ឃ្លីបវីដេអូ TIkTok មួយ បានកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង ខណៈអ្នកនិយមលេងបណ្តាញសង្គមម្នាក់ៗមិនអាចទប់សំណើចបាន ក្រោយពីបានឃើញសកម្មភាពលោកតាម្នាក់វ័យជាង ៨០ ឆ្នាំ ទៅហើយ ខណៈកំពុងតែបិទស្ទីគ័រម៉ាកផលិតផល នៅលើដបសាប៊ូដែលគាត់ផលិតសម្រាប់លក់ដោយខ្លួនឯង គឺស្ទីគ័រភាគច្រើនពុំមានភាពត្រឹមត្រូវនោះទេ។
ក្នុងឃ្លីបដែលត្រូវបានបង្ហោះដោយគណនីអ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ kanthikanuch បង្ហាញឱ្យឃើញថា លោកតាម្នាក់បានយកស្ទីគ័រម៉ាកសាប៊ូកក់សក់ មកបិទវានៅលើដបសាប៊ូកក់សក់ ដែលបានច្រកបំពេញរួចហើយ។ លោកតាបានដោះស្ទីគ័រម៉ាកសាប៊ូកក់សក់ចេញពីផ្ទាំងក្រដាសយឺតៗ ហើយបិទវាលើដបដោយអារម្មណ៍ស្ងប់ស្ងាត់បំផុត។
ទោះជាយ៉ាងណា ចំណុចលេចធ្លោនៃសាប៊ូកក់សក់ម៉ាកយីហោនេះ គឺមិនមែនស្ថិតនៅលើគុណភាពសាប៊ូតែមួយមុខនោះទេ ប៉ុន្តែវាក៏អាស្រ័យលើស្លាកនៅលើដបផងដែរ។
និយាយដល់ចំណុចនេះ នោះជឿថា អ្នកទស្សនាជាច្រើន ប្រហែលជាបានចាប់អារម្មណ៍រួចហើយ ព្រោះថាគ្មានស្លាកណាដែលលោកយាយ និងលោកតា បិទនៅលើដបសាប៊ូនីមួយៗ បានត្រឹមត្រូវឡើយ។ ជាក់ស្តែង ក្នុងចំណោមនោះ គេបានរកឃើញថា ស្លាកខ្លះត្រូវបានដាក់បញ្ច្រាស ផ្អៀងទៅឆ្វេង ផ្អៀងទៅស្តាំ ឬមានស្លាកស្នាមបន្ថែមដែលភ្ជាប់មកជាមួយ ដែលលោកយាយគ្រាន់តែធ្វើវាហើយចូលគេង និងចិតផ្លែឈើហូប។
តាមរយៈរូបភាពដ៏គួរឲ្យអស់សំណើចនេះ ម្ចាស់គណនី TikTok ខាងលើ ក៏បានភ្ជាប់សារសរសេរបែបនេះថា «ធ្វើការតាមអារម្មណ៍ មិនផ្តោតលើការលក់ សំខាន់ផ្តោតលើការសម្រាក ហាសហា»។
យ៉ាងណាមិញ បន្ទាប់ពីវីដេអូឃ្លីបនេះត្រូវបានផ្សព្វផ្សាយ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន ចាប់អារម្មណ៍ និងនាំគ្នាអស់សំណើច រហូតពោលពាក្យនិយាយលេងសើចថា «បើដបណាមួយមានស្លាកសញ្ញាមិនត្រឹមត្រូវ នោះវាប្រាកដជាក្លែងក្លាយហើយ!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង