Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខំ​យក​អេ​ស្កា​វ៉ា​ទ័រ លើក​ដើម​គគីរ​អាយុកាល១០០ឆ្នាំ​ពី​ស្រះ តែ​អស់​រយៈពេល២ថ្ងៃ មិន​អាចយ​ក​ចេញ លុះ​និមន្ត​ព្រះសង្ឃ​មក​ធ្វើពិធី ស្រាប់តែ​ជួប​រឿង​ដ៏​ព្រឺ​សម្បុរ

នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងគួរឲ្យព្រឺសម្បុរយ៉ាងខ្លាំង ខណៈដែល «ដើមគគីរ» ១ដើម ដែលប៉ាន់ប្រមាណមានអាយុកាល ១០០ ឆ្នាំ ទោះ ដែលលិចកប់ប្រឡាយទឹក ទោះជាខំយកអេស្កាវ៉ាទ័រ មកលើកយ៉ាងណាក៏ដោយ ក៏នៅតែលើកមិនចេញពីក្នុងស្រះបានឡើយ រហូតទាល់តែនិមន្តព្រះសង្ឃឲ្យមកធ្វើពិធីបន់ស្រន់ ទើបអាចលើកវាបានភ្លាមៗ ខណៈអ្នកភូមិបានជឿជាក់ថា ដើមគគីរនេះមានបារមីនៅចាំថែរក្សា។

ទាក់ទងនឹងរឿងដ៏ចម្លែកនេះ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ អ្នកកាសែតបានចុះទៅយកព័ត៌មាន ហើយក៏បានឃើញអ្នកភូមិ និងព្រះសង្ឃ គ្រូអាចារ្យ បានកំពុងធ្វើពិធីសូត្រធម៌ អុជធូប បន់ស្រន់ដល់បារមីម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំបើកផ្លូវ ដើម្បី​​លើក​ដើមគគីរនោះ​ចេញពី​ស្រះ​ទឹក បន្ទាប់ពីបុរសម្នាក់បានយកអេស្កាវ៉ាទ័រ មកលើកអស់រយៈពេល ២ ថ្ងៃ មកហើយ តែលើកមិនចេញពីប្រឡាយនោះទេ ទើបសម្រេចចិត្តនិមន្តព្រះសង្ឃ មកជួយធ្វើកិច្ចសុំឲ្យអាចយកចេញពីក្នុងប្រឡាយផង។ ហើយអ្វីដែលគួរឲ្យព្រឺសម្បុរខ្លាំងនោះ គឺគ្រាន់តែការបន់ស្រន់ត្រូវបានបញ្ចប់រួចភ្លាម ស្រាប់តែអេស្ដាវ៉ាទ័រ អាចលើកដើមគគីរនោះចេញពីក្នុងប្រឡាយបានយ៉ាងងាយតែម្តង។

តាមការសាកសួរ លោក Samrerng Khaydon ដែលជាម្ចាស់ស្រែដែលនៅជិតប្រឡាយនោះ បាននិយាយថា នៅថ្ងៃមុននេះ គាត់បានមកបោះសំណាញ់ ហើយក៏ប្រទះឃើញឈើមួយដើមលិចក្នុងទឹក។ ពេល​យើង​ចុះ​ទៅ​មើល​ទើប​ដឹង​ថា​ជា​ដើម​គគីរដ៏​ធំ។ ដូច្នេះ គាត់​ក៏​ទៅ​ប្រាប់​អ្នក​ភូមិ ហើយ​ប្រាប់​ទៅ​ព្រះ​ចៅ​អធិការ ដើម្បី​សុំ​យក​ដើម​គគីរនេះមក​វត្ត រួច​គាត់​ក៏បានយកអេស្កាវ៉ាទ័រ មក​លើក​វាចេញ​ពី​ទឹក។ ទោះជាយ៉ាងណា គាត់​បាន​ព្យាយាម​លើក​វា​អស់​រយៈពេល​២​ថ្ងៃ ប៉ុន្តែ​មិន​អាច​លើក​ទេ​។ ជាងនេះទៅទៀត សូម្បីខ្សែចំនួនពីរក៏ត្រូវបានដាច់ដែរ ដែលត្រូវបានគេជឿថា ដោយសារតែការធ្វើឡើងនេះ មិនបានសុំការអនុញ្ញាតពីគេដែលរក្សាឃុំគ្រងដើមឈើនេះ។ ប៉ុន្តែ​បន្ទាប់​ពី​និមន្ត​ព្រះសង្ឃ និង​​ធ្វើ​ពិធីរួច ក៏​អាចលើករួច ធ្វើឲ្យគ្រប់គ្នាជឿនាំគ្នាព្រឺសម្បុរយ៉ាងខ្លាំង។

ជុំវិញហេតុការណ៍ដ៏ចម្លែកនេះផងដែរ អ្នកស្រី Somchuen Sakhiri ដែលមកធ្វើពិធីបន់ស្រន់សុំលើកដើមគគីរ បាននិយាយថា ពេលមកដល់ដំបូង អ្នកស្រីមិនមានអារម្មណ៍អ្វីទេ។ ប៉ុន្តែ​នៅ​ពេល​អុជ ​ដើម្បី​ធ្វើ​ពិធី​សុំ​ការ​អធ្យាស្រ័យ និង​សុំ​បារមីវត្ថុសក្តិសិទ្ធិ ជួយ​បើក​ផ្លូវ​​ចប់​សព្វគ្រប់ ស្រាប់តែអេស្កាវ៉ាទ័រ​អាច​លើក​ដើម​ឈើ​ចេញ​ពី​ទឹកភ្លាមៗតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×