ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផ្លូវ និងស្ថានភាពទីតាំងមួយចំនួន តែងកើតមានជំនន់ទឹកភ្លៀងដូចជា៖ តំបន់ឆ្នេរអូរឈើទាល ផ្លូវអិលវី ផ្លូវស្ពានអូរ១ ផ្លូវអូរ២ និងអូរ៥ជាដើម ដើម្បីឈានទៅជួបពិភាក្សាគ្នាជាមួយ មន្ត្រីបច្ចេកទេស រិះរកវិធីទប់ស្កាត់ ជំនន់ទឹកភ្លៀងឲ្យបានប្រសើរឡើងនៅមូលដ្ឋាននេះ៕ ដែន សីមា