កាលពីពេលថ្មីៗនេះ រូបថតកូនក្រមុំ និងកូនកំលោះក្នុងប្រទេសចិន បានសាយភាយពេញបណ្តាញអ៊ីនធឺណែត ដោយសារតែកូនកំលោះមើលទៅពិតជាសោកសៅខ្លាំង នៅក្នុងថ្ងៃរៀបការរបស់ខ្លួន ដោយសារតែសម្រស់កូនក្រមុំ ខណៈមនុស្សជាច្រើនបានគិតថា ប្រហែលជាដោយសារតែសម្រស់របស់កូនក្រមុំ មិនស្របតាមស្តង់ដារនៃហ្វូងមនុស្ស ទើបធ្វើឱ្យកូនកំលោះមើលទៅសោកសៅ និងព្រងើយកន្តើយបែបនេះ។
គេដឹងថា កូនកំលោះដែលរស់នៅក្នុងខេត្ត Guizhou គឺគ្រាន់តែជាបុរសសាមញ្ញម្នាក់ដែលមានប្រាក់ចំណូលតិចតួច។ ហេតុដូច្នេះហើយ បើទោះជាកូនកំលោះរូបនេះបានជួបនារីជាច្រើននាក់ក៏ដោយ ក៏នៅតែរកមិនឃើញនារីអ្នកណាដែលយល់ព្រមរៀបការជាមួយរូបគេឡើយ។ ដោយសារតែពិបាកចិត្តនឹងដំណើរស្វែងរកគូស្នេហ៍ ហើយត្រូវប្រឈមមុខនឹងសម្ពាធពីគ្រួសារ និងញាតិមិត្ត ដែលនិយាយថា «យកប្រពន្ធអាក្រក់ជាងនៅលីវ» កូនកំលោះក៏សម្រេចចិត្តយល់ព្រមរៀបការជាមួយនារីមិនស្អាតម្នាក់ ដែលជាកូនក្រមុំនៅក្នុងមង្គលការនេះតែម្តង។
ក្រោយរូបភាពទាំងនោះ ត្រូវបានសាយភាយនៅលើបណ្តាញសង្គម មនុស្សមួយចំនួនបានយល់ទាំងស្រុង ពីអារម្មណ៍របស់កូនកំលោះ។ ពេលជួបនឹងសម្ពាធចង់រៀបការដើម្បីកុំឲ្យគេស្គាល់ថានៅលីវ គាត់ពិតជាមិនសប្បាយចិត្តនឹងអាពាហ៍ពិពាហ៍នេះទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានអ្នករិះគន់ការសម្រេចចិត្តរបស់កូនកំលោះដែរ។
ក្នុងនោះ ពួកគេបានលើកឡើងថា «តាមពិតទៅ កូនក្រមុំមិនស្អាតទេ ប៉ុន្តែ អ្នកត្រូវតែទទួលយកការពិត និងញញឹមដោយរីករាយ។ ព្រោះនាងក៏ចេះឈឺចាប់ណាស់ដែរ ពេលឃើញរូបថតបែបនេះ»។ លើសពីនេះ អ្នកផ្សេងទៀតក៏បានផ្តល់មតិថា «ខ្ញុំមិនខ្វល់ថាកូនក្រមុំស្អាតឬអត់ទេ សំខាន់រៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់។ សូមកុំយល់ព្រមរៀបការ ព្រោះតែសម្ពាធគ្រួសារ រួចរស់នៅដោយស្ទាក់ស្ទើរបែបនេះ អាពាហ៍ពិពាហ៍ប្រាកដជាមិនអាចទៅរួចនោះទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង