ខេត្តកណ្ដាល៖ មូលហេតុថៅកែ មិនបើកប្រាក់ខែ ទើបបានកម្មករោងចក្រកាត់ដេរហ្គាវ័ន្ត ជាង២០០នាក់ នាំគ្នាឈរបិទផ្លូវលេខ២១ ចំណុចភូមិដីថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ ។ រោងចក្រកាត់ដេរហ្គាវ័ន្ត មានកម្មករសរុបចំនួន៩៣៥នាក់ បាននិងកំពុងធ្វើការ ហើយក្នុងនោះមានកម្មករប្រមាណ២០០នាក់ប៉ុណ្ណោះបានមកធ្វើការតវ៉ា និងឈានទៅដល់បិទផ្លូវថ្នល់ផងដែរ។
បើយោងតាមអាជ្ញាធរក្រុងតាខ្មៅ បានឲ្យដឹងថា ក្រោយពីមានការតវ៉ា ទើបអាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្តកណ្តាល មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានចូលជួយសម្របសម្រួល ជាមួយភាគីរោងចក្រ។ ក្រោយមក ខាងរោងចក្រព្រមបើកឲ្យម្នាក់៥០ដុល្លារ នៅរសៀលម៉ោង២រសៀលនេះ ប៉ុន្តែកម្មករមិនព្រមទទួលយក៕ដោយ៖កូឡាប