អ្នកវិទ្យាសាស្ត្រសញ្ជាតិអាមេរិក ២រូប នៃវិទ្យាស្ថានត្បូងពេជ្រវិទ្យាអាមេរិក (GIA) និងលោក Fabrizio Nestola សញ្ជាតិអ៊ីតាលី នៃសកលវិទ្យាល័យ Padua អ៊ីតាលី ថ្មីៗនេះបានរកឃើញយន្តការ នៃការកកើត ត្បូងពេជ្រខៀវដ៏មានតម្លៃ ។
ត្បូងពេជ្រពណ៌ខៀវ Hope ដ៏ល្បីល្បាញ ។
និក្ខេបបទស្រាវជ្រាវនេះ ត្រូវបានប្រកាសផ្សាយលើគ្របនៃទស្សនាវដ្តី Nature ។
បណ្តាត្បូងពេជ្រពណ៌ខៀវ ស្រដៀងនឹងត្បូងពេជ្រ Hope ដ៏ល្បីល្បាញ ត្រូវបានបណ្តាមហាសាគរ “ជ្រលក់ពណ៌” តាមរយៈអង្គធាតុ Boron ដែលមាននៅក្នុងទឹក នាជម្រៅពី 410 Km ដល់ជាង ៦៦០ គីឡូម៉ែត្រ ដោយចលនាប្តូរទីនៃស្រទាប់ភូកុព្ពសាស្ត្រផែនដី ។
ត្បូងពេជ្រទាំងអស់នេះ នៅជាភស្តុតាងបញ្ជាក់អំពីយន្តការកកើតនៃស្រទាប់ផែនដី ។
តាមអ្នកស្រាវជ្រាវ Smith ត្បូងពេជ្រខៀវ មានតម្លៃដ៏ខ្ពស់ហេតុនេះ វាពិតជាលំបាកក្នុងការយកវាមកស្រាវជ្រាវ ។
ក្រៅពីនោះ គេកម្ររកឃើញបណ្តាអង្គធាតុនេះមានក្នុងត្បូងពេជ្រធម្មតា ។ សារធាតុរ៉ែទាំងនេះ ស្ថិតនៅក្នុងផ្ទាំងថ្មដែលត្បូងពេជ្រកកើតឡើង ហើយផ្ទុកនូវព័ត៌មានយ៉ាងសំខាន់អំពីរបៀបដែលវាត្រូវបានបង្កើតឡើង ។
ដើម្បីសន្និដ្ឋានបណ្តាសារធាតុមានក្នុងស្រទាប់ពេជ្រ ៤៦គ្រាប់ ត្រូវបានយកមកដើម្បីស្រាវជ្រាវ និងគណនាពីជម្រៅ ដែលពួកវាកកើត ក្រុមអ្នកស្រាវជ្រាវបានពឹងពាក់លើឧបករណ៍វិភាគវត្ថុ X-Ray ។
លទ្ធផលនៃការវិភាគរបស់សារធាតុ “ជាប់គាំង” ក្នុងត្បូងពេជ្រខៀវ មានប្រភពមកពីទ្វីបអាហ្វ្រិក ឥណ្ឌា អាមេរិកខាងត្បូង និង Borneo បង្ហាញឲ្យឃើញថា គ្រាប់ពេជ្រទាំងនោះត្រូវបានកកើតពីខាងក្នុងបណ្តាផ្ទាំងថ្មធំៗ ពេលវាប្រាស្រ័យនឹងលក្ខខណ្ឌ សម្ពាធព្រមទាំងសីតុណ្ហភាពដ៏ខ្លាំង ជាអាទិ៍ ក្នុងជម្រៅពី ៤១០-៦៦០ គីឡូម៉ែត្រ ។
ប្រការនេះមានន័យថា ពួកវាត្រូវបានបង្កើតឡើងនៅចំណុចប្រសព្វគ្នារវាងស្រទាប់ manti ខាងលើ និង manti ខាងក្រោម ស្ថិតនៅចន្លោះ នៃស្រទាប់សំបកផែនដី និងស្នូលរបស់ផែនដី ។
រីឯត្បូងពេជ្រធម្មតាវិញ វាកកើតក្នុងជម្រៅប្រមាណតែ ១៥០-២០០ គីឡូម៉ែត្រ ប៉ុណ្ណោះ ។
នៅមានបញ្ហាច្រើនទៀតទាក់ទិននឹងបច្ចេកទេសស៊ីជម្រៅ ។
ការសិក្សាអំពីត្បូងពេជ្រខៀវ ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងយល់អំពីរបៀបដែលផែនដី បានប្រែប្រួលបែបណាខ្លះទៅតាមពេលវេលា ហើយវាក៏ជាភស្តុតាងថ្មីមួយផ្សេងទៀតពីការកកើតឡើងនៃស្រទាប់ផែនដី ។
ការសិក្សាក៏បានបង្ហាញថា សារធាតុរ៉ែ សម្បូរទឹក មានវត្តមាននៅកម្រិតជម្រៅជ្រៅជាងអ្វីដែលយើងបានយល់មុននោះ ហើយប្រការនេះ ក៏បង្ហាញឲ្យឃើញថា ទឹកអាចត្រូវបានបង្កើតឡើងនៅជម្រៅជ្រៅក្នុងផែនដីរបស់យើង ៕ បូព៌ា