Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ពិតជា​ឆ្ងល់​ខ្លាំង ចត​រយ​ន្ត​នៅ​ព្រលា​នយន្ត​ហោះ មិនដល់​មួយថ្ងៃ ត្រឡប់មកវិញ ស្រាប់តែ​រថយន្ត​ប្រឡាក់​បែបនេះ លាង​មិន​ជ្រះ ហើយ​កាន់តែ​ជូត​កាន់​ព្រិល

ថ្មីៗនេះ បុរសជនជាតិថៃម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងបង្កឲ្យមានការវែកញែករកពីមូលហេតុពិតព្រោងព្រាត បន្ទាប់ពីបុរសរូបនោះ បានធ្វើការបង្ហោះរូបភាពដ៏គួរឲ្យឆ្ងល់ ចតនៅអាកាសយានដ្ឋានដុនមឿង មិនដល់មួយថ្ងៃ ស្រាប់តែមាន​ស្នាមប្រឡាក់​ពណ៌​ស​តោង​ជាប់​ពេញ​រថយន្ត មិនអាចលាងសម្អាតបានទេ ហើយកាន់តែលុប វាកាន់តែព្រិល ទោះបីព្យាយាមជូតយ៉ាងណា ក៏មិនជ្រះដែរ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Pantip បានបង្ហោះប្រធានបទដ៏ចម្លែកមួយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយចែករំលែកបទពិសោធន៍ នៃការចតរថយន្តនៅព្រលានយន្តហោះ មិនដល់មួយថ្ងៃ ប៉ុន្តែ ស្រាប់តែមានស្នាមប្រឡាក់ពណ៌សពេញរថយន្ត។ លើសពីនេះ វា​តោង​ជាប់​រហូត​មិន​អាច​លាង​បាន ដោយបានភ្ជាប់​សំណួរ​បែបនេះថា «​ថតរថយន្ត​នៅ​អាកាសយានដ្ឋាន​ដន​មឿង​ តើមាន​អ្នកណា​ធ្លាប់ជួប​បែបនេះ​ទេ​?»។

ម្ចាស់គណនីខាងលើបានពន្យល់យ៉ាងលម្អិត៖ ឡើងយន្តហោះនៅម៉ោង ៧ និង ១៥ នាទីព្រឹក ហើយបានចតឡាននៅម៉ោង ៦ ព្រឹក នៅ Terminal 2 នៃអាកាសយានដ្ឋានដនមឿង។ ចតនៅលើដំបូល ដើម្បីធ្វើដំណើរទៅខេត្តផ្សេងៗ។ ប៉ុន្តែ ពេលត្រឡប់​មក​អាកាសយានដ្ឋាន​វិញ​នៅ​វេលា​ម៉ោង​ ១១ ​និង ​៣០ ​នាទី​យប់ ស្រាប់តែរកឃើញ​រថយន្ត​មាន​ស្នាម​ប្រឡាក់​ពណ៌​ស ដូចជាធូលីដី ហើយជាប់នឹងឡានទាំងមូល។ កញ្ចក់​រថយន្ត​មាន​សភាព​ព្រិលៗ ហើយ​មិន​អាច​លុប​ចេញ​បាន​ទេ ពោលគឺជូតកាន់តែច្រើន វាកាន់តែព្រិល ទោះបីពីមុនមិនមានស្នាមប្រឡាក់បែបនេះក៏ដោយ។ នេះ​ធ្វើ​ឲ្យ​ការ​បើក​បរ​ទៅ​ផ្ទះ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។

ម្ចាស់​ការ​បង្ហោះ​បាន​បញ្ចប់​ដោយ​និយាយ​ថា៖ ចង់​ដឹង​ថា​​ស្នាម​ប្រឡាក់​បែប​ណា? គឺមិនអាចលាងវាដោយខ្លួនឯងបានទេ ដោយទាល់តែត្រូវទៅលាងសម្អាត និងប៉ូលា នៅហាង។ ហើយស្នាមប្រឡាក់បែបនេះពេញឡាន នៅពេលព្យាយាម​កោស​វា​ដោយ​ដៃ វាក៏​បង្កើត​ជា​ដុំ​រឹងតែម្តង។

យ៉ាងណាមិញ ទាក់ទងនឹង​បញ្ហា​នេះ ​ឃើញថាមានអ្នកលេងបណ្តាញសង្គមភាគច្រើន បានចូលទៅបញ្ចេញមតិផ្តោតទៅលើស្នាមប្រឡាក់ពីទឹកសន្សើម ឬធូលីពុល PM 2.5 ដែលកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលនេះ។ តែទោះ​ជា​យ៉ាង​ណា​ ក៏​នៅ​មាន​អ្នក​ខ្លះ​ប្រកែក​ថា បើ​វា​ជា​ធូលី វា​មិន​គួរ​ជាប់​គាំង​យ៉ាង​នេះ​ទេ។ លទ្ធភាពទំនងជាមានស្នាមប្រឡាក់ពីថ្នាំលាប aerosol ដោយសារតែរថយន្តរបស់គាត់ត្រូវបានបុកចំដោយថ្នាំបាញ់ពីទ្វារជាប់ក្បែរនោះ គឺវាអាចបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×