Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករប្រមូលសំរាម២នាក់ ឡើងអង្គុយលើដំបូល ស្រាប់តែបុកក្បាលនឹងធ្នឹមផ្លូវក្រោមដី បណ្តាលឲ្យស្លាប់ទាំងពីរ

កាលពីម្សិលមិញនេះ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ប៉ុស្តិ៍លេខ ៣ របស់ថៃ បានរាយការណ៍ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅផ្លូវក្រោមដី នៃផ្លូវហាយវេតភ្ជាប់រវាងតំបន់ភូមិលេខ២ និងភូមិលេខ១៤ ឃុំតាខាំអេន ស្រុកថាម៉ាកា ខេត្តកានចាន់បូរី ដោយមានមនុស្ស២នាក់បានបុកក្បាលរបស់ពួកគេ ទៅនឹងផ្លូវរូងក្រោមដី ខណៈពេលពិនិត្យ CCTV ឃើញថា មានរថយន្តប្រមូលសំរាមពណ៌បៃតង ដែលមានបុគ្គលិកពីរនាក់អង្គុយនៅលើក្បាលរថយន្ត ខណៈ​ឡាន​ដឹក​សំរាមបើក​ឆ្លង​កាត់​ផ្លូវ​រូង​ក្រោម​ដី​ក្នុង​ល្បឿនយ៉ាង​លឿន។

វីដេអូ CCTV ក៏បានបង្ហាញឲ្យឃើញថា ខណៈរថយន្តបើកចូលដល់ច្រកឆ្លងកាត់ ជាហេតុធ្វើឲ្យក្បាល​បុគ្គលិក​ពីរ​នាក់ ​បាន​បុកទៅនឹងធ្នឹម​ផ្លូវ​ក្រោម​ដីយ៉ាងពេញទំហឹង ប៉ុន្តែ​រថយន្ត​បាន​បន្ត​បើកបរ​ដោយ​អ្នកបើកបរ​មិនដឹងថាមានគ្រោះថ្នាក់អ្វីកើតឡើងនោះទេ​។ ប៉ុន្តែ បានដឹងពីជួបគ្រោះថ្នាក់នេះ គឺនៅពេលបើករថយន្តមកដល់​ចំណុច​ប្រមូល​សំរាម​បន្ទាប់ ហើយអ្នកបើកបរបាន​ប្រញាប់​ប្រាប់​ក្រុម​សង្គ្រោះ​ឱ្យ​មក​ជួយ ប៉ុន្តែ​ជនរងគ្រោះទាំងពីរស្លាប់​ទៅហើយ។

អ្នកស្លាប់ទាំង២នាក់ ត្រូវបានគេស្គាល់ថា ឈ្មោះ អាភិនី អាយុ២៤ឆ្នាំ និងឈ្មោះ ណារ៉ុងស័ក្តិ អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិករថយន្តប្រមូលសំរាម។ ចំពោះ​ការ​ស៊ើបអង្កេត​បាន​ដឹង​ថា​ អ្នកបើកបរ​រថយន្ត​ដឹក​សំរាម​បើក​កាត់​ផ្លូវ​ក្រោម​ដី​ត្រង់​ចំណុច​កើតហេតុ​ដូច​សព្វមួយដង​។ ប៉ុន្តែ គាត់​មិន​បាន​ដឹង​ថា មាន​បុគ្គលិក​ឡើង​លើ​រថយន្ត​នោះ​ទេ។ ជាធម្មតា ពួកគេនៅខាងក្រោយរថយន្ត។ អ្នកបើកបរក៏បានឲ្យដឹងថា ពេល​បើក​ឡាន​ចេញ​ពី​ផ្លូវ​ក្រោម ដី មក​ឈប់​នៅ​ខាង​មុខ​មន្ទីរពេទ្យ​មួយ ដើម្បីប្រមូលសំរាមបន្ទាប់ ពេល​ចុះ​ពី​រថយន្ត គាត់ក៏​ឃើញ​មាន​ប្រឡាក់​ឈាម​ធ្លាក់​ចុះ​មក​ចំហៀង​រថយន្ត។ ភ្លាមៗនោះ គាត់​ក៏​ប្រញាប់​ឡើង​ទៅ​មើល ក៏​ប្រទះ​ឃើញ​កម្មករ​២​នាក់​ដេកស្លាប់​ក្នុង​ថ្លុក​ឈាម។

សមត្ថកិច្ចបាន​បង្ហើប​ថា ជាធម្មតា​អ្នក​ប្រមូល​សំរាម​របស់​រដ្ឋបាល​ឃុំ តាខាំអេន បាន​ផ្លាស់ប្តូរ​កន្លែង​ប្រមូល​សំរាម​រៀងរាល់​មួយឆ្នាំ។ ពួកគេទាំងពីរធ្លាប់ប្រមូលនៅកន្លែងផ្សែង មិនមានផ្លូវក្រោមដីបែបនេះទេ។ ហើយនៅពេលផ្លាស់ប្តូរមកតំបន់ថ្មី ពួកគេប្រហែលជាមិនគិតដល់ពីគ្រោះថ្នាក់បែបនេះកើតឡើងនោះទេ។ ទោះជាយ៉ាងណា ករណីនេះ​រដ្ឋបាល​ឃុំ​នឹង​ចាត់​វិធានការ​តាម​ជំហាន​បន្ទាប់ ហើយជនរងគ្រោះទាំងពីរមានការធានារ៉ាប់រងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×