ហេតុការណ៍នេះកើតឡើងនៅខេត្តជាងស៊ី ប្រទេសចិន ហើយថ្មីៗនេះ តុលាការបានកាត់ទោសឲ្យយុវជនម្នាក់ជាប់គុកដល់ទៅ ១០ឆ្នាំ ព្រោះលុយ… ១០០យាន់ប៉ុណ្ណោះ ។
យុវជនវ័យ ១៩ឆ្នាំ ឈ្មោះ Chen Jian បានជួលបន្ទប់មួយនៅតំបន់អគារមួយ ដើម្បីរស់នៅ ។ ចៃដន្យមានប្តីប្រពន្ធទើបរៀបការថ្មីថ្មោង១គូ បានមកជួយបន្ទាប់ជាប់គ្នានោះ ។ ពិតណាស់ ព្រោះតែទើបរៀបការពួកគេតែងរួមរ័ក្សជាប្រចាំ ខុសត្រង់រៀងរាល់ពេល “ប្រតិបត្តិការ” ពួកគេបន្លឺស្នូរខ្លាំងៗពេក ។
ការរួមរ័ក្សបង្កជា “ស្នូរស្រើបស្រាល” គឺជា… ដើមចម?
ពិតណាស់ ! យុវជនវ័យ ១៩ឆ្នាំ ដូច “គោឡើងក” ថែមទាំងត្រូវអង្រួនតណ្ហារៀងរាល់រាត្រី ព្រោះស្នូរ… នោះ ទើបនៅព្រឹកមួយបុរសជាប្តីដែលជួលបន្ទប់ក្បែរចេញទៅធ្វើការ Chen ក្រឡេកឃើញទ្វារពុំបិទគន្លឹះក៏ឆ្លៀតលបចូល… ។
ឃើញប្រពន្ធគេស្លៀកពាក់ស្តើង ដេកសន្ធឹងសន្ធៃលើគ្រែ Chen ក៏លោតសង្គ្រប់បម្រុង… ប៉ុន្តែនារីនោះ បានអង្វករ ហើយនិយាយថា ខ្លួនកំពុងមានគភ៌ ។ល។ Chen ក៏កើតចិត្តអាណិត ហើយងាកមកសម្លុតរកលុយ ។ នារីរងគ្រោះពោលថា ខ្លួនមានតែ ៣០០យាន់ ទេ (ប្រមាណជិតហាសិបដុល្លារ) Chen Jian ក៏ដកយកត្រឹម ១០០យាន់ ប៉ុណ្ណោះ ហើយក៏ចេញទៅ ។
Chen ពេលនៅក្នុងពន្ធនាគារ ។
គ្រាន់តែ Chen ចេញផុតភ្លាម នារីនោះក៏ទូរស័ព្ទប្តឹងប៉ូលិស ហើយចុងក្រោយ Chen ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ១០ឆ្នាំ ពីបទលបចូលផ្ទះគេ ចាប់បង្ខំរំលោភ និងប្លន់ ។
ក្រោយពេលរឿងរ៉ាវនេះបែកធ្លាយចេញលើបណ្តាញសង្គមចិននោះ សង្គ្រាមពាក្យសម្តីក៏ចាប់ផ្តើមផ្ទុះឡើង ។
ភាគច្រើននិយាយថា មានកំហុសត្រូវតែទទួលទោសប្រាកដមែនហើយ ។ ប៉ុន្តែ ១០ឆ្នាំក្នុងគុកវាជារឿងជ្រុលពេក ព្រោះថា ទង្វើរំលោភ ទង្វើលួច របស់ជនល្មើសគួរត្រូវាបានយកមកពិចារណា ជាអាទិ៍ ពេលឮថា នាងមានគភ៌ Chen បានបញ្ឈប់សកម្មភាព “រំលោភភ្លាម ហើយក្នុងការ “ប្លន់លុយ” ក៏ដូច្នោះដែរ គឺយកតែ ១០០យាន់ ហើយបន្សល់ទុកដល់ទៅ… ២០០យាន់ ឲ្យម្ចាស់លុយវិញ…។
តាមអ្នកតើយល់យ៉ាងណាដែរ!? លីសា