប៊ុកជួយបន្ថយកម្រិត Cortisol (អ័រម៉ូនស្ត្រេស) ដោយសារគេមានពេលវេលាសម្រាកច្រើនជាង ។
ចូលរួមក្នុងការស្រាវជ្រាវមានសមាជិកហ្វេសប៊ុក ១៣៨ នាក់ ។ ពួកគេត្រូវបានចែកជា២ក្រុម៖ ១ក្រុមផ្អាកប្រើហ្វេសប៊ុក ៥ ថ្ងៃ, ១ក្រុមទៀតប្រើធម្មតា ។ ក្រោយរយៈពេលខាងលើ, ពួកអ្នកចូលរួមត្រូវបានវាស់បរិមាណអ័រម៉ូន Cortisol ទឹកមាត់, កម្រិតតានតឹង ។
លទ្ធផលបង្ហាញថា «ប្រៀបនឹងអ្នកប្រើហ្វេសប៊ុកធម្មតា, អ្នកមិនប្រើហ្វេសប៊ុក មានកម្រិតអ័រម៉ូន Cortisol ទាបជាង និងមានអារម្មណ៍ពេញចិត្តជាងក្នុងជីវិត» ។
ការស្រាវជ្រាវមួយប្រកាសក្នុងទស្សនាវដ្តីស្រាវជ្រាវវេជ្ជសាស្ត្របង្ហាញថា «ក្នុងករណីមួយចំនួន, បណ្តាញសង្គមផ្តល់ឲ្យអ្នកប្រើនូវបណ្តាអន្តរកម្មសកម្ម, អារម្មណ៍គាំទ្រ, អ្នកមិនប្រើហ្វេសប៊ុក មានកម្រិតអ័រម៉ូន Cortisol ទាបជាង និងមានអារម្មណ៍ពេញចិត្តជាងក្នុងជីវិត» ។
ការស្រាវជ្រាវមួយប្រកាសក្នុងទស្សនាវដ្តីស្រាវជ្រាវវេជ្ជសាស្ត្រ បង្ហាញថា «ក្នុងករណីមួយចំនួន, បណ្តាញសង្គមផ្តល់ឲ្យអ្នកប្រើនូវបណ្តាអន្តរកម្មសកម្ម, អារម្មណ៍គាំទ្រ, ផ្សារភ្ជាប់, អាចបន្ថយកម្រិតធ្លាក់ទឹកចិត្ត និងខ្វាយខ្វល់ ប៉ុន្តែផ្ទុយមកវិញ អន្តរកម្មអសកម្ម និងការប្រៀបធៀប អាចនាំដល់ផលវិបាកអ្រាក់» ។
ការស្រាវជ្រាវមួយផ្សេងដំណើរការលើមនុស្សជាង ១០០០ នាក់ ប្រើហ្វេសប៊ុកនៅដាណឺម៉ាក នៅឆ្នាំ ២០១៥ ក៏រកឃើញថា ពេលអ្នកចូលរួមមួយចំនួនបញ្ឈប់ប្រើហ្វេសប៊ុកក្នុង១សប្តាហ៍, ពួកគេមានអារម្មណ៍ពេញចិត្តនឹងជីវិតជាង និងមានអារម្មណ៍សកម្មជាងច្រើន ប្រៀបនឹងអ្នកនៅប្រើ ៕
លីសា