Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​សោកសៅ​នៃ​ឧស្សាហកម្ម​អាកាសចរណ៍​ពិភព​លោក ៣៥ ឆ្នាំ មុន ផ្ទុះ​នៅ​រយៈកម្ពស់ ៧០០០ ម៉ែត្រ មនុស្ស៩នាក់​ត្រូវ​បាន​ទាញ​ចេញ

កាលពី ៣៥ ឆ្នាំមុន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៨៩ ប្រហែលម៉ោង ១ និង ៥២ នាទី ព្រឹក (ម៉ោងក្នុងតំបន់) យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ជើងហោះហើរលេខ ៨១១ បានហោះចេញពីកោះ Honolulu រដ្ឋ Hawaii សហរដ្ឋអាមេរិក ដើម្បីមកដល់ទីក្រុង Auckland ប្រទេសនូវែលសេឡង់ និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ទោះជាយ៉ាងណា យន្តនេះបានជួបប្រទះបញ្ហាដ៏ធំមួយ។

ក្រៅពីអ្នកដំណើរ ៣៣៧ នាក់ ជើងហោះហើរលេខ ៨១១ ក៏មាននាវិកចំនួន ១៨ នាក់ រួមទាំងអ្នកបម្រើលើយន្តហោះចំនួន ១៥ នាក់។

គេ​បានដឹង​ថា នៅមុនពេលកើតហេតុ យន្តហោះ​នោះ​ស្រាប់តែ​ញ័រ​ខ្លាំង ខណៈ​នៅ​កម្ពស់​ប្រហែល ៧០០០ ម៉ែត្រ។ ហើយប្រហែល​១​វិនាទី​កន្លះ​ក្រោយ​មក ទ្វារ​​នៅ​ខាង​មុខ​យន្តហោះ​ក៏​ផ្ទុះ​ភ្លាម​ៗតែម្តង។ កម្លាំងនៃការផ្ទុះដ៏ខ្លាំង បានបណ្តាលឲ្យ «ហែក» អស់មួយផ្នែកធំ នៃតួរបស់យន្តហោះ ដែលពិតជាគួរឲ្យរន្ធត់ណាស់។

​នៅ​ពេល​នោះ​ មនុស្ស​ ៩ ​នាក់ ​ត្រូវ​បាន​ទាញ​ចេញ​ពី​លើ​មេឃ​ រួម​ទាំង​អ្នក​បម្រើ​លើ​យន្តហោះ​ មិនដឹងធ្លាក់រសាត់អណ្តែតដល់ទីណានោះទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ផ្ទុះ​នេះ​ក៏​បាន​បំផ្លាញ​ផ្នែក​នៃ​ប្រព័ន្ធ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​សង្គ្រោះ​បន្ទាន់​ផង​ដែរ។ ហើយម៉ាស៊ីន ៣ និង ៤ របស់យន្តហោះ ក៏បានឈប់ដំណើរការថែមទៀតផង។

នៅម៉ោង ២ និង ២០ វិនាទី (ម៉ោងក្នុងតំបន់) ភាពអាសន្នត្រូវបានប្រកាស ហើយនាវិកបានចាប់ផ្តើមចុះចតជាបន្ទាន់ មុនពេលអ្វីៗកាន់តែអាក្រក់ទៅៗ។

បន្ទាប់ពីរកឃើញផ្លូវរត់ដែលនៅជិតបំផុត យន្តហោះនៅតែជួបការលំបាកដោយសារការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែសំណាងល្អ នៅតែចុះចតដោយជោគជ័យ។ អ្នកដំណើរ និងអ្នកបម្រើលើយន្តហោះទាំងអស់ ដែលនៅសេសសល់ បានចាកចេញពី Boeing ក្នុងរយៈពេលតិចជាង ៤៥ វិនាទី។

តាម​ការ​ត្រួត​ពិនិត្យ​ តួ​យន្តហោះ​ត្រូវ​បាន​រហែក​អស់​ប្រហែល ​៣២ ​ម៉ែត្រ​ការ៉េ។ កៅអី G និង H នៅជួរទី៨ ដល់ ១២ និងគ្រឿងសង្ហារិមទាំងអស់នៅខាងក្នុងកន្លែងដាក់ទំនិញខាងមុខ ត្រូវបានបាត់បង់។

អ្នកដំណើរម្នាក់ឈ្មោះ Caudwell បានប្រាប់កាសែត Rotorua Daily Post ថា «ខ្ញុំស្ទើរតែមិនជឿ ទំហំនៃការរហែកនៅក្នុងយន្តហោះនោះទេ វាពិតជាធំខ្លាំងណាស់» ។

គេ​ក៏បានឲ្យដឹងទៀត​ថា អ្នក​បម្រើ​លើ​យន្តហោះ​ទាំង​អស់​បាន​បាត់បង់ជីវិត និងរងរបួស នៅក្នុង​គ្រោះថ្នាក់​នេះ។ អាជ្ញាធរ​បាន​រៀបចំ​ការ​រុករក​តាម​អាកាស និង​សមុទ្រ​យ៉ាង​ទូលំទូលាយ ប៉ុន្តែ​រក​មិន​ឃើញ​អ្នក​ស្លាប់​ឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×