ថ្មីៗនេះ អ្នកលេងភ្លេងនៅញូវយ៉កម្នាក់ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង បន្ទាប់ពីគាត់មានសមត្ថភាពដ៏អស្ចារ្យ ដែលអាចធ្វើឲ្យប្រពន្ធវ័យក្មេងៗទាំង៥នាក់របស់គាត់ មានផ្ទៃពោះក្នុងពេលតែមួយ និងត្រៀមរៀបចំងូតទឹកឲ្យទារករបស់ពួកគេរួមគ្នាផងដែរ។
ដំណឹងដ៏ចម្លែកនេះត្រូវបានប្រកាសនៅលើ TikTok ដោយ Lizzy Ashleigh ដែលជាម្តាយ ។ ស្ត្រីអាយុ ២៩ ឆ្នាំ រូបនេះបានបង្ហោះលិខិតអញ្ជើញទៅងូតទឹកទារកដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ដែលបង្ហាញពីរូបថតរបស់ Zeddy Will និងស្ត្រីទាំងប្រាំនាក់។ សំបុត្រអញ្ជើញបានសរសេរថា «សូមស្វាគមន៍ក្មេងតូច Zeddy Wills ១ ទល់ ៥»។
ការលាតត្រដាងនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល នៅលើបណ្តាញចែករំលែកវីដេអូ ហើយអ្នកស្រី Lizzy ក៏បានបង្ហើបប្រាប់ឲ្យដឹងថា កូនប្រសារស្រីទាំង៥ ដែលជាភរិយាកូនប្រុសរបស់គាត់លោក Zeddy Will អាយុ ២២ ឆ្នាំ គឺរួមមាន៖ Ashleigh, Bonnie B, Kay Merie, Jylene Vila, និង Iyanla Kalifa Galletti ។
អ្នកស្រី Ashleigh ក៏បានសរសេរបន្ថែមថា «មើលទៅគ្រួសារយើងពិតជាស្រស់ស្អាតណាស់!។ យើងស្រលាញ់ប៉ាកូនយើង! យើងនឹងមិនបំផ្លាញជីវិតកូនយើងទេ! គ្រួសារយើងទទួលយករឿងនេះហើយ!»។
ទោះជាយ៉ាងណា បន្ទាប់ការបង្ហោះរបស់អ្នកស្រី Lizzy បានរីករាលដាល ឃើញថានៅលើបណ្តាញសង្គម TikTok មានមតិប្រតិកម្មចម្រុះ ដោយខ្លះបានពណ៌នាអំពីការរៀបចំនេះថា «ពិតជាគួរឲ្យអាម៉ាសណាស់»។
ក្រោយរឿងនេះបានបង្កភាពចម្រូងចម្រាស កាសែត New York Post បានទាក់ទងក្រុមរបស់ Zeddy Will ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីស្ថានភាពដ៏ចម្លែកនេះ ហើយត្រូវបានគេប្រាប់ថា តន្រ្តីករ និងជាតារាចម្រៀងរ៉េបវ័យក្មេងរូបនេះ មានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការធ្វើជាឪពុកកូនប្រាំនាក់រួចហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@lizzyashmusic I guess we Sister Wives now #babydaddy #drama #babyshower #babymama ♬ original sound – Lizzy Ashliegh