Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូពេទ្យ​ភ្ញាក់ផ្អើល ខណៈ​ឃើញ​ពោះ​របស់​យុវជន​ម្នាក់​ធំជាង​មុន​ដល់ទៅ៥ដង បន្ទាប់ពី​ញ៉ាំ​អា​ហា​រប៊ូ​ហ្វេ

លោកវេជ្ជបណ្ឌិត Chen Rongjian មកពីមន្ទីរពេទ្យ Min Sing General កោះតៃវ៉ាន់ បានចេញ​មក​បង្ហាញ​ពី​ករណី​បុរស​អាយុ ​៣០ ​ឆ្នាំ​ម្នាក់​ ដែល​ត្រូវ​បាន​​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​ជំងឺ​ស្ទះ​ពោះវៀន​ធ្ងន់ធ្ងរ បន្ទាប់​ពី​ចូល​មក​ព្យាបាល​ដោយ​មាន​អការ​ឈឺ​ពោះ​ខ្លាំង ​បណ្តាលមក​ពី​ការ​ទទួល​ទាន​គ្រឿង​សមុទ្រ​ច្រើន​ពេក​ សម្រាប់​​អាហារមួយពេល។

យុវជន​នោះ​ត្រូវបានដឹងថា រូបគេបាន​ចូល​រួម​ពិធី​ជប់លៀង​ឆ្លង​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន​នៅ​ពេល​ល្ងាច។ ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​លំបាក​ក្នុង​ឆ្នាំ​កន្លង​ទៅ ដូច្នេះ​គាត់​កម្រ​ចេញ​ទៅ​ញ៉ាំ​អី​ណាស់ ហេតុនេះ​ហើយ​បាន​គិត​ថា​នេះ​ជា​ឱកាស​មួយ​ដើម្បី​រីករាយ​ជាមួយ​អាហារ​ប៊ូហ្វេ ដែលបម្រើអាហារឆ្ងាញ់ និងមានតម្លៃថ្លៃ ដូច្នេះគាត់បានញ៉ាំយ៉ាងលោភលន់អស់រយៈពេលជិតពីរម៉ោង ជាពិសេសអាហារសមុទ្រដែលគាត់ចូលចិត្តជាពិសេស។ ពេល​គាត់​រក​ឃើញ​បង្គា​ធំ ស្រស់ និង​ឆ្ងាញ់ គាត់​បានហូប​អស់​ជាង ៥០ ក្បាល។

មិត្តរួមការងារមួយចំនួនបានកត់សម្គាល់ពីទម្លាប់នៃការញ៉ាំរបស់គាត់ ហើយ​ខ្លាច​ថា​វា​នឹង​មាន​ផល​អាក្រក់​ដល់​ក្រពះ ដូច្នេះពួកគេក៏បាន​ណែនាំ​ឱ្យ​គាត់​ហូប​អាហារ​ក្នុង​បរិមាណ​ត្រឹមត្រូវ។ ប៉ុន្តែ​គាត់​មិន​អើពើ​នឹង​ការ​ព្រមាន​នោះ​ទេ ហើយ​បន្ត​ហូប​ទៀត រហូតមកដល់ចំណុចដែលគាត់មានអារម្មណ៍ថាឆ្អែតពេក ហើយមិនអាចហូបបានទៀតឡើយ។ ពេល​នោះ​ពោះ​គាត់​ហើម​ខ្លាំង សូម្បី​តែ​អង្គុយ​ក៏​មិន​ស្រួល។ ក្រោយ​មក ក៏បាន​សម្រេច​ចិត្ត​​ក៏​ទៅ​ផ្ទះ​ដើម្បី​សម្រាក។

ប៉ុន្តែប្រហែលមួយម៉ោងក្រោយមក គាត់មានអារម្មណ៍ឈឺចាប់ខ្លាំងនៅក្នុងពោះ និង​ព្យាយាម​អត់ធ្មត់ ដោយ​លេប​ថ្នាំ​ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ សង្ឃឹម​ថា​ស្ថានភាព​នឹង​ប្រសើរ​ឡើង ប៉ុន្តែ​មិន​បាន​ផលនោះទេ។ ការឈឺចាប់កាន់តែខ្លាំងឡើង ខណៈពោះ​របស់​គាត់​ហើម ​តឹង​មិន​អាច​ទ្រាំទ្រ ហើយ​គ្មាន​ជម្រើស​ផ្សេង គាត់ក៏​សុំ​មិត្ត​រួម​បន្ទប់​ឲ្យ​ហៅ​ឡាន​មកដឹក​ទៅ​មន្ទីរពេទ្យ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ពេល​ឃើញ​អ្នកជំងឺ​ជា​បុរស​ម្នាក់​នេះ​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ គាត់​មាន​ការ​តក់ស្លុត​ជា​ខ្លាំង ព្រោះ​ទំហំ​ពោះ​ធំ​ជាង​មនុស្ស​ធម្មតា​ជិត​៥​ដង ខណៈ​រាង​កាយ​អ្នក​ជំងឺ​រាង​ស្គមស្តើងសោះ។ ការស្ទះពោះវៀនមានមូលហេតុជាច្រើន ហើយជារឿយៗវាទាក់ទងនឹងការហូបចុក ដូចជាក្នុងករណីបុរសដែលបានរៀបរាប់ខាងលើ បណ្តាលមកពីការញ៉ាំច្រើនពេក។ ជំងឺនេះមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលវារលាក។ សន្ទស្សន៍នៃការឆ្លងនឹងកើនឡើង ដែលវា​អាច​នឹង​ត្រូវការ​ការ​វះកាត់​សង្គ្រោះ​បន្ទាន់​ដើម្បី​សង្គ្រោះ​ជីវិត។

ក្រៅ​ពី​ការ​ញ៉ាំ​ច្រើន​ភ្លាមៗ គ្រូពេទ្យ​ក៏​ព្រមាន​ពី​ទម្លាប់​ញ៉ាំ​អាហារ​មិន​ល្អ​ផ្សេង​ទៀត​ដែរ ដែលអាចបណ្តាលឱ្យស្ទះពោះវៀនបានយ៉ាងងាយ ដូចជា ញ៉ាំលឿនពេក មិនទំពារអាហារឱ្យបានហ្មត់ល្អ ផឹកទឹកតិចពេក ខ្វះបន្លែ និងផ្លែឈើពណ៌បៃតង លេបឆ្អឹងខ្ចី ឬលេបគ្រាប់ផ្លែឈើ រួមទាំងការបរិភោគអាហារដែលមានជាតិសរសៃខ្ពស់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×