…នៅវ័យ ៧១ឆ្នាំ ទៅហើយ តែតារាចម្រៀង សម្តែងសញ្ជាតិទួគីម្នាក់នេះ នៅបន្តធ្វើឲ្យគេស្រវាំងភ្នែក ព្រោះរាងនៅផ្ទៃមុខនៅតែទាក់ទាញ។
Ajda Pekkan ធ្លាប់ជាតារាចម្រៀងល្បីល្បាញម្នាក់នៅទួគី នាអំឡុងឆ្នាំ ១៩៧០។ ៥០ឆ្នាំកន្លងផុតទៅ តែផ្ទៃមុខរបស់អ្នកស្រីហាក់ពុំមានប្រែប្រួល…។
អ្នកស្រី Ajda បានចែករំលែកជាមួយអ្នកកាសែតក្នុងកិច្ចសម្ភាសន៍ប្រព្រឹត្តទៅថ្មីៗនេះថា ៖ “ខ្ញុំតែប្រយ័ត្នប្រយែងចំពោះអ្វីៗដែលខ្លួនបរិភោគ ប៉ុន្តែពុំមានដែនកំណត់ទេ ជម្រើសម្ហូបអាហារទេ។ ខ្ញុំចូលចិត្ត kebab និងត្រី។ ខ្ញុំដើរប្រចាំថ្ងៃ ហើយផឹកទឹកច្រើន។ ខ្ញុំពុំអាចនឹកគិតដល់ពីជីវិតដែលគ្មានទឹកបានឡើយ។ រៀងរាល់ពេលព្រឹកខ្ញុំផឹកទឹកខ្ញី-ក្រូចឆ្មា-ទឹកឃ្មុំ លាយចូលគ្នា។ ខ្ញុំពុំដែលមានគំនិតចង់ក្លាយជាស្រីម្នាក់ស្រស់ឆើតឆាយទេ តែខ្ញុំតែងមានមនសិការការពាររាងកាយខ្លួន។ តំណពូជ និងកីឡាក៏ដើរតួនាទីសំខាន់ណាស់ក្នុងការរក្សារាងរៅ…”។
តារាចម្រៀងវ័យ៧១ឆ្នាំ ទៅហើយនេះ បានប្រាប់អ្នកកាសែតថា ក្រៅពីការហាត់ប្រាណជាប្រចាំ ខ្លួនគាត់ក៏ច្រើនចូលទៅកាន់មជ្ឈមណ្ឌល Spa massaga ដើមទ្រូង និងប្រឆាំងភាពចំណាស់។ ឆ្នាំទៅមិញ អ្នកស្រី Ajda មានកិត្តិយសក្លាយជានារីម្នាក់ក្នុងចំណោម៤នាក់ ត្រូវបានចាត់ទុកជានារីមាន “អំណាច” បំផុត របស់ទួគី ហើយត្រូវបានអញ្ជើញទៅកាន់អាមេរិកចូលរួមកម្មវិធីតារាសម្តែង Hollywood ១០០នាក់ ដែលមានអំណាចបំផុតក្នុងពិភពកម្សាន្ត៕ សូយន