Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តី​មាឌធំ ឈ្លោះប្រកែក​ជាមួយ​ស្រ្តីជា​ម្តាយ​វ័យក្មេង​ម្នាក់ ផ្អើល​ពេញ​យន្តហោះ ដោយសារតែ​រឿង​ម៉ៅ​កៅអី២អង្គុយ​ម្នាក់​ឯង

ស្រ្តីមានមាឌធំម្នាក់ បានក្លាយជាប្រធានបទបង្កឲ្យមានការវែកញែក និងទទួលការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បន្ទាប់ពីនាងចេញមកចែករំលែកបទពិសោធន៍ជិះយន្តហោះកាលពីពេលថ្មីៗនេះ។ រឿងរ៉ាវនោះ គឺផ្តើមចេញពីនាង​បាន​ទិញ​សំបុត្រ​ពីរ​សន្លឹក​ មុន​ពេលស្រ្តីជា​ម្ដាយម្នាក់​សុំ​​នាង​ឲ្យលះបង់​កៅអី​សម្រាប់​កូនតូចរបស់ខ្លួន ប៉ុន្តែចម្លើយរបស់ស្រ្តីធាត់ម្នាក់នេះគឺ «No» ដែលបង្កជាជម្លោះផ្អើលនៅលើយន្តហោះ។

ទាក់ទងនឹងរឿងរ៉ាវនេះ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ គេហទំព័រ New York Post បានរាយការណ៍ឲ្យដឹងថា Jaelynn Chaney អាយុ ៣៤ ឆ្នាំ ជាស្ត្រីមានឥទ្ធិពលម្នាក់មកពីទីក្រុង Vancouver ប្រទេសកាណាដា បានរំលឹកពីករណីនេះដោយបានប្រាប់ឲ្យដឹងថា នាងបានកក់សំបុត្រយន្តហោះក្នុងស្រុកចំនួនពីរសម្រាប់ខ្លួននាង ព្រោះ​នាង​ធ្លាប់​មាន​បទ​ពិសោធ​ន៍នេះពី​មុន​មក បើ​​កក់​តែ​មួយ​កៅអី វា​នឹង​ពិបាក​ខ្លាំង​ណាស់ ទាំងខ្លួននាងផ្ទាល់ និងអ្នកដំណើរនៅក្បែរ។

នាង Chaney បាននិយាយថា៖ «ខ្ញុំ​ជា​មនុស្ស​ធាត់ ខ្ញុំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​សម្រក​ទម្ងន់ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ធាត់ ហើយ​ដោយ​សារ​តែ​ខ្ញុំ​ធាត់ ដូច្នេះ​ខ្ញុំ​បាន​កក់​កៅអី​បន្ថែម​ទៀត ដើម្បី​ឱ្យ​អ្នក​រាល់​គ្នា​កាន់​តែ​មាន​ផាសុកភាព។ ខ្ញុំ​ដឹង​ថា​ វា​ពិបាក​ណាស់​ដែល​ត្រូវ​ចំណាយកៅអីបន្ថែម ប៉ុន្តែ ត្រូវតែធ្វើដូចនេះ»។

កន្លង​មក ​ការ​ធ្វើ​ដំណើរ​របស់​លោក Chaney មាន​ភាព​រលូន​មិន​មាន​បញ្ហា​អ្វី​ឡើយ។ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ នៅ​ពេល​ដែល​អ្នក​ដំណើរ​ដែល​អង្គុយ​ក្បែរ​នាង​ជា​ម្តាយម្នាក់​ជាមួយ​កូន​ប្រុស​អាយុ​១​ឆ្នាំកន្លះ ​បាន​មក​ប្រាប់ Chaney ឲ្យ​អង្គុយ​តែកៅ​មួយ​ប៉ុណ្ណោះ ដើម្បីឱ្យកូនប្រុសរបស់ខ្លួនអាចអង្គុយនៅកៅអីមួយទៀត ដែលធ្វើឲ្យ Chaney បានសង្កត់ធ្ងន់ថា “នាងប្រាប់ខ្ញុំឲ្យធ្វើ ទាំងមិនបានសុំទេ ដូច្នេះខ្ញុំប្រាប់ទៅនាងថា «ទេ» ព្រោះ​ខ្ញុំ​បាន​ចំណាយ​ប្រាក់​សម្រាប់​កៅអី​នេះ​ដើម្បី​ទទួល​បាន​កន្លែង​បន្ថែម»។

បន្ទាប់​ពី​ត្រូវ​បាន​ច្រាន​ចោល ស្រ្តីម្តាយ​រូបនោះ​មិន​ពេញ​ចិត្ត ​និង​ត្អូញត្អែរ​ថា វា​ជា​បញ្ហា​ធំ រហូត​ដល់​មាន​អ្នក​បម្រើ​លើ​យន្តហោះ​ម្នាក់​ចូល​មក។​ ប៉ុន្តែ​បុគ្គលិក​ម្នាក់​ហាក់​បី​ដូច​ជា​ចូល​ខាង​ស្រ្តីជាម្តាយ ហើយសុំ Chaney ឲ្យសង្រួមខ្លួនបន្តិច ដើម្បីឲ្យ​កូនរបស់នាង​ក៏​អាច​អង្គុយ​បាន​ដែរ ប៉ុន្តែ​ Chaney ​នៅ​តែ​ទទូច​ថា​​មិន​បានទេ ព្រោះនាងចង់ប្រើកៅអីដែលនាងបានបង់លុយ។

ឃើញ Chaney បដិសេធយ៉ាងដាច់ណាត់បែបនេះ បន្ទាប់​មក​បុគ្គលិក​បាន​សួរនាំ​អ្នក​រួម​ដំណើរ​ដែល​ជា​ម្តាយ​ ឱ្យ​ដាក់​កូនតូច​នៅ​នឹង​ភ្លៅ​របស់​នាង ហើយស្រ្តីជា​ម្តាយនោះក៏​ត្រូវ​បង្ខំ​ធ្វើតាម។ ប៉ុន្តែ​ពេញ​មួយ​ជើង​ហោះ​ហើរ Chaney ត្រូវ​បាន​គេ​សម្លឹង​មើល និង​ត្អូញត្អែរ​ពី​ពាក្យ​អាក្រក់​គ្រប់​ប្រភេទ ហើយនាងមានអារម្មណ៍គួរឱ្យភ័យខ្លាច។

យ៉ាងណាមិញ ក្រោយពីបានឃើញមនុស្សមួយចំនួនរិះគន់ នាង Chaney ក៏បានសួរទៅវិញថា៖ «ជាកំហុសរបស់ខ្ញុំមែនទេ? បើ​អ្នកឯង​ធាត់​ខ្លាំង​​បែប​នេះ តើ​អ្នកឯង​អាត្មានិយម​បែប​ហ្នឹង​ឬ​អត់?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×