តាមរយៈខ្សែវីដេអូ ដែលគេថតបាននៅខណៈពេលក្រុមកម្មករកំពុងជីកបុកទម្លុះថ្មកំបោរ ស្រាប់តែប្រទះនូវទិដ្ឋភាពគួរឲ្យខ្លាច ។ នោះគឺពីក្រោមរណ្តៅជ្រៅ គេឃើញលិបលៗនូវដៃមួយសុទ្ធសឹងតែរោម លូកចេញមកក្រៅ ម្តងឃើញម្តងបាត់ ។ អ្នកមានវត្តមានក្បែរនោះនាំគ្នារត់ប្រញាយ ព្រោះខ្លាចខ្លាំងពេក ។
គេនៅពុំស្មានដឹងថា តើនោះជាអ្វី ? ហើយហេតុអ្វីក្នុងដីលាយថ្មកំបោរបែបនេះ បែរជាមានសភាវៈរស់…នៅបាន!។
ចុងក្រោយទើបដឹងថា វាជាចុងនៃរូងរបស់ខ្លាឃ្មុំធំមួយ ហើយប្រហែលត្រូវគេឆាឆៅដំណេករបស់វាទើបវាមានសភាពកាចសាហាវ សូម្បីតែក្បាលដែកស្វានក៏វាចង់ខាំត្របាក់ដែរ ៕ លីសា
ដើម្បីច្បាស់ប្រិយមិត្តទស្សនាឃ្លីប