Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាការពិតមែនទេ!? បែកធ្លាយ​វីដេអូ​ថា ថៅកែ​ជនជាតិ​ចិ​ន ទិញ​នា​រី​ក្មេង​ៗ​ជនជាតិ​ឡាវ តាមរយៈ​ថ្លឹង​គីឡូ ជា​ថ្នូរ​ប្រាក់ឈ្នួល​ប៉ុន្មាន​រយ​បាត

ថ្មីៗនេះ នៅថ្ងៃទី១៦ ខែមករា គេហទំព័រ Sanook បានចុះផ្សាយឲ្យដឹងថា វីដេអូឃ្លីបមួយបានកំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកជាភាសាថៃមួយដាក់ឈ្មោះថា «ឡាវមើលងាយថៃ (Laos “looks” at Thailand)» បានបង្ហោះជាមួយ Caption បែបនេះថា «នារីជនជាតិឡាវ ថ្លឹងគីឡូលក់ឲ្យថៅកែជនជាតិចិន ជាថ្នូរនឹងថ្លៃឈ្នួលរាប់រយបាត» ដែលបង្កឲ្យមានការជជែគវែកញែកឡើងក្តៅគគុក រហូតធ្វើឲ្យមនុស្សជាច្រើនបានគិតថា នេះអាចនាំឱ្យមានការជាប់ពាក់ព័ន្ធក្នុងអំពើពេស្យាចារ និងការផលិតឈុតអាសអាភាស»។

តាមរយៈវីដេអូដែលកំពុងល្បីពេញក្នុងពិភពអនឡាញ បានបង្ហាញអ្នកពាក់ព័ន្ធគឺជាបុរសជនជាតិចិនម្នាក់ ដែល​មើល​ទៅ​ហាក់​ដូច​ជា​ហៀប​នឹង​ទិញ​ក្មេង​ស្រី​ជនជាតិ​ឡាវ​ម្នាក់​មក​ពី​ជនបទ​ម្នាក់​ៗ ដែល​ត្រូវ​បានបង្គាប់​ឲ្យ​ឈរ​លើ​ជញ្ជីង​ដើម្បី​ថ្លឹង​ទម្ងន់ ហើយក្រោយមក ត្រូវបានគេលាតត្រដាងថា បុរសជនជាតិចិនរូបនេះបានផ្តល់ប្រាក់ត្រឹមតែ 300,000 kip ឬប្រហែលជាង ១៤ ដុល្លារ ប៉ុណ្ណោះ សម្រាប់ស្ត្រីជនជាតិឡាវម្នាក់ៗ។

ទោះជាយ៉ាងណា ភាព​មិន​សមរម្យ​ក្នុង​សកម្មភាព​បែប​នេះ វា​បាន​បង្កើត​ការ​មិន​ពេញ​ចិត្ត និង​ការ​រិះគន់​ជា​ច្រើន​ក្នុង​ចំណោម​ប្រជាជន​ឡាវ ស្របជាមួយ​នឹង​ព័ត៌មាន​បន្ថែម​ពី​អ្នក​និយម​លេង​អ៊ីនធឺណិត​ថា ការ​ជួញ​ដូរ​ស្ត្រី​ឡាវ​បែប​នេះ ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ តែជារឿយៗគេប្រើក្នុងការងារផ្សេងៗដូចជា ការងារទូទៅ ការផ្សាយផ្ទាល់ VK និងពេស្យាចារ ជាដើម។

ជាការពិតណាស់ ពេស្យាចារ គឺប្រហែលមិនខុសច្បាប់នៅក្នុងប្រទេសមួយចំនួន ប៉ុន្តែ​លក្ខណៈ​នៃ​ការ​ជួញ​ដូរ​ក្នុង​ឃ្លីប និង​អាយុ​របស់​ស្ត្រី​ឡាវ​ដែល​ហាក់​ដូច​ជា​មិន​ទាន់​គ្រប់​អាយុបែបនេះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ថ្កោលទោស និង​ការ​ប្រឆាំង​ពី​ផ្នែក​ជា​ច្រើន​។ មាន​មតិ​មួយ​ចំនួន​របស់​ជន​ជាតិ​ឡាវ​បាន​លើក​ឡើង​ថា ទោះ​បី​ជា​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​រឿងនេះជាការ​ពិត ឬ​យ៉ាង​ណាក៏ដោយ? ប៉ុន្តែ​ការ​ទម្លាក់​តម្លៃ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ឡាវ​ក្នុង​ឃ្លីប​នេះ​គឺពិត​សោកសៅ​ និង​គួរឲ្យ​ព្រួយបារម្ភជាខ្លាំង។

ពួកគេ​ក៏បាន​ថ្កោលទោស​ចំពោះ​ការ​និយាយ​ប្រមាថ​ចំពោះ​នារី​វ័យក្មេង​នៅក្នុង​ឃ្លីប​នេះ​ផងដែរ និងបញ្ជាក់​ថា​មិន​គួរ​ធ្វើ​បែប​នេះទេ ព្រោះ​គ្មាន​អ្នក​ណា​ដឹង​ថា​ខ្លួននឹង​ជួប​ការ​លំបាក​អ្វី​ក្នុង​ជីវិត? ពួកគេមិនមានជម្រើសច្រើនទេ។ មនុស្សខ្លះប្រហែលជាសើចចំអក ប៉ុន្តែប្រសិនបើអ្នកពិតជាបានសាកល្បងបទពិសោធន៍ជីវិតអ្នកស្រុកស្រែ គេនឹងប្រាកដជាអាណិត ហើយ​មិន​ខ្វល់​ពី​ជម្លោះ​រវាង​ថៃ និង​ឡាវ ព្រោះវា​នៅ​តែ​ពិបាក​សម្រាប់ពួកគេ​ក្នុង​ការ​រក​ប្រាក់​ចិញ្ចឹម​ជីវិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×