ស្ត្រីម្នាក់មានការភ័យខ្លាចយ៉ាងខ្លាំង និងដេកមិនលក់សោះ បន្ទាប់ពីគាត់បាននាំកូនៗទៅលេងព្រៃ និងបានធ្វើការថតរូបកូនៗនាងពេលកំពុងឡើងដើមឈើ ប៉ុន្តែស្រាប់តែថតជាប់ខ្មោចកូនក្មេងម្នាក់យ៉ាងច្បាស់ នៅខាងក្រោយកូនប្រុសរបស់នាង។
ស្ត្រីដែលមានកូន ២ខាងលើមានឈ្មោះថា Laura Watson ហើយរូបថតដែលគាត់បានថតនោះធ្វើឲ្យគាត់ភ័យខ្លាច និងមិនអាចដេកពេញមួយយប់។
នាងអះអាងថា ខ្មោចកូនក្មេងម្នាក់ត្រូវថតជាប់យ៉ាងច្បាស់ ដោយមានដាក់ដៃនៅពីក្រោយស្មាកូនប្រុសរបស់នាង។
ក្រុមគ្រួសារស្ត្រីខាងលើ កំពុងតែសប្បាយនឹងការកំសាន្តរបស់ពួកគេនៅឧទ្យានព្រៃ Plessy ស្ថិតក្នុងប្រទេសអង់គ្លេស ប៉ុន្តែការកំសាន្តនោះបានប្រែក្លាយទៅជាការភ័យខ្លាចទៅវិញ នៅពេលគាត់បានថតរូបកូនស្រីឈ្មោះ Charlotte Hill អាយុ ១៥ឆ្នាំ និងកូនប្រុសឈ្មោះ Byrin Watson អាយុ ៩ឆ្នាំ ដែលកំពុងឡើងដើមឈើ ជាមួយនឹងបងប្អូនជីដូនមួយពួកគេឈ្មោះ Jack អាយុ ១៦ឆ្នាំ។
ស្ត្រីជាម្តាយ បានមានការភ័យខ្លាចយ៉ាងខ្លាំង នៅពេលដែលគាត់បានមើលរូបភាព ហើយឃើញមុខរបស់ក្មេងម្នាក់ទៀតយ៉ាងច្បាស់នៅខាងក្រោយ កូនប្រុសរបស់គាត់។
នាងជាស្ត្រីម្នាក់ដែលមិនសូវជឿរឿងខ្មោចអីនោះទេ ប៉ុន្តែនៅពេលបានឃើញរូបថត មានជាប់រូបក្មេងដទៃយ៉ាងច្បាស់បែបនោះ វាបានផ្លាស់ប្តូរការគិតរបស់នាងទាំងស្រុង។
នាងបញ្ជាក់ថា នាងចង់ត្រឡប់ទៅកាន់ព្រៃនោះ ដោយសារតែរូបភាពនោះ បានធ្វើឲ្យនាងជឿជាក់ថា ពិតជាមានខ្មោចពិតប្រាកដមែន ហើយនាងសម្តែងក្តីសង្ឃឹមថា ខ្មោចក្មេងនោះមិនតាមពួកនាង មកដល់ផ្ទះឡើយ។
ស្ត្រី Laura Watson ដែលមកពីទីក្រុង Newcastle និយាយថា “វាពិតជារឿងមិនធម្មតា ហើយគ្រប់គ្នាមានភាពចម្លែកយ៉ាងខ្លាំង។ ខ្ញុំ និងកូនស្រីរបស់ខ្ញុំ មិនអាចដេកអស់ពេញមួយយប់ ដោយសារតែភ័យខ្លាច”៕ សុភ័ក្ត្រ
ប្រភព ៖ Mirror