Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដី​ទើប​ចាក់​រួច ស្រាប់តែ​លេចចេញ​ថ្លុក​មួយ មាន​ទឹកផុស​ឡើ​ង​ឥត​ឈប់ តែ​ឆ្ងល់​បរិមាណ​ទឹក​មិន​កើ​ន​ឡើង? ខណៈ​មនុស្សជា​ច្រើន​នាំគ្នា​វិភាគ​ព្រោងព្រាត

គណនីអ្នកប្រើប្រាស់ TikTok មួយបានបង្ហោះវីដេអូឃ្លីបនៃហេតុការណ៍អាថ៌កំបាំង បន្ទាប់​ពី​ចាក់​ដី​ពេញ​​ភ្លាម ទឹក​ក៏​លេច​ចេញ​មក​បែបនេះ ប៉ុន្តែបរិមាណទឹកមិនកើនឡើងទេ ដោយភ្ជាប់សារ​បញ្ជាក់​ថា​៖ «ដំបូងឡើយ ពួក​គេបាន​បិទ​​ទាំង​អស់​នូវកន្លែងមានទឹកនោះ ប៉ុន្តែ វានៅតែផុសចេញមកទៀត… តើវាជាអ្វី? ឆ្ងល់???»។

នៅក្នុងឃ្លីបបានបង្ហាញ តំបន់នេះត្រូវបានគ្របដណ្ដប់ដោយដីរួចហើយ ហើយ​នៅ​កណ្តាល​តំបន់​នោះ​មាន​អណ្ដូង​មួយ​ដែល​មាន​ទទឹង​ប្រហែល​២​អ៊ីញ ដែល​កំពុង​ផុស​ឡើង​បែប​នេះ។ វាហាក់ដូចជាទឹកកំពុងពុះគ្រប់ពេល ហើយបរិមាណទឹកមិនកើនឡើងទាល់តែសោះ ព្រោះវាមិនហូរទៅណាទេ វានៅតែឆ្អិននៅកន្លែងដដែល វាដូចជាខ្យល់កំពុងរុញទឹក។

ក្រោយ​ពី​ការ​បង្ហោះ​នោះ​ត្រូវ​បាន​គេ​ចុះ​ផ្សាយ មាន​មនុស្ស​ជា​ច្រើន​ចូល​មក​បញ្ចេញ​មតិ។ អ្នកខ្លះនិយាយថាវាអាចជាបំពង់ទឹកដែលខូច ប៉ុន្តែ​អ្នក​បង្ហោះ​​បាន​លើក​ឡើង​ថា ប្រសិន​បើ​បំពង់​ទឹកបែក ទឹក​ច្បាស់​ជា​បាន​ហូរ​ហើយ​ជន់​លិច​តំបន់​នោះហើយ ខណៈ​អ្នក​បង្ហោះ​ពន្យល់​បន្ថែម​ថា៖ កន្លែង​នេះ​ពី​ដើម​ជា​ព្រៃ​លិចទឹក។ បន្ទាប់មក គាត់ចាក់ដីបំពេញ មុនពេលទឹកលេចឡើងដ៏ចម្លែកបែបនេះ។

លើស​ពី​នេះ​ទៅ​ទៀត មាន​អ្នក​ពន្យល់​ថា «​ទម្ងន់ដីជុំវិញ សម្ពាធខ្លាំងរុញខ្យល់ចេញ ប្រសិន​បើ​​មាន​ទឹក វានឹងជន់ហៀរហូរ​ហើយ» ។ ផ្សេងទៀត​និយាយ​ថា «ទឹក​ដែល​ធ្លាប់​នៅ​ក្នុង​ដី​នោះ​គ្មាន​ផ្លូវ​ចេញ​ទេ។ នៅ​ជាប់​នឹង​រន្ធ​នោះ​មាន​ដានកង់​រថយន្ត​ធំ​បាន​បើក​កិន​បណ្តាល​ឱ្យ​ទឹក​ហូរ​ចេញ។ ស្រទាប់​ដី​ក្រាស់​ធ្វើ​ឱ្យ​ទឹក​ត្រូវ​ប្រើ​សម្ពាធ​ច្រើន​ដើម្បី​ជ្រាប​ចូល​មក​វិញ ដូច្នេះ​មាន​ពពុះ​ខ្យល់»។

ខណៈពេលដែលមនុស្សជាច្រើនបាននិយាយថា អាចមានខ្យល់ខាងក្រោម ឬឧស្ម័ន អ្នកបង្ហោះក៏បាននិយាយថា «នៅក្រោមប្រហែលជាឧស្ម័ន ដែលបានមកពីការពុកផុយនៃព្រៃ ខ្ញុំ​គិត​ថា​វា​ប្រហែល​ជា​បែប​នោះ»។

យ៉ាង​ណា​មិញ ក្រៅ​ពី​អ្នក​ដែល​ចូល​មក​វិភាគ​យ៉ាង​ហ្មត់ចត់ ក៏​នៅ​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​មក​ខមិន​បែប​លេង​សើច និង​ថា​ទំនងអ៊ីចឹង​ដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@tanyenun 🧐คือตอนแรกก็เอาดินกลบไปหมดแล้วนะ ! มันก็เป็นบ่อมาอีก…คือรัย? งง??? #บ_ทรัพย์ธีระนันท์❤ #รับเหมาถมดิน #รับงานดินทุกรูปแบบ #📲0877146212 ♬ เสียงต้นฉบับ – Lu_kead @
×