ប្រធានាធិបតី Chile លោកSebastián Piñera បានចុះហត្ថលេខាលើក្រឹត្យច្បាប់ហាមឃាត់ការប្រើស្បោង nylonនៅតាម បណ្ដាមូលដ្ឋានជំនួញទូទាំងប្រទេស ធ្វើឱ្យ Chile ក្លាយជាប្រទេសនៅអាមេរិកឡាទីនដំបូងគេដែលអនុវត្តន៍គោលនយោបាយការពារបរិស្ថាននេះ។
ក្នុងអំឡុងពេល៦ខែ គិតចាប់ពីច្បាប់នេះមានសុពលភាព បណ្ដាមូលដ្ឋានជំនួញអនុញ្ញាតឱ្យប្រើថង់ nylon២សម្រាប់អតិថិជនម្នាក់។
ពេលចប់កាលបរិច្ឆេទខាងលើ ការប្រើប្រាស់ថង់ nylon ត្រូវហាមឃាត់ដាច់ខាតនៅតាមបណ្ដាហាងទំនិញធំៗ។
រីឯតាមកន្លែងលក់ដូរតូចតាចវិញនឹងត្រូវហាមឃាត់ការប្រើប្រាស់ថង់ nylonទាំងស្រុង ក្រោយពេលដែលច្បាប់មានសុពលភាពរយៈពេល២ឆ្នាំ។
ក្នុងនោះដែរ តាមច្បាប់ថ្មីនេះក៏កំណត់ថា រាល់ការបំពាននឹងមាត្រាទាំងឡាយដែលបានកំណត់ដូចខាងលើនឹងត្រូវពិន័យ៣៧០ដុល្លារសម្រាប់ការប្រើប្រាស់ថង់ nylon១។
ក្រៅពីChile ដែលបានប្រកាសច្បាប់ហាមឃាត់ជាផ្លូវការនោះ បណ្ដាប្រទេសដទៃទៀតដូចជា olombia, Antigua និងBarbuda, Costa Rica, Panama, Bahamas និងBelice ក៏បានមានវិធានការច្បាស់លាស់ប្រឆាំងនឹងការប្រើប្រាស់ថង់នីឡុង។
តាមស្ថិតិរបស់UN ឱ្យដឹងថា មានថង់ nylon៥០០០ពាន់លានថង់បានត្រូវប្រើប្រាស់ក្នុងពិភពលោក ហើយមានជ័រប្លាស្ទីកដល់ទៅជាង១៣លានតោនត្រូវបានចាក់ចូលក្នុងសមុទ្រ៕
សូយន