បុរសចំណាស់ម្នាក់ ប្រារព្ធខួបគំរប់ ១០០ឆ្នាំរបស់គាត់ ដោយធ្វើការលោតឆ័ត្រយោងចេញពីក្រៅយន្តហោះ ហើយគាត់បញ្ជាក់ថា នោះគឺជាបេសកម្មថ្មីសម្រាប់ជីវិតរបស់គាត់ ហើយគាត់នឹងធ្វើវាជាថ្មីម្តងទៀត នៅឆ្នាំក្រោយ ដើម្បីក្លាយជាអ្នកលោតឆ័ត្រដ៏ចាស់បំផុតក្នុងពិភពលោក។
លោកតា Stu Williamson មកពីទីក្រុង Seattle (សហរដ្ឋអាមេរិច) បាននិយាយថាគាត់ចង់ ដណ្តើមកំណត់ត្រាពិភពលោក ពី លោកតា Bryson William Verdun Hayes មកពីប្រទេសអង់គ្លេស ដែលបានក្លាយជាបុរសវ័យចំណាស់បំផុតក្នុងការលោតឆ័ត្រយោងកាលពីឆ្នាំមុន នៅអាយុ ១០១ឆ្នាំ និង ៣៨ថ្ងៃ។
គាត់បញ្ជាក់ថា “ប្រសិនជាខ្ញុំអាចរស់នៅបានមួយឆ្នាំ ២ខែទៀត ខ្ញុំនឹងទម្លាក់គាត់ចេញពីកំណត់ត្រានោះ។ ខ្ញុំមានហេតុផលដើម្បីរស់នៅ”។
សូមបញ្ជាក់ថា លោកតា Stu Williamson បានធ្វើការលោតឆ័ត្រអស់ចំនួន ២ដងរួចមកហើយ ដោយនៅពេលគាត់ចូលអាយុ ១០០ឆ្នាំ និងកាលពីគាត់ប្រារព្ធខួបលើកទី ៩៩៕ សុភ័ក្ត្រ
ប្រភព៖ MSN.com