Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខំ​តាំង​សមាធិ​ដាច់​បាយទឹក​រា​ប់​ខែ រហូត​មនុស្សជា​ច្រើន​ជឿ​ថា «ព្រះពុទ្ធ​ចាប់ជាតិ» តែ​ចុងក្រោយ ត្រូវ​ប៉ូលិស​ចា,,ប់​ខ្លួន​ករណី​រំ​លោ,,ភរាប់​មិន​អស់​នៅក្នុង​អាស្រ​ម

បុរសជនជាតិនេប៉ាល់វ័យ ៣៣ ឆ្នាំ ម្នាក់ ដែលធ្វើឲ្យមនុស្សជាជាច្រើនជឿជាក់ថាជា «ព្រះពុទ្ធចាប់ជាតិ» កាលពីពេលថ្មីៗនេះ ត្រូវបានប៉ូលិសចាប់ខ្លួនពីបទរំលោភទៅលើដូនជីម្នាក់តាំងពី ១៥ ឆ្នាំ នៅក្នុងអាស្រម និងករណីផ្សេងទៀត ទាក់ទងទៅនឹងការបាត់ខ្លួនមនុស្ស ៤ នាក់ យ៉ាងអាថ៌កំបាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនេះដែលមានឈ្មោះ Lama Palden Dorje បានសាងភាពល្បីល្បាញជុំវិញពិភពលោក និងមានមនុស្សមិនតិចនោះទេ ដែលបានស្ម័គ្រគោរពប្រណិប័តន៍ និងដើរតាម តាំងពីអំឡុងឆ្នាំ២០០៥ បន្ទាប់ពីបុគ្គលរូបនេះ បានល្បីថាមិនក្រោកទៅណាឡើយ ដោយចង់តែធ្វើសមាធិនៅក្រោមដើមដើមពោធិតែម្នាក់ឯង ហើយ​បដិបត្តិ​សមាធិ​ក្នុង​កាល​នោះ​​រយៈពេល១០​ខែ​ជាប់​គ្នា ​ដោយ​មិន​ក្រោក​ឡើង ឬញ៉ាំអ្វីទាំងអស់ ដែល​បាន​ធ្វើឲ្យមានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ពីសំណាក់​ជន​បរទេស មកគោរពប្រណិប័តន៍។

ដោយសារតែព័ត៌មានអំពីរឿងនេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ពាសពេញ​ពិភពលោក មនុស្សជាច្រើនបានធ្វើដំណើរទៅកាន់ដើមពោធិ៍ ដែល Lama ធ្វើសមាធិស្រដៀងទៅនឹងអ្វីដែលព្រះពុទ្ធបានធ្វើកាលពីជាង 2,000 ឆ្នាំមុន។ ទោះជាយ៉ាងនេះក៏ដោយ ក៏នៅតែមានក្មេងៗ និងអ្នកមិនជឿ បាន​យក​ដំបង​មក​រំខាន ប៉ុន្តែ​ Lama នៅតែបន្ត​អង្គុយ​ស្ងៀម ហើយ​ធ្វើ​សមាធិ។ ការអនុវត្តរបស់ Lama ក៏ត្រូវបានបង្ហាញដោយកាមេរ៉ាវីដេអូ ដែលថតបាន ២៤ ម៉ោងក្នុងមួយថ្ងៃ។ មាន​វីដេអូ​នៃ​ភ្លើង​ឆេះ​ពេញ​កៅអី​របស់​ឡាម៉ា ប៉ុន្តែ​ Lama ​គ្រាន់​តែ​ឈរ​នៅ​ទី​នោះ ហើយ​ភ្លើង​ក៏​រលត់​ទៅវិញ។ Lama មិនមានរងរបួស ឬដើរចេញពីកន្លែងអង្គុយរបស់គាត់ទេ។

ចាប់តាំងពីពេលនោះមក មានសិស្សជាច្រើនបានមករក និងសុំរូបគេធ្វើជាគ្រូ ហើយថែមទាំងបានរៀបចំតាំងទីអាស្រម ដើម្បីបដិបត្តិសមាធិរួមគ្នានៅតាមបណ្ដាស្រុក និងក្រុងជាច្រើនផ្សេងទៀត ប៉ុន្តែ ច្រើនឆ្នាំក្រោយមក ពោលគឺនៅក្នុងឆ្នាំ២០១៩​ ស្រាប់តែមានគ្រួសារ​របស់​សិស្ស​ចំនួន ៤ ​នាក់ ​បាន​រាយការណ៍​ថា ​សមាជិក​គ្រួសារ​របស់​ពួកគេ​បាន​បាត់​ខ្លួន។ បន្ទាប់​ពី​បាន​ចូល​ទៅ​ក្នុង​ទីសក្ការៈ​របស់​លោក Lama ខណៈដែល​ប៉ូលិស​បាន​បញ្ជាក់​ថា ករណីនេះ​ស្ថិត​ក្នុង​ដំណើរ​ការ​នៃ​ការ​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​ប៉ុណ្ណោះ ហើយ​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ជាង​នេះ​ទេ។

តែអ្វីដែលភ្ញាក់ផ្អើលនោះ គឺមុននេះ នៅឆ្នាំ២០១៨ លោក Lama Palden Dorje បានទទួលព័ត៌មានអំពីការយាយីសាសនារួចហើយ ដោយដូនជីអាយុ ១៨ ម្នាក់ បានរាយការណ៍ថា នាងត្រូវបានគាត់ចាប់រំលោភនៅក្នុងអាស្រម។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា Lama បានរំលោភដូនជីនោះតាំង​ពី​អាយុ​១៥​ឆ្នាំ​ មកម្ល៉េះ ប៉ុន្តែ​នាង​មិន​ទាន់​គ្រប់​អាយុ​ប្តឹងបាន ហើយប៉ូលិស​ក៏មិនទាន់​ចោទប្រកាន់​គាត់​ពី​បទ​រំលោភ​សេពសន្ថវៈ​នៅឡើយ​ទេ​ ហើយ​នៅ​ទី​បំផុត ​បញ្ហា​ត្រូវ​បាន​ស្ងប់ស្ងាត់។ ទោះជាយ៉ាងណា មាន​បណ្តឹង​រាប់​សិប​ទៀត ពីករណី​រំលោភ​បំពាន​លើ​រាង​កាយ ដែល​លោក Lama ​បាន​លើក​ហេតុផល​ថា ដោយ​សារ​មនុស្ស​ទាំង​នេះ​មក​រំខាន​ខ្លួន ​ពេលខ្លួន​កំពុង​ធ្វើ​សមាធិ។

ទោះជាយ៉ាងណា យោងតាមការិយាល័យស៊ើបអង្កេតកណ្តាល Ram Bahadur Bamchan ត្រូវបានចាប់ខ្លួននៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ពីផ្ទះរបស់គាត់នៅក្នុងតំបន់ Kathmandu ដោយប៉ូលិសបានដាក់ខ្នោះដៃ និងធ្វើសេចក្តីថ្លែងការណ៍នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានគេបង្ហាញថា គាត់បានព្យាយាមរត់គេចខ្លួនដោយលោតពីលើបង្អួចជាន់ទីពីរ នៅពេលដែលគាត់បានឃើញមន្រ្តីប៉ូលីស ប៉ុន្តែមិនបានជោគជ័យ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×