Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ដ៏​ហួសចិត្ត! យុវជន​ឥណ្ឌា​ម្នាក់ តុបតែង​ខ្លួន​បន្លំ​ធ្វើជា​មិត្ត​ស្រី ដើម្បី​ចូល​ប្រឡង​ជំនួស តែ​លទ្ធផល​គេច​មិន​ផុត​ពី​ត្រូវ​​​ចាប់ខ្លួន

យុវជនឥណ្ឌាម្នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបានព្យាយាមបន្លំចូលប្រឡងនៅសកលវិទ្យាល័យពេទ្យ Punjab ជំនួសឲ្យមិត្តស្រីរបស់ខ្លួន ដោយតុបតែងខ្លួន ពាក់កងដៃ លាបក្រែមបបូរមាត់ ក្រចកដៃ និងស្លៀកសំលៀកបំពាក់នារីទាំងស្រុង។

មន្ត្រីនៅសាកលវិទ្យាល័យ Baba Farid University of Health Sciences ក្នុងសង្កាត់ Faridkot នៃរដ្ឋ Punjab បាននិយាយថា យុវជនឈ្មោះ Angresh Singh បានបន្លំខ្លួនជាសង្សាររបស់រូបគេ ដោយ​សង្ឃឹម​ថា​នឹងអាច​ចូល​ប្រឡង ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ​ពិត​របស់​មិត្ត​ស្រី​ និង​បាន​បិទ​រូប​នោះ​ជាមួយ​នឹង​រូបភាព​ខ្លួន​ឯង​ស្លៀកពាក់​ជា​មនុស្ស​ស្រី។

ថ្វីត្បិតតែវាស្តាប់ទៅងាយស្រួលក្នុងដំណាក់កាលដំបូងក៏ដោយ ប៉ុន្តែ​ប្រព័ន្ធ​ប្រឡងគឺច្បាស់លាស់ណាស់ ដោយសិស្ស​ត្រូវ​ដាក់​ស្នាម​មេដៃ​សម្រាប់ម៉ាស៊ីនស្កេន។ ហេតុនេះវា​មិន​ស៊ីសង្វាក់​គ្នា​នឹង​ប្រព័ន្ធ​ឡើយ ដោយ​សារ​តែ​ពួក​គេ​ជា​មនុស្ស​ខុស​គ្នា ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ករណីនេះត្រូវបានរកឃើញតែម្តង។

របាយការណ៍​បាន​និយាយ​ថា Angres បាន​ស្លៀកពាក់​ជា​ស្ត្រី​ក្នុង​ឈុត​មួយ ពាក់ខ្សែក​ក្រហម និង​លាបក្រែមបបូរមាត់ ដើម្បីឲ្យ​មើល​ទៅ​ដូច​ធម្មជាតិ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ប៉ុន្តែ​នៅ​ទី​បំផុត ​ក្រៅ​ពី​មិន​បាន​ប្រឡង​នោះ មិត្ត​ស្រី​ក៏​ត្រូវ​បាន​ពិន័យ​មិន​ឲ្យ​ប្រឡង​ទៅ​ថ្ងៃ​មុខ​ដែរ។ លើសពីនេះ អ្នកទាំងពីរត្រូវមានទោសទណ្ឌថែមទៀតផង។

ហេតុការណ៍ដ៏​ភ្ញាក់ផ្អើល​នេះ​ បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​ឥណ្ឌា​ ត្រូវបង្កើនការពង្រឹង​ពី​សារៈសំខាន់ការសិក្សា និង​វិធានការ​សន្តិសុខ ​ក្នុង​អំឡុង​ពេល​ប្រឡង ដើម្បីទប់ស្កាត់សកម្មភាពក្លែងបន្លំ និងរក្សាភាពជឿជាក់នៃប្រព័ន្ធប្រឡង គឺដើម្បីជៀសវាងការប៉ុនប៉ងមិនធម្មតាបែបនេះកើតឡើងនាពេលអនាគតទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×